ការពិត៖ នៅពេលដែលនិយាយពីសកលវិទ្យាល័យ Harvard មានមនុស្សជាច្រើនដឹងភ្លាមថាគឺជាសកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកដែលល្បីបំផុតនៅលើពិភពលោក ប៉ុន្តែភាគច្រើនអ្នកទាំងនោះនៅមិនទាន់បានដឹងពីរឿងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនពីសាកលវិទ្យាល័យមួយនេះនៅឡើយ។
រឿងរ៉ាវដ៏អស្ចារ្យរបស់សាកលវិទ្យាល័យមួយនេះមានដូចជា ៖
1. សាកលវិទ្យាលដែលមាននិស្សិតទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររហូតក្លាយជាម្ចាស់ពានរង្វាន់ណូបែល 49 និងក្លាយជាប្រធានរដ្ឋ ក៏ដូចជាមេដឹកនាំដល់ទៅ 32 ព្រមទាំងម្ចាស់ពានរង្វាន់ Pulitzerចំនួន 48 នាក់ ។ កាន់តែអស្ចារ្យជាងនេះទៅទៀតគឺមានប្រធានាធិតីអាមេរិកចំនួន 7 រូបដែលធ្លាប់បានសិក្សានៅទីនេះ។
2. មិនត្រឹមតែជាសកលវិទ្យាល័យនោះទេ តែ Harvard ស្ទើរតែមានរូបរាងដូចទៅនឹងចក្រភពដ៏តួចមួយដែរ។ Harvard កាន់កាប់ទឹកដីដែលមានទំហំរហូតទៅដល់ជាង 2.200 ហិកតា ឬប្រហែលទៅនឹងតារាងទាត់បាល់អាជីពចំំនួន 4000 ដង។
3. ជាកន្លែងដែលផ្ទុកធ្នើដាក់សៀវភៅប្រវែងរហូតទៅដល់ក្បែរ 92 គីឡូម៉ែត្រ។ Harvard មានបណ្តាល័យសរុប79 កន្លែងដែលបណ្តាល័យខ្លះជាប់ឈ្មោះជាបណ្តាល័យដ៏ល្បីបំផុតលើលោក។ ចំនួនសៀវភៅដ៏ច្រើនលើសលប់ និងត្រូវបានគេជឿជាក់ថាត្រូវបានសរសេរជាភាសាដល់ទៅ 100 ហើយបើនិយាយពីធ្នើសម្រាប់ដាក់សៀវភៅវិញមានប្រវែងសរុបដល់ទៅជាង 92 គីឡូម៉ែត្រ
4. Harvard University ពីដំបូងឡើងមានឈ្មោះថា New College ជាវិទ្យាស្ថានអប់រំដ៏មានចំណាស់បំផុតរបស់អាមេរិក។ វាត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ1636 និងមានគោលបំណងសំខាន់សម្រាប់បង្រៀនទៅដល់ក្រុមបុព្វជិតប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំ 1639 ទើបវាបានប្តូរឈ្មោះទៅជា Harvard University ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិអប់រំ បានសម្រេចដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…