ជិះកង់ មិនត្រឹមធ្វើឱ្យ​សុខភាពល្អ តែក៏​ជួយ​ដល់បរិស្ថានដែរ

យោងតាមការចុះផ្សាយ​របស់ betterhealth បានបង្ហាញថា ការមានទម្លាប់ជិះកង់ឱ្យបានញឹកញាប់ គឺជាវិធីសាស្រ្តមួយ អាចកាត់បន្ថយការប្រឈមនៃបញ្ហាសុខភាពនានា ជំរុញសុខភាពល្អ បង្កើនបាននូវ​ភាពទាន់សម័យ ឬក៏ផាសុកភាពក្នុងការរស់នៅប្រចាំថ្ងៃ។ «ជិះកង់គឺជាសុខភាព» ថែមទាំងអាចអនុវត្តន៍បានសម្រាប់មនុស្សគ្រប់វ័យទៀតផង ដោយគិចចាប់តាំងពីកុមារភាព រហូតដល់យុវវ័យ ឬមនុស្សចាស់។ ហើយវាក៏ផ្តល់នូវភាពរីករាយ ការចំណាយក៏តិច និងល្អសម្រាប់បរិស្ថានទាំងមូលផងដែរ។

គ្រាន់តែចំណាយពេលត្រឹមតែ ពីរទៅបួនម៉ោង ក្នុងមួយអាទិត្យ ដើម្បីសាកល្បងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន វាអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងផលប៉ះពាល់ ព្រោះជាធម្មតា អ្វីក៏ដោយ តែងតែមានផលវិជ្ជមាននិងអវិជ្ជមាន តួយ៉ាងការជិះកង់ក៏អាចបង្កឱ្យមានរបួសស្នាមខ្លះៗដែរ ប៉ុន្តែមិនទាំងស្រុងនោះទេ គឺអាស្រ័យលើការប្រុងប្រយ័ត្ន។ និយាយអំពីអត្ថប្រយោជន៍វិញ ការជិះកង់ អាចជួយឱ្យមានការកម្តៅសាច់ដុំ ព្រោះកំឡុងពេលជិះ តម្រូវឱ្យលោកអ្នក ប្រើប្រាស់សាច់ដុំទាំងអស់ យកទៅធាក់ឈ្នាន់ដើម្បីឱ្យកង់ទៅមុខបាន។ បន្ថែមពីនោះកីឡាជិះកង់ ផ្តល់នូវភាពងាយស្រួល ខុសពីកីឡាដទៃ ព្រោះការជិះកង់មិនតម្រូវឱ្យមានជំនាញរឹងមាំខ្លាំងខាងផ្នែករាងកាយ ហើយមនុស្សជាច្រើនស្គាល់អំពីរបៀបនៃការជិះកង់ ព្រោះនៅពេលដែលលោកអ្នកអាចរៀនចេះហើយ ទោះជាលើកដំបូង ក៏អាចចងចាំពីរបៀបជិះកង់បានជារៀងរហូត។

បន្ថែមពីនោះ ការជិះកង់ វាល្អដើម្បីពង្រឹងដល់ភាពអត់ធ្មត់ កាយសម្បទារឹងមាំ ហើយជាសកម្មភាពមួយដែលមានលក្ខណៈសប្បាយៗតាមរយៈការជិះកង់ទៅកន្លែងឆ្ងាយៗ ជិះជាក្រុម និងទៅកន្លែងមានបរិយាកាសខុសប្លែកពីកន្លែងដែលខ្លួនស្នាក់នៅជាដើម ដែលវាផ្ទុះពីកីឡាមួយចំនួន តម្រូវឱ្យនៅតែមួយកន្លែង។ ការជិះកង់ ប្រៀបបាននឹងការចំណាយពេលដ៏មានប្រសិទ្ធភាពមួយ បើសិនជាយើងប្រើប្រាស់វាជាយាន្តជំនិះពេលទៅធ្វើការ គឺអាចកាត់បន្ថយការចំណាយថវិកាផ្ទាល់ខ្លួនបានមួយកម្រិតទៀត។ ហើយបើមនុស្សភាគច្រើនបានអនុវត្តន៍បែបនេះ នោះឡានក្រុង ឬរថយន្តប្រើប្រាស់ប្រេងដែលបញ្ចេញជាតិគីមី(ឧស្ម័នផ្សែងពុល) នឹងត្រូវបានកាត់បន្ថយដូចគ្នា ដែល​នេះក៏​សរបញ្ជាក់ឱ្យឃើញថា ការជិះកង់គឺជាចំណែកមួយ ជួយដល់បរិស្ថាន។

ក្នុងករណីដែលមានឱកាសជិះកង់បានទៀងទាត់ប្រចាំថ្ងៃ នោះវានឹងជួយបង្កើននូវចង្វាក់ ឬសម្ពាធបេះដូងឱ្យ​មានដំណើរការស្របនឹងសុខភាពល្អ, សាច់ដុំរឹងមាំ រាងកាយបត់បែននិងស្វាហាប់ កាត់បន្ថយបញ្ហាស្រ្តេស គ្រប់គ្រងឥរិយាបថបានល្អ ធ្វើឱ្យឆ្អឹងរឹងមាំ កាត់បន្ថយបញ្ហាលើសទម្ងន់ ការពារពីជំងឺនានា និងកាត់បន្ថយភាពតានតឹងនិងការបាក់ទឹកចិត្ត។ ជារួម ការជិះកង់ អាចជួយអភិវឌ្ឍន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ថែមទាំងអាចជៀសវាងអំពីបញ្ហាសុខភាពជាច្រើនទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។