ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និង​ការងារ​សមរម្យ»

ភ្នំពេញ – ទិវាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៦ ដែល​កំណត់ធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៣ខាងមុខ នឹងប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «TVET ផ្តល់ជំនាញ និង​ការងារសមរម្យ» ដោយប្រធានបទនេះ ស្របទៅតាម​បែបបទនៃសង្គមបច្ចុប្បន្ន ជា​ពិសេសប្រជាពលរដ្ឋម្នាក់ត្រូវ​មាន​ជំនាញ​មួយ​យ៉ាងតិចប្រចាំជីវិត។

បើយោង​តាមសារាចរ ស្តីពី​ការ​រៀបចំ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​ណែនាំទៅ​ដល់ក្រសួង ក៏​ដូចជា​ស្ថាប័នពាក់ព័ន្ធនានា រៀបចំទិវាជាតិនេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូនប្រកបដោយ​ភាពអធិកអធម ដោយ​ក្នុងនោះ ក្រសួងការងារបណ្តុះបណ្តាល​វិជ្ជាជីវៈ ទទួលបន្ទុក​រៀបចំទិវានេះ ហើយ​ទន្ទឹមនឹងនេះ ត្រូវរៀបចំផលិតជាវីដេអូ និង​ខ្លឹមសារឯកសារផ្សេងៗ ដោយ​សហការជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និង​វិស័យ​ឯកជន ដើម្បីធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយទូទាំងប្រទេស។

សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​ផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាអទរទិវាជាតិអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ​២០២៣ តាមអង្គភាពរៀងៗខ្លួន។

រដ្ឋបាលរាជធានីភ្នំពេញ ត្រូវ​ចូលរួម​សហការ និងគាំទ្រ​ដល់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការ​ផ្សព្វផ្សាយទិវាជាតិលើកទី៦ ឆ្នាំ​២០២៣នេះ ឱ្យ​កាន់តែផុលផុស និង​គ្រប់មធ្យោបាយ ដូចជា ចងពាក្យស្លោក បដានៅតាមទីសាធារណៈ​ក្នុងដែនដីរបស់ខ្លួន។

ដោយ​ឡែករដ្ឋបាលខេត្តនីមួយៗ ត្រូវ​រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ដោយ​មានការចូលរួមពីមន្ទីរការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិត​ក្នុងដែនដីរបស់ខ្លួន ។ ទន្ទឹម​នឹងនេះ ត្រូវ​មានចលនាលើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពីវិស័យ​ឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល ក៏​សូមអំពាវនាវ​ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិ​ទាំងអស់ សូមចូលរួម និង​ផ្សព្វផ្សាយទិវាជាតិនេះឱ្យ​បានផុសផុល ឱឡារិក អធិកអធម នៅទូទាំងប្រទេស។

គួរជំរាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់​យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែក​ឯកជន​ឱ្យ​បានយល់អំពីសារៈសំខាន់ នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ» ហៅថា TVET ក្នុងការជំរុញ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្មជំនាញ​ប្រកបដោយគុណភាព និង​ប្រសិទ្ធភាព​ឱ្យ​ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​ទាំងក្នុង និង​ក្រៅប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។