សាលារៀនដែលខូចខាតដោយសង្រ្គាមតាមព្រំដែន នឹងត្រូវសង់ឡើងវិញ ដោយ​បំពាក់សម្ភារបរិក្ខារល្អជាងមុន

មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល ដែលមាន​ក្រសួងអប់រំ ជា​សេនាធិការ នឹងធ្វើ​ការ​សាងសង់ឡើងវិញសាលារៀនទាំងអស់ដែលរងការខូចខាត​ដោយសារសង្រ្គាម​ឈ្លានពានពីប្រទេសថៃ ដោយ​បំពាក់​នូវសម្ភារបរិក្ខារកាន់តែប្រសើរជាងមុនថែមទៀត។

សង្រ្គាមឈ្លានពានរបស់យោធាថៃនៅតាម​បណ្តោយព្រំដែន គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ បានធ្វើ​ឱ្យ​សាលារៀនចំនួន២៥ រងការខូចខាត ខណៈការប៉ះទង្គិចគ្នា​លើកទីមួយ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ មានសាលារៀនប្រមាណ៧ រងការខូចខាត។

លោកបណ្ឌិត កាន់ ពុទ្ធី មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​នាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ថា គិតមកទល់បច្ចុប្បន្ននេះ បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ២០២៥ នៅមានសាលា​រៀន​ប្រមាណជាងមួយរយទៀត នៅមិនទាន់អាច​បើកដំណើរការបាននៅឡើយ ដោយសាលារៀនខ្លះ​នៅ​មាន​យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងខ្លះត្រូវ​បានហ៊ុមព័ទ្ធដោយកងទ័ពថៃ។ តែយ៉ាងណា ក្រោមកិច្ចសហការណ៍​យ៉ាង​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​ដែនដី និង​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បាននិងកំពុងធ្វើការ​បោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅ​តាម​សាលារៀន​ក្នុង​តំបន់​ដែលអាជ្ញាធរ​អនុញ្ញាត​ឱ្យពលរដ្ឋ​ត្រឡប់ទៅលំនៅឋានវិញហើយ។

លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា

ដោយឡែកសាលារៀន​ដែលស្ថិត​នៅតំបន់ក្រហម ដែលសិស្សានុសិស្ស​មិន​ទាន់អាចត្រឡប់​ទៅ​រៀន​នៅ​សាលាវិញបាន និង​បន្តស្នាក់​នៅ​តាមជំរំសុវត្ថិភាព ក្រសួងអប់រំ​នៅតែបន្ត​ការគាំទ្រ​ដល់ដំណើរការ​បង្រៀន និងរៀន នៅក្នុង​ថ្នាក់រៀន​បណ្តោះអាសន្ន ដែលត្រូវ​បានរៀបចំ​ឡើង​នៅ​តាម​ជំរំ​ទាំងនោះ។

ក្នុង​ឱកាស​សំណេះសំណាល និង​សួរសុខទុក្ខ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក នៅខេត្តព្រះវិហារ និង​សៀមរាប កាលពីស​ប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បានត្រៀមជាស្រេច​នូវ​កញ្ចប់ថវិកា និងផែនការ​ជួសជុល​កសាង​អគារសាលារៀនដែលខូចខាតឡើងវិញ ដើម្បី​ឱ្យ​សិស្សានុសិស្សអាច​សិក្សា​រៀនសូត្រ​ក្នុងបរិយាកាស​ល្អប្រសើរ។

យ៉ាងណាសម្រាប់ស្ថានភាពបច្ចុប្បន្ន ចំពោះសិស្សបឋមសិក្សា និងសិស្សកុមារ​ដែល​មិន​ទាន់​អាចត្រឡប់ទៅលំនៅឋានវិញបាន ឯកឧត្តមរដ្ឋមន្រ្តីផ្តល់អនុសាសន៍​ឱ្យ​បន្ត​បង្រៀនតាមលទ្ធភាព​នៅ​ទីតាំងសុវត្ថិភាព ដោយ​បង្កើត​ជាការរៀន​នៅ​តាម​ថ្នាក់រៀន​បណ្តោះអាសន្ន តាម​បណ្ណាល័យ​បណ្តោះអាសន្ន រៀន​តាមបណ្តុំ ឬស្វ័យសិក្សាជាដើម។

ចំពោះសិស្សរៀន​​នៅអនុវិទ្យាល័យ និងវិទ្យាល័យ ឯកឧត្តម ហង់ជួន ណារ៉ុន ស្នើ​ឱ្យ​ចូលរៀន​នៅ​តាម​គ្រឹះស្ថាន​សាធារណៈនានា និង​ត្រូវ​បន្ថែម​ការ​យកចិត្តទុកដាក់ជាពិសេស​ដល់សិស្សភៀសសឹកថ្នាក់ទី១២ ដែលត្រូវត្រៀម​សម្រាប់ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ។

យោង​តាម​របាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ សាលារៀនសរុបចំនួន ១០៦ ស្ថិត​នៅ ក្នុង​ខេត្ត​ចំនួន៣ជាប់ព្រំដែន​ជាមួយថៃ នៅមិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ ក្នុងនោះខេត្ត​ឧត្តរមានជ័យ​មានចំនួន ៤០សាលារៀន, ខេត្តបន្ទាយមានជ័យ​ មានចំនួន៥សាលារៀន និងខេត្តព្រះវិហារ ចំនួន ៦១សាលារៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...