ភ្នំពេញ – កាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកជំនាញ អ្នកស្រាវជ្រាវ មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលប្រមាណជិត១រយនាក់ មកពី១៧ប្រទេសនៅទូទាំងពិភពលោក បានចូលរួមសន្និសីទអន្តរជាតិ SKIMA ដែលរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (ខេមតិច)។
លោក អាឡាំហ្គៀ ហូសេន (Alamgir Hossain) សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច បានមានប្រសាសន៍ថា នេះជាលើកទីពីរដែលសន្និសីទអន្តរជាតិប្រារព្ធនៅប្រទេសកម្ពុជា និងជាលើកទីមួយ ដែលខេមតិច សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសដទៃទៀត រៀបចំសន្និសីទអន្តរជាតិ SKIMA នៅប្រទេសកម្ពុជា ជាមួយនឹងគោលបំណង៣ គឺ ១.លើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ២.ប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន និង ៣.ផ្តល់វេទិកាសម្រាប់ការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗ។

បើតាមការបញ្ជាក់របស់លោក អាឡាំហ្គៀ សន្និសីទអន្តរជាតិនេះ ធ្លាប់បានរៀបចំនៅបណ្តាបស្ចឹមប្រទេស និងអាស៊ីជាច្រើនលើករួចមកហើយ ដើម្បីផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល បានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាឆ្ពោះទៅរកបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពសម្រាប់គ្រឹះស្ថានឧត្តមសិក្សានាពេលអនាគត។
នៅក្នុងពិធីបើកសន្និសីទអន្តរជាតិនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃអង្គសន្និសីទ និងសា្វគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សន្និសីទនេះ បានផ្តល់ឱកាសដ៏ពិសេសដល់អ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន ក្នុងការចែករំលែកគំនិត បទពិសោធន៍ និងទស្សនៈផ្សេងៗសំដៅលើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា សន្និសីទ SKIMA មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗពាក់ព័ន្ធនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនានានៃបរិវត្តកម្មឌីជីថលសម្រាប់ស្ថាប័ន ដូចជា ហិរញ្ញវត្ថុ ធនធានមនុស្ស បណ្ណាល័យ កីឡា ប្រព័ន្ធគ្រប់គ្រងការសិក្សា ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ការរៀនលាយបញ្ចូលគ្នា (Blended learning) ការរៀនតាមកម្មវិធីទូរស័ព្ទ (M-learning) និងការរៀន តាមកម្មវិធីនិម្មិត/ហ្គេម(VR/game-based learning) ជាដើម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...






























