ជំនាញការិយាល័យជួរមុខ ជួយ​ទាក់ទាញភ្ញៀវទេសចរតាមរយៈការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ

ការផ្ដល់សេវាកម្មទទួលបដិសណ្ឋារកិច្ចនៅតាមបណ្ដាសណ្ឋាគារ កន្លែងស្នាក់នៅ ប្រកបដោយវិជ្ជាជីវៈ គឺជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏​ដូចជាជួយ​លើកស្ទួយសេដ្ឋកិច្ច។ នេះជាការយល់ឃើញរបស់យុវតី វឿយ ស្រីម៉ៅ បច្ចុប្បន្ន​ជាអ្នកធ្វើ​បដិសណ្ឋារកិច្ចនៅ Confirel Showroom ក្នុងក្រុងសៀមរាប។

យុវតី វឿយ ស្រីម៉ៅ គឺជាអតីតសិស្សរៀនជំនាញការិយាល័យជួរមុខ នៅសមាគមន៍ក្លឹបទេសចរណ៍សៀមរាប (Siem Reap Tourism Club Association-STC), ស្រីម៉ៅ ឱ្យដឹងថា ជំនាញការិយាល័យជួរមុខ ជាជំនាញដែលសិក្សាពីការផ្ដល់សេវាកម្មនៅក្នុងសណ្ឋាគារ សេវាស្នាក់នៅ ការធ្វើបដិសណ្ឋារកិច្ច របៀបនៃការទទួលភ្ញៀវប្រកបដោយវិជ្ជាជីវៈក្នុងការងារ និងរៀនអំពីរបៀប នៃការដោះស្រាយបញ្ហាដែលភ្ញៀវបានជួបនៅក្នុងករណីផ្សេងៗគ្នាផងដែរ។ ស្រីម៉ៅ បន្តថា នាងបានសិក្សាជំនាញការិយាល័យជួរមុខរយៈពេល៨ខែ ដោយសិក្សាលើថ្នាក់ទ្រឹស្ដីចំនួន៤ខែ និងអនុវត្តផ្ទាល់រយៈពេល៤ខែ។

កំឡុងពេលសិក្សាទាំងម៉ោងទ្រឹស្ដី និងម៉ោងអនុវត្ត ជំនាញការិយាល័យជួរមុខនេះ បានធ្វើឱ្យ ស្រីម៉ៅ មានភាពក្លាហានជាងមុនក្នុងការជួបនិយាយជាមួយភ្ញៀវជាតិ និងអន្តរជាតិ, បានស្គាល់ព័ត៌មានជាច្រើនពីកន្លែងទេសចរណ៍នានាក្នុងប្រទេស, បានស្គាល់ និងចេះពីរបៀបនៃការទទួលស្វាគមន៍ភ្ញៀវដោយផ្សារភ្ជាប់ជាមួយស្នាមញញឹម និងវិជ្ជាជីវៈ និងចេះពីជំនាញទន់នៃការងារដូចជា ការស្វែងរកដំណោះស្រាយក្នុងកំឡុងពេលការងារជាមួយក្រុមការងារ ឬជាមួយភ្ញៀវ។ មុននឹងអាចមានបទពិសោធន៍ការងារបែបនេះ ស្រីម៉ៅ ខិតខំយកចិត្តទុកដាក់ក្នុងរៀនសូត្រ និងចុះកម្មសិក្សា ត្បិតមើលឃើញពីសារសំខាន់នៃការចេះជំនាញការិយាល័យជួរមុខ ក្នុងវិស័យទេសចរណ៍ និងចង់មានជំនាញមួយច្បាស់លាស់ដើម្បីអាចស្វែងរកការងារ និងអាចជួយផ្គត់ផ្គង់គ្រួសារ។

“បញ្ហាចំបងដែលខ្ញុំជួបនៅពេលរៀនគឺ ភាសាអង់គ្លេស ដែលជាឧបសគ្គធំរារាំងឱ្យខ្ញុំពិបាកក្នុងការទំនាក់ទំនងជាមួយភ្ញៀវបរទេស”

ក​ញ្ញា វឿយ ស្រីម៉ៅ

យុវតីវ័យ២០ឆ្នាំរូបនេះ បន្ថែមថា ត្បិតមានបញ្ហាភាសាក្នុងការទំនាក់ទំនង នាងបានខិតខំរៀនសូត្រ អាន កត់ត្រាពាក្យថ្មីៗដែលបានពីការសន្ទនា អនុវត្តជាមួយខ្លួនឯងនៅជាមួយកញ្ចក់ ឬពេលជិះកង់ និងពេលធ្វើការងារផ្ទះ ។ លើសពីនេះ ស្រីម៉ៅ តែងតែព្យាយាមអនុវត្តនិយាយជាមួយជនបរទេស និងស្ដាប់វីដេអូសន្ទនាក្នុង Youtube ជាដើម។

បើតាមយុវតី វឿយ ស្រីម៉ៅ ក្រោយរៀនចប់ សិស្សដែល​មានជំនាញការិយាល័យជួរមុខ អាចធ្វើការងារទៅតាមផ្នែកដែលខ្លួនស្រលាញ់ ដូចជា អ្នកទទួលភ្ញៀវ ជាប្រធានការិយាល័យជួរមុខ ឬជំនួការអ្នកគ្រប់គ្រង អ្នកគិតលុយ និងក្នុងផ្នែកផ្សេងៗជាច្រើនទៀតនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងហាងអាហារផ្សេងៗ។​ សម្រាប់ ស្រីម៉ៅ ក្រោយបញ្ចប់ការសិក្សា និងកម្មសិក្សារយៈពេល៨ខែដោយជោគជ័យ បច្ចុប្បន្ន ស្រីម៉ៅ កំពុងបម្រើការងារក្នុងផ្នែកលក់ ដែលជាផ្នែកមួយនៅក្នុងជំនាញការិយាល័យជួរមុខ ដោយ កញ្ញា អាចប្រើប្រាស់ជំនាញពីការរៀនបានដូចជា ការទទួលស្វាគមន៍ ការរៀបចំខ្លួន ភាសានិយាយ ការផ្ដល់ព័ត៌មាន និងការផ្ដល់សេវាកម្មផ្សេងៗជាច្រើនទៅកាន់អតិថិជនប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។

ស្រីម៉ៅ យល់ថា ជំនាញនេះពិតជាល្អមែនទែនក្នុងវិស័យទេសចរណ៍ ព្រោះវាជាចំណែកមួយជួយឱ្យសេដ្ឋកិច្ចរីកចម្រើន ដោយការផ្ដល់ស្នាមញញឹម និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអាចនាំឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អផងដែរ។

យ៉ាងណាក៏ដោយសម្រាប់យុវជន យុវនារី ដែលចង់រៀន​ជំនាញការិយាល័យជួរមុខ គឺអាចទៅចុះឈ្មោះ​ចូលរៀន​បាន​តាមសាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​បច្ចុប្បន្ន​តាមរយៈកម្មវិធី TVET ១.៥លាននាក់ សិស្ស​អាចរៀនជំនាញ​ដោយមិនគិតថ្លៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...