ភ្នំពេញ – បើតាមប្រសាសន៍លើកឡើងរបស់លោកស្រី Sara Park អ្នកគ្រប់គ្រងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រនៅកម្ពុជាស្ទើរតែ ៩០ភាគរយ មុខតំណែងជាអ្នកបច្ចេកទេស និងអ្នកដឹកនាំជាន់ខ្ពស់ គឺភាគច្រើនសុទ្ធសឹងតែជាជនជាតិបរទេស ។ កំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ កន្លងទៅនេះ អ្នកបច្ចេកទេស ក៏ដូចជាអ្នកគ្រប់គ្រងជាន់ខ្ពស់ជាជនបរទេសទាំងនោះមិនអាចចូលមកកាន់ប្រទេសកម្ពុជាបាន ដែលបណ្តាឱ្យរោងចក្រទាំងនោះមានតម្រូវការអ្នកបច្ចេកទេសយ៉ាងខ្លាំង ។

ចំពោះករណីនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថា កម្លាំងពលកម្មរបស់កម្ពុជាសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ហើយនិងផលិតផលិតផលសម្រាប់ធ្វើដំណើរ គឺមានសរុបជាង ៨០ម៉ឺននាក់។ ទន្ទឹមគ្នានេះការងារគ្រប់គ្រងបច្ចេកទេសថ្នាក់ខ្ពស់នៅតាមរោងចក្រភាគច្រើន គឺអ្នកជំនាញជាជនបរទេសគ្របគ្រង ។ កម្ពុជាកំពុងព្យាយាមបណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុកសម្រាប់បំពេញតម្រូវការទាំងនោះ។
បើតាមប្រសាសន៍របស់លោកអគ្គលេខាធិការរង នៃ GMAC ការពឹងផ្អែកទាំងស្រុងលើអ្នកជំនាញមកពីបរទេស វានឹងប៉ះពាល់ដល់និរន្តរភាពនៃការវិនិយោគ និងប្រសិទ្ធភាពនៃផលិតកម្មរបស់រោងចក្រ។ លោកថា អ្នកជំនាញមកពីបរទេសត្រូវគេជួលមានតម្លៃខ្ពស់ ហើយមួយទៀតនោះ គឺការទំនាក់ទំនងរវាងថ្នាក់ក្រោម និងថ្នាក់លើ ដោយថា ជនជាតិផ្សេងគ្នា មានវប្បធម៌ផ្សេងគ្នា ហើយការប្រើប្រាស់ភាសា កាយវិការខុសគ្នា ជួនកាលបើមិនយល់គ្នា ក៏អាចក្លាយទៅជាវិវាទក៏មានដែរ។

យ៉ាងណាក៏ដើម្បីកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌអាចជំនួសកម្លាំងពលកម្មជនបរទេសបាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិស័យកាត់ដេរនៅកម្ពុជា ហើយរំពឹងថា នៅក្នុងអនាគតដ៏ខ្លីខាងមុខ កម្ពុជាអាចនឹងមានធនធានគ្រប់គ្រាន់ដើម្បីជំនួសជនបរទេសបាន ។
គួរបញ្ជាក់ថា ឧស្សាហកម្មកាត់ដេររដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។ វិស័យនេះ ក៏ត្រូវគេមើលឃើញដែរថា បានផ្តល់ការងារ និងប្រាក់បៀវត្សរ៍ដ៏សមរម្យសម្រាប់យុវជនកម្ពុជាផងដែរ ប៉ុន្តែសម្រាប់សិស្សានុសិស្ស ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សា ហាក់មិនសូវចាប់អារម្មណ៍ការងារនៅក្នុងរោងចក្រកាត់ដេរនោះប៉ុន្មានទេ ដែលនេះ ជាហេតុផលចម្បងមួយធ្វើឱ្យកម្ពុជាមិនទាន់អាចមានធនធានមនុស្សគ្រប់គ្រាន់អាចជំនួសអ្នកជំនាញជាជនបរទេសបាននៅឡើយ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































