ភ្នំពេញ – នៅកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា កាលថ្ងៃអង្គារ៍ម្សិលមិញ ដើម្បីពិនិត្យពីវឌ្ឍនភាពលើវិស័យអប់រំក្នុងនិងក្រោយវិបត្តិកូវីដ១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំនៅតែបន្តធ្វើកំណែទម្រង់ផ្នែកអប់រំនិងសាលារៀនឱ្យដើរស្របតាមការវិវត្តនៃបច្ចេកវិទ្យា បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍ថា វិស័យអប់រំនៅក្នុងបរិបទថ្មីនៃការរាតត្បាតដោយកូវីដ-១៩ ក្រសួងកំពុងផ្តល់អាទិភាពដល់សកម្មភាពចំនួនប្រាំ រួមមាន ១. ការដាក់ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន, ២. ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី, ៣. ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង, ៤. ការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល, និង៥. ការលើកកម្ពស់ឌីជីថល សម្រាប់សតវត្សទី២១ តាមរយៈការជំរុញការសិក្សារបស់សិស្ស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ថា ខណៈក្រសួងអប់រំជួបឧបសគ្គជាច្រើននៅក្នុងដំណាក់កាលនៃការរាតត្បាតដោយកូវីដ-១៩ ក៏ក្រសួងបាននិងកំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលទី៣ នៃផែនការកំណែទម្រង់លើសកម្មភាពជាអាទិភាពរួមមាន ការពង្រឹងការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, ការដាក់ឱ្យអនុវត្តនូវតម្លៃការងារប្រចាំឆ្នាំ, ការបង្កើតឱកាស និងអនុវត្តគន្លងអាជីពក្នុងវិស័យអប់រំ, ការគ្រប់គ្រងផ្តោតលើលទ្ធផល, ការបង្កើតក្រុមជំនាញចុះជួយ និងគាំទ្រដល់សាលារៀន, និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានស្នើដល់ក្រសួងអប់រំឱ្យបន្តប្រើប្រាស់ភាពច្នៃប្រតិដ្ឋលើការកសាងសមត្ថភាព និងលទ្ធភាពដែលឆ្លើយតបនឹងការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ។ គណៈកម្មការជំនាញរដ្ឋសភា យល់ថា ការបន្តពង្រឹង ព្រមទាំងលើកកម្ពស់ការអប់រំបែបឌីជីថលកំពុងចូលរួមចំណែកកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា និងឆ្លើយតបតាមការវិវត្តចុងក្រោយ នៃការមកដល់របស់បដិវត្តន៍ឧស្សាហកម្ម៤.០ ។ សូមជម្រាបថា កិច្ចប្រជុំខាងលើ បានរៀបចំឡើងដោយអនុលោមតាមមាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មី នៃបរិបទផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឱ្យគណៈកម្មការទី៧ បំពេញតួនាទីនិងភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដើម្បីតាមដានត្រួតពិនិត្យការងាររបស់ក្រសួងទទួលបន្ទុក ដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship






























