ជំនាញ TVET ជួយបណ្តុះសិស្សឱ្យមានបំណិនជីវិតលើជំនាញរឹង និងជំនាញទន់

ភ្នំពេញ​ – ជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ជួយបណ្តុះបណ្តាលសិស្សមានឱកាសអភិវឌ្ឍសមត្ថភាពបំណិនជីវិតលើជំនាញរឹង និងជំនាញទន់យ៉ាងប្រសើរ ។ គុណសម្បត្តិនៃការការសិក្សាជំនាញនេះ មិនចំណាយពេលវេលាសិក្សាយូរ មិនទាមទារកម្រិតវប្បធម៌ខ្ពស់ខ្លាំង និងមានឱកាសការងារ​ទូលំទូលាយ ។ អ្នកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ មានឱកាសទទួលបាន​អាហារូបករណ៍ច្រើន សម្បូរឱកាសការងារ មានសមត្ថភាពប្រកួតប្រជែងការងារទាំងក្នុងប្រទេស តំបន់ ឬប្រកួតប្រជែងកម្លាំងពលកម្មមកពីក្រៅប្រទេស​ ។ នេះបើតាម​ប្រសាសន៍​ លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ។

លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា រៀងរាល់ឆ្នាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ផ្ដល់អាហារូបករណ៍ជាច្រើនដល់យុវជន និងសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ។ អាហារូបករណ៍ទាំងនោះ ផ្តល់​ឱ្យ​យុវជនគ្រប់ភេទ គ្រប់វ័យ និងគ្រប់ជាតិសាសន៍ ដើម្បីឱ្យពួកគេទទួលបានឱកាសសិក្សាជំនាញមានរយៈពេលវែង និងរយៈពេលខ្លី សម្រាប់ប្រកបការងារ ឬអាជីវកម្មខ្នាតតូចផ្សេងៗ ។

នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍បន្តថា ការសិក្សាជំនាញ TVET បានផ្ដល់ឱកាសឱ្យសិស្សដែលបានបោះបង់ការសិក្សាមុន ឬក្រោយថ្នាក់ទី៩ ឱ្យមានឱកាសបានបន្តការសិក្សាជំនាញ និងអាចបន្តទៅថ្នាក់បរិញ្ញាបត្រ ឬលើសនេះទៅតាមលំដាប់លំដោយនៃការសិក្សាដែលមានសញ្ញាបត្របញ្ជាក់សមមូលនៅថ្នាក់វិទ្យាល័យ ។

“ជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មាននៅគ្រប់​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទីតាំងនៅគ្រប់រាជធានី-ខេត្ត ហើយមានមុខជំនាញសិក្សាជាច្រើន ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តយុវជន និងកម្មវិធីសិក្សាផ្ដល់ជូនតាមតំបន់“

លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង

លោក លី​ ចន្ទរិទ្ធ បានបន្តថា ការសិក្សាជំនាញរយៈពេលវែងមាន ០៤មុខជំនាញ ដូចជា ព័ត៌មានវិទ្យា ផ្នែកជួសជុល និងថែទាំរថយន្ត ផ្នែកជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ការតម្លើងអគ្គិសនីនៅក្នុងអគារ ដែលសិស្សនឹងទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សា១ និងមានរយៈពេលសិក្សា ១ឆ្នាំឡើងទៅ ។

ចំណែកជំនាញខ្លី ឬអាចហៅបានថា ជំនាញក្រោយប្រមូលផល ជាការសិក្សាអំពីរបៀបកែច្នៃបន្លែក្រោយការប្រមូលផលកសិកម្មដូចជា ការកែច្នៃស្ពៃទៅជាស្ពៃជ្រក់ ការកែច្នៃឆៃថាវទៅជាឆៃប៉ូវ និងការកែច្នៃបន្លែផ្សេងៗមានរយៈពេលសិក្សា ១សប្ដាហ៍ និងមានវគ្គ ៤ខែដែលសិក្សាអំពីការជួសជុលម៉ាស៊ីនគោយន្ត ម៉ាស៊ីនតូចៗ ម៉ាស៊ីនម៉ូតូ កាត់ដេរ អ៊ុតសក់ជាដើម ដែលសិស្សនឹងទទួលបានវិញ្ញាបនបត្រ​បញ្ជាក់ការសិក្សាជំនាញដូចគ្នា ។

ដើម្បីទទួលបានអាហារូបករណ៍សិក្សាជំនាញនេះ បេក្ខជន-បេក្ខនារីដែលរស់នៅខេត្តកំពង់ឆ្នាំង អាចទៅស្នើសុំពាក្យចូលរៀនអាហារូបករណ៍បាននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់ ។ ជាមួយគ្នានេះ បេក្ខជន-បេក្ខនារីអាចពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញដើម្បីពិគ្រោះថាតើយុវជន អាចមានលទ្ធភាព និងគួរចាប់ផ្ដើមរៀនជំនាញពីចំណុចណាទៅចំណុចណា និងជំនាញអ្វីឱ្យត្រូវនឹងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ជៀសវាងករណីរៀនហើយមិនត្រូវជំនាញដែលធ្វើឱ្យពួកគាត់ខាតឆ្នាំ ។

លោក លី ចន្ទរិទ្ធ បានបន្តបន្ថែមថា រៀងរាល់ឆ្នាំមានសិស្សចន្លោះពី ២០០នាក់ ទៅ ៣០០នាក់ដែលបានបញ្ជប់ការសិក្សាពីមជ្ឈមណ្ឌល បណ្ដុះបណ្ដាលហើយអាចស្វែ​ងរកការងារធ្វើបាន ដោយអ្នកខ្លះមានលទ្ធភាពអាចបើកមុខរបរ ឬប្រកបអាជីវកម្មខ្នាតតូចដោយខ្លួនឯងអំពីជំនាញដែលគាត់បានរៀន និងអ្នកខ្លះអាចស្វែងរកការងារបាននៅតាមយានដ្ឋាន ឬកន្លែងធ្វើការផ្សេងៗពីជំនាញរបស់គាត់ ។ គួរបញ្ជាក់ដែរថា អាហារូបរកណ៍សិក្សាជំនាញនេះ ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយដល់ការសិក្សា និងផ្ដល់ឱកាសដល់សិស្សដែលមានជីវភាពក្រីក្រ និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សា និងនៅមហាវិទ្យាល័យ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...