ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

យោងតាម WE Forum បានឱ្យដឹងថា មនុស្សយើងកំពុងរស់នៅក្នុងសង្គមមួយ ដែលស្ថានភាពសុខភាពប្រជាជនកាន់តែខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់នៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។ កត្តានេះ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងមកលើសុខភាពសង្គម និងបង្កើនសម្ពាធលើប្រព័ន្ធសុខាភិបាល។

ការស្រាវជ្រាវបានរកឃើញថា បុគ្គលដែលបានផ្លាស់ប្ដូរអាកប្បកិរិយារស់នៅតាមរបៀបវិជ្ជមាន ដោយមានទម្លាប់ហាត់ប្រាណក្នុងកម្រិតមធ្យមជាប់ជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់ ដោយសារមូលហេតុទូទៅបានក្នុងអត្រា ២៧ភាគរយ។ សម្រាប់មនុស្សចាស់ គឺទទួលបានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត ៖ ចំពោះមនុស្សដែលមានអាយុពី ៤៥ ទៅ ៦៤ ឆ្នាំ ដែលមានទម្លាប់ហាត់ប្រាណជាប់ជាប្រចាំរយៈពេល ៣ឆ្នាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់បាន ៣៨ភាគរយ។ ខណៈ អ្នកមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ការកាត់បន្ថយនេះអាចកើនឡើងរហូតដល់ ៥២ភាគរយ។ ដូច្នេះ មានន័យថា ទម្លាប់ និងរបៀបរស់នៅវិជ្ជមាន ពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សចាស់។

ទន្ទឹមនឹងនេះ អ្នកដែលដើរបាន ៧,៥០០ ជំហាន ចំនួន ៥ដងក្នុងមួយសប្ដាហ៍ រយៈពេល២ឆ្នាំជាប់គ្នា អាចកាត់បន្ថយជំងឺទឹកនោមផ្អែមប្រភេទទី២ បានចំនួន ៤១ភាគរយ និងហានិភ័យនៃជំងឺមហារីកដំណាក់កាលទី៤ ចំនួន ៣៦ ភាគរយ។

ការរកឃើញទាំងនេះ គឺជាភស្ដុតាង ដែលបង្ហាញពីអនុភាពនៃទម្លាប់វិជ្ជមាន ហើយការទទួលបានសុខភាពល្អ មិនចាំបាច់មានការចំណាយប្រាក់ច្រើននោះទេ។ ប៉ុន្តែយើងត្រូវចាប់ផ្ដើមពីសកម្មភាពតូចៗ ហើយផ្លាស់ប្ដូរអាកប្បកិរិយារស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%