ស្មារតីកីឡាជួយឱ្យបុគ្គលមានតុល្យភាពការងារ និងការរស់នៅប្រចាំថ្ងៃ

បច្ចុប្បន្នពិភពលោកបានចាត់ទុកកីឡាជាផ្នែកមួយដ៏សំខាន់នៃការអប់រំសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់មនុស្ស ។ ទម្លាប់ហ្វឹកហាត់កីឡាជួយឱ្យរាងកាយមានចលនាសកម្មភាព កាត់បន្ថយភាពតានតឹងក្នុងជីវិត ព្រមទាំងបន្ធូរសម្ពាធផ្លូវចិត្តយ៉ាងប្រសើរ ។ សារៈសំខាន់នៃកីឡាជួយឱ្យបុគ្គលសម្រេចបានតុល្យភាពការងារ និងការរស់នៅប្រចាំថ្ងៃ ។ ខាងក្រោមជាគុណតម្លៃទាំង ៥ចំណុចរបស់កីឡាជួយដល់សុខភាពផ្លូវចិត្ត និងប្រសិទ្ធភាពការងារយុវជន ។

១. ភាពរីករាយ ៖ លេងកីឡាជួយឱ្យរាងកាយសកម្ម ព្រមទាំងបង្កើតភាពរីករាយតាមរយៈអរម៉ូន Endorphins ដែលជាសារធាតុគីមីមួយប្រភេទនៅក្នុងខ្លួនជួយឱ្យមនុស្សមានភាពរីករាយ ។ អរម៉ូន Endorphins ជួយឱ្យមនុស្សរីករាយពេញមួយថ្ងៃ ហើយវាបញ្ចេញតាមរយៈសកម្មភាពហាត់ប្រាណ លេងកីឡាជាក្រុម ដើរ ឬរត់ជាដើម ។ ភាពរីករាយដែលទទួលបានពីការហាត់កីឡាជួយឱ្យមនុស្សមានថាមពលជំរុញឱ្យការងារមានប្រសិទ្ធភាពខ្ពស់ ។ មិនថាតែលេងកីឡានោះទេ ស្មារតីគាំទ្រកីឡាក៏អាចឱ្យមនុស្សទទួលបានគំនិតវិជ្ជមានក្នុងទំនាក់ទំនង និងការងារផងដែរ ។ 

២. ស្ងប់ដំណេក ៖ ធ្វើលំហាត់ប្រាណជាទៀងទាត់ជួយឱ្យមនុស្សស្ងប់ដំណេក ឬគេងលក់ស្រួលប្រកបដោយថាមពល ។ ស្ងប់ដំណេកកើតឡើងដោយសារមនុស្សស្ងប់អារម្មណ៍ ឬមានអារម្មណ៍រីករាយ ។ ស្ងប់ដំណេកផ្តល់ប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត និងប្រសិទ្ធភាពការងារ ។

នៅប្រទេសអភិវឌ្ឍបញ្ហាដំណេកជាចំណោទសុខុមាលភាពសង្គមដែលត្រូវយកចិត្តទុកដាក់ខ្លាំង ពីព្រោះមនុស្សបានចំណាយពេលវេលាជាច្រើនលើការងារប្រចាំថ្ងៃរបស់ពួកគេ ។ ដូច្នេះហើយមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យដំណេកស្ងប់ល្អ គឺប្រជាជនជ្រើសរើសយកកីឡាជាអាទិភាពក្នុងសកម្មភាពប្រចាំថ្ងៃ ។ 

៣. បន្ថយបញ្ហាថប់បារម្ភ ៖ កីឡាជួយឱ្យមនុស្សអាចកាត់បន្ថយភាពតានតឹងចិត្ត (stress) យ៉ាងមានប្រសិទ្ធភាព ។ តាមរយៈលំហាត់ប្រាណជួយឱ្យមនុស្សរំដោះខ្លួនបន្តិចម្តងៗ ពីរឿងរ៉ាវដែលធ្វើឱ្យចិត្តជាប់ក្នុងសម្ពាធ ដោយសារពេលវេលារវល់នឹងកីឡាធ្វើឱ្យមនុស្សរំដោះខ្លួនបន្ទុកការងារទាំងឡាយ ។ ស្ថានភាពថប់បារម្ភរបស់បុគ្គលនឹងវិវត្តន៍កាន់តែធ្ងន់ធ្ងរ ប្រសិនបើបុគ្គលមិនមានកីឡាជួយទ្រទ្រង់ ។  

៤. រហ័សរហួន ៖ ស្មារតីរហ័សរហួននេះអាចប្រៀបធៀបបានរវាងអ្នកហាត់កីឡា និងអ្នកមិនហាត់កីឡា ។ អ្នកហាត់កីឡាអាចប្រើប្រាស់រាងកាយទប់ទល់នឹងពេលវេលាលេងកីឡាបានយូរជាងអ្នកមិនមានកីឡានៅក្នុងខ្លួន ។ ទន្ទឹមគ្នានេះ គេអាចប្រៀបធៀបភាពឆ្លាតវៃ គំនិតច្នៃប្រតិដ្ឋ ភាពបត់បែនរបស់មនុស្សតាមរយៈអ្នកមានកីឡា និងអ្នកគ្មានកីឡា ។ អ្នកដែលមានកីឡាតែងមានគំនិតច្នៃប្រតិដ្ឋជានិច្ចក្នុងការងារ (innovative) ព្រមទាំងគំនិតបង្កើតថ្មី (creative) ។

៥. បង្កើនទំនុកចិត្ត ៖ កីឡាមិនត្រឹមតែធ្វើឱ្យមនុស្សមានទំនុកចិត្តក្នុងពេលប្រកួតនោះទេ សូម្បីតែបំពេញការងារប្រចាំថ្ងៃក៏ជួយឱ្យមនុស្សមានទំនុកចិត្តខ្លាំងដែរ ។ លេងកីឡាជួយឱ្យមនុស្សមានទំនុកចិត្តលើខ្លួនឯង (cconfident), លើកទឹកចិត្តខ្លួនឯង (self – motivation), និងគាំទ្រអ្នកដទៃដោយវិជ្ជមានជានិច្ច ។ លើសពីទំនុកចិត្តមនុស្សអាចបង្កើតទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្សជុំវិញខ្លួនតាមរយៈសកម្មភាពលេងកីឡា និងស្មារតីកីឡា ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...