ដាក់សៀវភៅក្បែរៗខ្លួន រួមចំណែកបណ្តុះទម្លាប់អានរបស់អ្នក

ការអានជាប្រចាំអាចជួយពង្រីកចំណេះដឹង និងជំនាញផ្សេងៗ ប៉ុន្តែដើម្បីបណ្តុះទម្លាប់នេះ យើងត្រូវចាប់ផ្តើមពីការបង្កើតវិន័យផ្ទាល់ខ្លួន ដើម្បី​ធ្វើឱ្យការអានកាន់តែងាយស្រួល និងរីករាយ។ កញ្ញា សៀង សុខចេង អ្នកផលិតមាតិកាអំពីការអភិវឌ្ឍខ្លួន បានចែករំលែកវិធីសាស្រ្តមួយ​ចំនួន​ក្នុង​ការ​ជួយ​ពង្រឹងទម្លាប់អាន។

១. ដាក់សៀវភៅនៅកន្លែងងាយយក ៖ កញ្ញា សៀង សុខចេង និយាយថា ដើម្បីមានភាពងាយស្រួល និង​ជំរុញ​ឱ្យ​យើង​អានសៀវភៅ គួរ​តែ​មាន​ទម្លាប់យកសៀវភៅតាមខ្លួន ឬឧបករណ៍អានអេឡិចត្រូនិចដែលមានទំហំតូចល្មមដែល​ផ្ទុកសៀវភៅអានបានច្រើនក្បាល។ ដោយ​ឡែក​សម្រាប់​ការ​រៀបចំនៅក្នុងផ្ទះវិញ គួរមានការតាំងសៀវភៅនៅស្ទើរតែគ្រប់ទីកន្លែង តួយ៉ាងសូម្បីបន្ទប់ទឹកក៏គួរ​មានសៀវភៅផងដែរ។

២. ចែកការអានជាផ្នែកតូចៗ ៖ កុំដាក់សម្ពាធខ្លួនឯងពេក បើតាម​បទពិសោធន៍ដែល សុខចេង បានអនុវត្តន៍ គឺយើងត្រូវការបំបែកសកម្មភាព ពីរូបភាពធំឱ្យទៅតូច ឬក៏ការធ្វើឱ្យមានភាពសាមញ្ញៗដូចជា ការបំបែកជាជំពូកអានតូចៗ ការចាប់ផ្តើមអានដំបូងដោយកុំដាក់សម្ពាធ។

៣. ធ្វើឱ្យការអានមានភាពសប្បាយ ៖ ជ្រើសរើសសៀវភៅដែលស្របជាមួយចំណូលចិត្ត តាមរយៈ​ការ​សាកល្បងអានច្រើនប្រភេទ (រឿងខ្លី, កំណាព្យ, ទស្សនវិជ្ជា ឬសៀវភៅវិចិត្រសាល) ដើម្បីរកឱ្យ​ឃើញស្ទាយដែលអ្នកចូលចិត្ត។ បន្ទាប់​មក​​ជ្រើសរើស​កន្លែង​ដែល​ស្របទៅនឹង​ស្ថានភាពផ្ទាល់ខ្លួន ដូចជារកកន្លែងស្ងប់ស្ងាត់ ដែលមានពន្លឺល្អ និងមានអារម្មណ៍ស្រួល (ដូចជាកៅអីទន់ៗ ឬជាមួយភ្លេងស្ងាត់ៗ)។ ប្រសិន​បើអ្នក​ចូលចិត្ត អាចដាក់ភេសជ្ជៈឬអាហារសម្រន់ជាមួយ (ដូចជាកាហ្វេ, តែ ឬគ្រាប់អាល់ម៉ុង) ដើម្បីធ្វើឱ្យពេលអានកាន់តែមានអារម្មណ៍សប្បាយ។

ដូច្នេះ ការរៀបចំបរិស្ថាន ការកំណត់គោលដៅសាមញ្ញៗ និងការជ្រើសរើសវិធីសាស្រ្តដែលស័ក្តិសម អ្នកនឹងអាចបង្កើតទម្លាប់អានដ៏​មានប្រសិទ្ធភាពមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *