ក្រសួងអប់រំកំណត់យកថ្ងៃទី០២ ខែតុលា ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ខណៈ​ការ​​ប្រកាស​លទ្ធផល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីណែនាំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​បឋមភូមិ នឹងមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយ​មានវិញ្ញាសាប្រឡងនៅពេលព្រឹក រួមមាន តែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា, ពេលរសៀល វិញ្ញាសាប្រឡង រួមមាន រូបវិទ្យា ភូមិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ពេលព្រឹកវិញ្ញាសាប្រឡង រួមមាន គណិតវិទ្យា ការសរសេរតាមអាន, ក្នុងនោះ ពេលរសៀល​ មានវិញ្ញាសាប្រឡង រួមមាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។

បើតាមការ​បញ្ជាក់របស់ក្រសួងអប់រំ ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋមភូមិ​សម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ ក្រសួងបន្ត​ប្រគល់សិទ្ធិអំណាច និង​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង ជូនគ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗរៀបចំការ​ប្រឡង​ចាប់តាំង​ពី​ការ​រៀបចំវិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់បូកពិន្ទុ និង​ប្រកាសលទ្ធផល​នៅ​តាមគ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ។

សម្រាប់ការប្រឡងនេះទៀតសោត ក្រសួងអប់រំបានណែនាំ​ឱ្យគ្រឹះស្ថាន​មធ្យមសិក្សា​នីមួយៗ​ត្រូវ​ប្រើប្រាស់​បុគ្គលិកអប់រំ​នៅ​ក្នុង​គ្រឹះស្ថាន​មធ្យមសិក្សា​របស់ខ្លួនផ្ទាល់ធ្វើជាមេប្រយោគប្រឡង ហើយ​មន្ទីរ​អប់រំ យុវជន និង​កីឡា មានភារកិច្ចបញ្ជូន​មន្រ្តីជំនាញ​ដើម្បីត្រួតពិនិត្យ​តាមមណ្ឌល​ប្រឡង​មួយ​ចំនួន​ក្នុងករណីចាំបាច់ និង​មានភារកិច្ច​ចេញ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិជូន​ដល់បេក្ខជន​ទាំងអស់​ដែលប្រឡងជាប់។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​សិក្សា២០២១-២០២២ កន្លងទៅ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំធ្វើ​ឡើងនៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ ដូច្នេះនៅ​ឆ្នាំសិក្សា​២០២២-២០២៣នេះ ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​បឋមភូមិគឺធ្វើ​លឿនជាងឆ្នាំមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...