ភ្នំពេញ – ខណៈប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ទាំងសង្គម សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ជាជំនាញថ្មីនិងចាំបាច់មិនអាចខ្វះបាននៅក្នុងសង្គម ។ កម្ពុជាកំពុងត្រូវការអ្នកជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សុវត្ថិភាព និងសុខភាពប្រជាជនរស់នៅទីក្រុង ។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជាកំពុងត្រូវការអ្នកជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកក្រោមដី ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យបានល្អ ។ ជាក់ស្តែង កម្ពុជាកំពុងដោះស្រាយប្រព័ន្ធចម្រោះទឹកកង្វក់នៅរាជធានីភ្នំពេញ និងកំពុងសិក្សានៅបណ្តាទីក្រុងធំៗ ដូចជា ខេត្តបាត់ដំបង កំពង់ចាម ក្រុងព្រះសីហនុ និងបណ្តាខេត្តផ្សេងៗទៀត ដែលមានទីប្រជុំជនរស់នៅច្រើន ។

ឯកឧត្តម ហឿន សំនៀង
” កាលណាប្រទេសអភិវឌ្ឍន៍អគារខ្ពស់ៗមានគ្រប់កន្លែងទាំងអស់ ដូច្នេះការបង្ហូរទឹកស្អុយ ឬទឹកដែលប្រើរួច តើទៅកន្លែងណា ? យើងគ្រប់គ្រងយ៉ាងម៉េច? បើគ្រប់គ្រងមិនបានទេទីក្រុងនោះនឹងក្លាយទៅជាទីក្រុងមិនស្អាត ប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ… ដូច្នេះដើម្បីឱ្យទីក្រុងមួយក្លាយទៅជាទីក្រុងដែលគួររស់នៅ យើងត្រូវមានអ្នកជំនាញផ្នែកប្រព័ន្ធចម្រោះទឹកកង្វក់ហ្នឹង”
សូមបញ្ជាក់ថា ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ជាជំនាញមួយក្នុងចំណោមជំនាញទាំង៦ ដែលបណ្តុះបណ្តាលដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ និស្សិតត្រូវចំណាយពេលសិក្សារយៈពេល ៥ឆ្នាំ ហើយបន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនឹងចេះវាយតម្លៃលើដំណើរការប្រព្រឹត្តិកម្មទឹក ព្រមទាំងប្រតិបត្តិការថែទាំទឹក ។ សិក្សាជំនាញនេះ និស្សិតគួរមានជំនាញមូលដ្ឋានលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

មន្ត្រីជំនាញនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសិក្សានិស្សិតនឹងក្លាយទៅជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកង្វក់ អនាម័យ និងបរិស្ថាន ហើយអាចបម្រើការងារនៅតាមស្ថាប័នរដ្ឋនានា ក្រុមហ៊ុនឯកជន វិស័យសាងសង់ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័នដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...



































































