ភ្នំពេញ – វិស្វកម្មទិន្នន័យ ជាភាសាអង់គ្លេស Data Engineering ជាជំនាញមួយមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននិងអនាគតដ៏ខ្លីខាងមុខ ខណៈអ្នកជំនាញនេះ មិនសូវសម្បូរទេនៅប្រទេសកម្ពុជា ។ មូលហេតុកម្ពុជាត្រូវការជំនាញវិស្វកម្មទិន្នន័យ ដោយសារកម្ពុជាជាប្រទេសកំពុងរីកចម្រើនវិស័យបច្ចេកវិទ្យា ពិសេសវិស័យពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce) ដែលក្រុមហ៊ុនជាច្រើនកំពុងធនធានជំនាញ ។

លោក ព្រំ ម៉ាឡា ជាវិស្វករទិន្នន័យនៅក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ការងារវិស្វករទិន្នន័យ គឺផ្តោតសំខាន់លើការរៀបចំទិន្នន័យសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវកម្ម ។
លោក ព្រំ ម៉ាឡា បានបញ្ជាក់ថា ៖
“ជាក់ស្តែងក្រុមហ៊ុនលក់ផលិតផលមួយដែលមានសាខាទូទាំងប្រទេស គេចង់ដឹងថា តើខេត្តណាដែលមានអ្នកទិញផលិតផលរបស់ពួកគេច្រើនជាង និងផលិតផលអ្វីដែលមានអតិថិជនបញ្ជាទិញច្រើនជាងគេ ។ ដូច្នេះដើម្បីឆ្លើយតមសំណួរខាងលើវិស្វករទិន្នន័យនឹងរៀបចំប្រមូលទិន្នន័យពីគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យ (Database) សម្រាប់ចេញជារបាយការណ៍ ឬបង្កើតជាប្រព័ន្ធបង្ហាញទិន្នន័យមួយ (Dashboards)”

បើតាមលោក ព្រំ ម៉ាឡា ជំនាញមួយនេះនៅតាមមហាវិទ្យាល័យនាពេលបច្ចុប្បន្ន មិនបានផ្តោតច្រើនឡើយ ប៉ុន្តែដើម្បីចេះជំនាញមួយនេះត្រូវមានចំណេះដឹង ផ្នែកសរសេរកម្មវិធីទិន្នន័យ (Database), ចេះប្រព័ន្ធបណ្តាញ (Networking) , ចេះប្រើប្រាស់ពាក្យបញ្ជា (Command) នៅលើប្រព័ន្ធដំណើរទាំង Windows និង Linux ជាដើម ។
អ្នកទិន្នន័យរូបនេះ បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងរៀននៅវិទ្យាល័យ ដែលមានបំណងចង់ចាប់យកជំនាញមួយនេះ គួរខិតខំរៀនមុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត ព្រមទាំងការស្រាវជ្រាវ ព្រោះថាជំនាញមួយនេះទាមទារឱ្យមានការគិត ការគណនា និងការវិភាគខ្លាំង ។
បើយោងតាមការវាយតម្លៃមួយរបស់អង្គការ USAID បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំទៅមុខ នៅជុំវិញពិភពលោកត្រូវការអ្នកជំនាញផ្នែកទិន្នន័យរហូតដល់ទៅ ១១,៤លាននាក់ ព្រោះកំណើនតម្រូវការលើជំនាញវិស្វករទិន្នន័យកើនឡើងប្រមាណ ២៥% ជារៀងរាល់ឆ្នាំ ។
តាមគេហទំព័រជ្រើសរើសបុគ្គលិកដ៏ពេញនិយមជាច្រើននៅប្រទេសកម្ពុជា ដូចជា CamHR, Pelprek, Topjobcambodia ជាដើម បានបញ្ជាក់ថា ការងារផ្នែកទិន្នន័យនេះ អាចមានប្រាក់បៀវត្សរ៍ជាមធ្យមចន្លោះពី ៥០០ ទៅ ១៥០០ដុល្លារសហរដ្ឋអាមេរិកទៅតាមបទពិសោធន៍ជាក់ស្តែង ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2026
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើមទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/07/2026
អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2026
តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































