ភ្នំពេញ៖ យុទ្ធសាស្រ្ដបីសំខាន់ៗក្នុងការអនុវត្តបំណិនជីវិតមានដូចជា កម្មវិធីសិក្សាគោល ការបង្រៀនបំណិនជីវិតតាមមូលដ្ឋាន និងការបង្រៀនបំណិនជីវិតជាក់លាក់ដោយដៃគូអភិវឌ្ឍន៍។ យុទ្ធសាស្ត្រអបរំបំណិនជីវិតទាំងនេះនឹងចូលរួមចំណែកលើកស្ទួយសុខមាលភាព និងគុណភាពជីវិតរបស់សិស្សានុសិស្សប្រកបដោយផលិតភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សិស្ស ដែលកំពុងរស់នៅក្នុងយុគសម័យសកលភាវូបនីយកម្ម។ នេះបើតាមឯកសារណែនាំអនុវត្តបំណិនជីវិតតាមមូលដ្ឋានរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ទី១. កម្មវិធីសិក្សាគោល៖ ផ្តោតលើបំណិនមូលដ្ឋានជាផ្នែកមួយនៃដំណើរការបង្រៀននិងរៀន។ បំណិននេះត្រូវបានរៀបចំតាមកម្មវិធីសិក្សាផ្លូវការឱ្យមានការចូលរួមកាន់តែច្រើនពីសកម្មភាពក្រៅថ្នាក់ដែលជាផ្នែកនៃការរុករកនិងស្រាវជ្រាវការពិតជាក់ស្ដែង។
ទី២. ការបង្រៀនបំណិនជីវិតតាមមូលដ្ឋាន៖ បង្ហាញពីតម្រូវការរបស់អ្នកសិក្សាទាំងបំណិនមូលដ្ឋាន (សង្គម) និងបំណិនអាជីព។ ការអប់រំបំណិនជីវិតតាមមូលដ្ឋានមានពីរគំរូ គឺគំរូសង្គម និងគំរូអាជីពងាយ។ គំរូសង្គមផ្តោតលើចំណះដឹងទូទៅ ការយកចិត្តទុកដាក់ដោយផ្អែកទៅលើចំណះដឹងទាក់ទងនឹងសង្គម បំណិនបុរេវិជ្ជាជីវៈ ឥរិយាបថ និងគុណតម្លៃផ្ទាល់ខ្លួន។ ចំណែកគំរូអាជីពងាយ ជាបំណិនមូលដ្ឋាន បំណិនបច្ចេកទេស បំណិនគ្រប់គងអាជីវកម្ម និងការងារ។
ទី៣. ការបង្រៀនបំណិនជីវិតជាក់លាក់ដោយដៃគូអភិវឌ្ឍន៍៖ ជាប្រធានបទដោយមានការឯកភាពពីភាគីម្ចាស់ជំនួយ និងអង្គការអន្តរជាតិនានាដូចជា ការអប់រំពីជំងឺអដស៍ គំនិតផ្តួចផ្តើមសហគិនភាព គ្រោះថ្នាក់នៃគ្រប់មីន សុខភាពផ្លូវចិត្ត ការអភិវឌ្ឍបំណិនទុន និងចំណះដឹងហិរញ្ញវត្ថុ។ បទពិសោធកន្លងទៅអ្នកផ្តល់ជំនួយនិងអង្គការអន្តរជាតិមួយចំនួនបានប្រើកម្មវិធីសិក្សាក្រសួង កាលវិភាគបំណិនជីវិតតាមមូលដ្ឋាន និងខ្លះទៀតត្រូវបានបងៀនជាសកម្មភាពកម្មវិធីសិក្សាបន្ថែម។
គួរបញ្ជាក់ថា ការអប់រំបំណិនជីវិតជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០០៥-២០០៩ និងដំណាក់កាលបន្តបន្ទាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ញត្តិបំណិនជីវិតតូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់សិស្សដោយផ្ដោតការយកចិត្តទុកដាក់លើគំរូសង្គមនិងគំរូអាជីពងាយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។
អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...
អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។
អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...






























