អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ដល់មន្រ្តីរាជការ​ដែល​កំពុង​បម្រើការងារនៅ​ក្រសួងមហាផ្ទៃ។

លក្ខខណ្ឌដាក់ពាក្យ ៖ ជាមន្រ្តីរាជការ​ដែលកំពុង​បម្រើ​ការងារ​នៅក្រសួងមហាផ្ទៃ, ថ្នាក់បរិញ្ញាបត្រ​ត្រូវ​មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដេលមាន​តម្លៃសមមូល, ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ត្រូវ​មានសញ្ញាបត្រ​ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បណ្ឌិត ត្រូវ​មានសញ្ញាបត្រ​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ជំនាញដែលផ្តល់ជូនរួមមាន, ថ្នាក់បណ្ឌិត ៖ វិទ្យាសាស្រ្ត​អប់រំ, សេដ្ឋកិច្ចកសិកម្ម, វិទ្យាសាស្រ្ត​សេដ្ឋកិច្ច, វិទ្យាសាស្រ្ត​ពាណិជ្ជកម្ម, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ, ទំនាក់ទំនង​អន្តរជាតិ, វិទ្យាសាស្រ្ត​នយោបាយ។ ថ្នាក់អនុបណ្ឌិត ៖ វិទ្យាសាស្រ្ត​អប់រំ, សេដ្ឋកិច្ច​កសិកម្ម, វិទ្យាសាស្រ្តសេដ្ឋកិច្ច, គ្រប់គ្រងពាណិជ្ជកម្ម, ធនាគារ​និងហិរញ្ញវត្ថុ, គណនេយ្យ និងហិរញ្ញវត្ថុ, គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់, គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, គ្រប់គ្រងសណ្ឋាគារ និង​ទេសចរណ៍, ការទូត, នីតិសាស្រ្ត, អក្សរសាស្រ្ត, រដ្ឋបាល​សាធារណៈ, ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្រ្ត​នយោបាយ, បង្រៀនភាសាអង់គ្លេស, ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សា​ផ្លូវចិត្ត, វិស្វកម្ម​បច្ចេកវិទ្យាព័ត៌មាន។

ជំនាញសម្រាប់ ថ្នាក់បរិញ្ញាបត្រ ៖ រដ្ឋបាល​សាធារណៈ, នីតិសាស្រ្ត, វិទ្យាសាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ, សេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ, ពាណិជ្ជកម្ម​អន្តរជាតិ, ការគ្រប់គ្រង​ប្រព័ន្ធព័ត៌មាន, អភិវឌ្ឍន៍សហគមន៍, គ្រប់គ្រង, ការគ្រប់គ្រងធនធានមនុស្ស, ម៉ាឃិធីង, គណនេយ្យ, ការគ្រប់គ្រងសណ្ឋាគារ និង​ទេសចរណ៍, ទំនាក់ទំនងអន្តរជាតិ, ភាសាអង់គ្លេស, អក្សរសាស្រ្តចិន, ភាសាចិនសម្រាប់ពាណិជ្ជកម្ម, វិទ្យាសាស្រ្តកុំព្យូទ័រ, បច្ចេកវិទ្យាព័ត៌មាន, គ្រប់គ្រង​បណ្តាញ និងប្រព័ន្ធកុំព្យូទ័រ, វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិក។

មន្រ្តីរាជការ​ដែលកំពុងបម្រើការងារ​នៅ​ក្រសួងមហាផ្ទៃ​ដែលមាន​ចំណាប់អារម្មណ៍ អាច​ដាក់ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​តាមរយយៈ App Sar Sokha Scholarship។ កាលបរិច្ឆេទ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍ គិត​ចាប់ពីថ្ងៃផ្សព្វផ្សាយ​ដំណឹងនេះ រហូត​ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែម​អាច​ទំនាក់ទំនង​ទៅកាន់លេខទូរស័ព្ទ 099 345 432 ឬទំនាក់ទំនង​ទៅកាន់សាកលវិទ្យាល័យ ដែលមានអាស័យដ្ឋានផ្លូវលេខ១៤៦ កែង​ផ្លូវលេខ២៥៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...