ភ្នំពេញ – បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចាប់ផ្តើមបើកទ្វារទទួលសិស្សឱ្យចូលក្នុងថ្នាក់រៀនផ្ទាល់ជាធម្មតា និងតាមប្រព័ន្ធអនឡាញ អ្នកជំនាញអប់រំកុមារសង្កេតឃើញថា ចំនួនកុមារតូចមកសិក្សានៅថ្នាក់រៀនផ្ទាល់ នៅមានចំនួនតិចតូចនៅឡើយ ។ វត្តមានចូលរៀនតិចនេះ អ្នកជំនាញមើលឃើញពីបញ្ហាប្រឈមដល់ការអភិវឌ្ឍជំនាញមូលដ្ឋានទាំង៥ របស់កុមារតូច ខណៈគ្រឹះស្ថានសិក្សាទាំងអស់កំពុងយកចិត្តទុកដាក់ពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សាសម្រាប់បុគ្គលិកអប់រំ និងអ្នកសិក្សា ។
លោក គង់ សំនៀង ប្រធាននាយកប្រតិបតិ្តការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឱ្យដឹងថា កុមារមួយចំនួនមិនបានវិលមកសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ទេ និងខ្លះទៀតហួសអាយុចូលសិក្សា ដោយសារអ្នកអាណាព្យាបាលខ្លះមិនទាន់មានទំនុកចិត្តលើវិធានការសុវត្ថិភាពរបស់សាលារៀន ។ ម្តាយឪពុកមួយចំនួនបន្តទុកកុមារនៅផ្ទះ ដែលអាចបណ្តាលឱ្យកុមារតូចងាយជួបបញ្ហាប្រឈមនានា ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍជំនាញមូលដ្ឋានរបស់កុមារ ។

លោកបានបញ្ជាក់ថា អ្នកអាណាព្យាបាលត្រូវជឿជាក់លើវិធានការសុខភាពរបស់សាលា ព្រមទាំងបញ្ជូនកុមារតូចមកសិក្សានៅថ្នាក់រៀនផ្ទាល់ ។ លោកថា កុមារតូចត្រូវការអភិវឌ្ឍន៍សមត្ថភាពជំនាញមូលដ្ឋានរបស់ពួកគេ ដូចជា ការអភិវឌ្ឍចលនាសាច់ដុំធំ ការអភិវឌ្ឍចលនាសាច់ដុំតូច ការអភិវឌ្ឍការនិយាយ និងភាសា ការអភិវឌ្ឍបញ្ញា និងស្មារតី ព្រមទាំងការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ ។
ទី១ ការអភិវឌ្ឍចលនាសាច់ដុំធំ ៖ ជាការពង្រឹងចលនារបស់សាច់ដុំតាមរយៈការលោតចុះឡើង លូនក្រាប រត់លេង តោងជាដើម ។
ទី២ ការអភិវឌ្ឍចលនាសាច់ដុំតូច ៖ ជាការធ្វើចលនារបស់សាច់ដុំតាមរយៈការកាន់ខ្មៅដៃសរសេរ គូសគំនូ ផាត់ពណ៌ កាត់ក្រដាស់ បើកទំព័រសៀវភៅ។

ទី៣ ការអភិវឌ្ឍការនិយាយ និងភាសា ៖ សំដៅលើសមត្ថភាពប្រើប្រាស់ភាសានិយាយបា្រស័យទាក់ទងជាមួយមិត្តរួមថ្នាក់ រួមជាមួយនឹងការបង្រៀនរបស់គ្រូក្នុងការប្រើប្រាស់ពាក្យពេចផ្សេងៗ។
ទី៤ ការអភិវឌ្ឍបញ្ញា និងស្មារតី ៖ កុមារមានសមត្ថភាពការអានអក្សរ រាប់លេខ និងកំណត់រូបរាងទ្រង់ទ្រាយវត្ថុផ្សេងៗ។
ទី៥ ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ ៖ សំដៅលើការរាប់អានគ្នា សហការគ្នា និងទំនាក់ទំនងជាមួយកុមារដទៃទៀត ការសម្តែងអារម្មណ៍សប្បាយរីករាយ និងមិនពេញចិត្តជាដើម។
អ្នកជំនាញផ្នែកអប់រំខាងលើបានបន្តទៀតថា ដោយមានការអនុញាតិពីក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ បានបើកឱ្យសិស្សមកសិក្សានៅថ្នាក់រៀនផ្ទាល់ និងតាមប្រព័ន្ធអនឡាញតាមកម្រិត និងដំណាក់កាលនីមួយៗ ។ សម្រាប់វគ្គសិក្សាថ្មីដែលចូលរៀនថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ សាលារៀននឹងទទួលកុមារតូចចាប់ពីអាយុ ០៣ឆ្នាំឡើង ។

ស្របគ្នានេះ លោកក៏បានបញ្ចាក់ផងដែរថា ចាប់តាំងពីការបើកដំណើរការសាលារៀនទាំង ១១សាខាឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ សាលារៀនមិនមានករណីអ្នកឆ្លងកូវីដនោះទេ។
ទន្ទឹមនឹងនេះ លោកបានស្នើសុំការសហការពីអ្នកអាណាព្យាបាលជួយរៀបចំម៉ាស់ ទឹកអាលកុល រៀបចំម្ហូបអាហារ និង ចំណីអាហារសម្រាប់កូនៗ និងផ្តល់ព័ត៌មានផ្សេងៗពីសុខភាពរបស់កុមារ ឬការពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ ដល់សាលារៀន ដើម្បីការចាត់វិធានការឱ្យទាន់ពេលវេលា និងធានាសុវត្ថិភាពសុខភាពសិក្សា។

គួរបញ្ជាក់ថា កំឡុងពេលនៃចាត់វិធានការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេសបានផ្អាកដំណើរមួយរយៈ។ បន្ទាប់ពីចាត់វិធានការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យចំនួនឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ថមថយ ដែលនាំឱ្យរដ្ឋាភិបាលសម្រេចចិត្តចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញជាធម្មតា ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាជំនាញបច្ចេកទេសឥតបង់ថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសជាច្រើនកន្លែង នៅវិទ្យាស្ថាន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និងរចនាក្រាហ្វិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2023
ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ៤៥នាក់។...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។



































































