ភ្នំពេញ – ទិវាសៀវភៅកម្ពុជាមានយុទ្ធនាការចែកសៀវភៅ ១ពាន់ក្បាលដើម្បីលើកកម្ពស់វប្បធម៌អានដល់យុវជន ។ ទិវាសៀវភៅកម្ពុជាឆ្នាំនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី0៦ – ១០ ខែមេសាខាងមុខ ដោយរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាង ១ពាន់នាក់ ។ នេះបើតាមលោក សុខ ឡាក់ គណៈកម្មការបច្ចេកទេសនៃទិវាសៀវភៅកម្ពុជា និងជាសហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត បញ្ជាក់ប្រាប់ AMS Education នៅថ្ងៃចន្ទនេះ ។

គណៈកម្មការបច្ចេកទេស នៃទិវាសៀវភៅកម្ពុជា បានបញ្ជាក់បន្ថែមថា ទិវាសៀវភៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងចំនួនបី រួមមាន ទី១. ផ្សព្វផ្សាយសៀវភៅក្នុងស្រុក និងអន្តរជាតិឱ្យបានទូលំទូលាយ ទី២. បំផុសវប្បធម៌ក្នុងការស្រឡាញ់សៀវភៅ និងទី៣. លើកកម្ពស់សមត្ថភាពអានវប្បធម៌រៀនសូត្រឯករាជ្យ ។
លោក សុខ ឡាក់ មានប្រសាសន៍ថា សៀវភៅជាការចងក្រងចំណេះដឹងយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទៅ ដើម្បីបង្កើនចំណេះដឹង ឬព័ត៌មានទូទៅ ពិសេសបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ដែលគាត់បានរក្សាទុកនៅក្នុងសៀវភៅ ។
លោក សុខ ឡាក់
“ការអានសៀវភៅអាចជួយឱ្យមនុស្សទទួលបានអារម្មណ៍សប្បាយរីករាយ និងមានអាយុវែង”

លោក សុខ ឡាក់ បានបន្ថែមថា វេទិកាខាងលើមានការចូលរួមអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ភផ្សាយនានា ព្រមទាំងលក់សៀវភៅបញ្ជុះតម្លៃរហូតទៅដល់ ៧០% ដែលជាវិធីសាស្រ្តមួយចូលរួមចំណែកដើម្បីលើកកម្ពស់ការអាន ពិសេសសម្រាប់អ្នកដែលខ្វះខាតថវិកា ប៉ុន្តែពួកគាត់មានទឹកចិត្តចង់អានសៀវភៅ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិផងដែរ ។
នៅក្នុងព្រឹត្តិការណ៍ទិវាសៀវភៅកម្ពុជាខាងមុខ លោក សុខ ឡាក់ បញ្ជាក់ថា ទិវាសៀវភៅកម្ពុជាប្រារព្ធឡើងសម្រាប់មនុស្សទាំងអស់គ្នា គឺយើងចង់មើលឃើញថាប្រជាពលរដ្ឋនៅប្រទេសកម្ពុជាមានទំនោរក្នុងការអាន និងចាត់ទុកទិវាសៀវភៅកម្ពុជាជាផ្នែកមួយដ៏សំខាន់ ។ ទន្ទឹមគ្នានេះ ត្បិតការប្រារព្ធទិវាសៀវភៅកម្ពុជាធ្វើនៅក្នុងខែមេសាក៏ពិតមែន ប៉ុន្តែទិវាសៀវភៅមានជារៀងរាល់ថ្ងៃ ដែលមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពអានសៀវភៅជាប្រចាំ ។

សូមជម្រាបថា សមាគមអ្នកនិពន្ធខ្មែរ បណ្ណាល័យបញ្ញវន្ត (Scholar Library) និងគ្រឹះស្ថានបោះពុម្ពផ្សាយ Business Record បានចូលរួមរៀបចំទិវាសៀវភៅកម្ពុជាឡើង ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន WOWNOW ក្រុមហ៊ុន Khmum និងកិច្ចសហការណ៍ជាមួយបណ្តាស្ថាប័នមួយចំនួន។ កម្មវិធីទិវាសៀវភៅកម្ពុជាក៏ជាយុទ្ធនាការក្នុងការអបអរសាទរខួប ២៥ឆ្នាំនៃទិវាសៀវភៅពិភពលោក (World Book Day) ។
គួរបញ្ជាក់ថា ទិវាសៀវភៅកម្ពុជា ថ្ងៃទី០៦ ដល់ ១០ ខែមេសា ឆ្នាំ ២០២២ខាងមុខ នឹងមានការតាំងពិព័រណ៍សៀវភៅ ៤៨ស្តង់ រួមមានគ្រឹះស្ថានបោះពុម្ពផ្សាយ បណ្ណាគារហាងលក់សៀវភៅអនឡាញ បណ្ណាល័យ អ្នកនិពន្ធ អ្នកផ្សព្វផ្សាយសៀវភៅ អ្នកចែកចាយសៀវភៅសមាគម ស្ថាប័នសិល្បៈ និងវប្បធម៌ជាដើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

ឱកាសបន្តការសិក្សានៅចក្រភពអង់គ្លេស, Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2026
Loughborough University ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតពីបណ្តាប្រទេសអាស៊ី

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































