យុវជនគួរកុំមើលតែមនុស្សល្បី ហើយភ្លេចតម្លៃការសិក្សា

បច្ចុប្បន្ននេះ ដោយសារតែចរន្តនៃបណ្តាញផ្សព្វផ្សាយសង្គមកាន់តែទូលំទូលាយ យុវវ័យជាច្រើនបានស្គាល់ និងឃើញពីខ្សែជីវិតបុគ្គលមួយចំនួនតូ​ចដែលមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ឬ​មិនសូវរៀនបានខ្ពស់ ទទួលបានជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើល។ ចំណុចនេះ បានធ្វើឱ្យ​យុវជនខ្លះឈ្លក់វង្វេង រហូតភ្លេចការសិក្សា ដោយសារតែចង់យកគម្រូជីវិតតាមបុគ្គលលេចធ្លោរទាំងអស់នោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Community បានលើកឡើងថា បើទោះបីជាបុគ្គលល្បីល្បាញមួយចំនួន​មិនសូវឱ្យតម្លៃលើការសិក្សានៅសាលា ក៏សម្រាប់ខ្លួនលោកផ្ទាល់នៅតែឱ្យតម្លៃការសិក្សាដដែល។ មូលហេតុ ដោយសារតែលោកមើលឃើញថា បុគ្គលដែលសិក្សាបានខ្ពស់ ភាគច្រើន​អាចរស់នៅដោយភាពថ្លៃថ្នូរក្នុងសង្គម ផ្ទុយពីបុគ្គលដែលបោះបង់ការសិក្សាមួយភាគតូចអាចជោគជ័យក្នុងអាជីពដែលពិបាកយកគំរូតាម។

លោក គីម ដារ៉ា បាននិយាយថា៖

“​ការអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសង្គម។ ខ្ញុំកម្រឃើញព័ត៌មានផ្សាយថាអ្នករៀនបានខ្ពស់ខ្ពស់ណាធ្វើជាចោរលួច ឆក់ ប្លន់ណាស់”

អ្នកអប់រំខាងលើបានបន្ថែមទៀតថា បើមនុស្សភាគច្រើនមិនឱ្យតម្លៃលើការសិក្សានៅសាលាទេ អនាគត​វិទ្យាសាស្ត្រពិបាករីកចម្រើនណាស់ ព្រោះការសិក្សាស្រាវជ្រាវថ្មីៗសឹងតែទាំងអស់គឺធ្វើដោយអ្នកប្រាជ្ញបណ្ឌិតដែលសិក្សាបានខ្ពស់ខ្ពស់។ បន្ថែមពីលើនេះ បើទោះបីជាអ្នកពូកែរកស៊ីមួយចំនួនត្រូវបានគេមើលឃើញថាមិនសូវរៀនបានខ្ពស់ក៏ពិតមែន តែគាត់មិនអាច​ជោគជ័យដោយគ្មានវត្តមានអ្នករៀនបានខ្ពស់នៅក្បែរខ្លួននោះទេ។ បើគ្មានអ្នកសិក្សាខ្ពស់ៗចូលបម្រើការងារជាមួយគាត់ ក្រុមហ៊ុនរបស់គាត់ក៏មិនអាចរីកចម្រើនដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash