ក្រសួង​អប់រំ​បញ្ជាក់​ពី​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​សុវត្ថិភាព​ ​និង​ភាព​សម្ងាត់​នៃ​ការ​ប្រឡង​បាក់ឌុប ​ចាប់ពី​ដំណាក់កាល​រៀបចំ​វិញ្ញាសា ​រហូតដល់​ប្រកាស​លទ្ធផល​

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាសុវត្ថិភាព និងភាពសម្ងាត់នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំនេះ ចាប់តាំងពីដំណាក់កាលរៀបចំវិញ្ញាសា រហូតដល់ថ្ងៃប្រកាសលទ្ធផល ដើម្បីធានាឱ្យបាននូវតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។

​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ក្រសួង​អប់រំ ​តែងតែ​ពង្រឹង​នូវ​សុវត្ថិភាព​ ​ហើយ​នឹង​បន្ត​យន្តការ​នេះ​បន្ត​ទៅ​មុខ​ ​ដូចជា​ការ​រៀបចំ​វិញ្ញាសា ​ដោយ​ក្រសួង​ជ្រើសរើស​ចេញ​ពី​សមាសភាព​ដឹកនាំ​របស់​ក្រសួង​ ​ដែល​ទទួលការ​ទុកចិត្ត​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ ​ហើយក៏​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ​ចូលរួម​ត្រួតពិនិត្យ​តាំងពី​ដំណើរការ​ដំបូង​​។ ​”ហើយ​ដើម្បី​ធានាតម្លាភាព​នៅក្នុង​ដំណើរការ​នេះ​ ​គឺ​មិន​មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ​នោះ​ទេ​ ​ហើយ​ការងារ​ដែល​បំពេញ​គឺ​មាន​លក្ខខណ្ឌ​ជាច្រើន​ដើម្បី​រក្សា​សុវត្ថិភាព​ ​និង​ភាព​សម្ងាត់​ នៃ​វិញ្ញាសា​ទាំងអស់​នោះ​“។​

​ដោយឡែក​នៅ​ដំណាក់កាល​ទី​២​ ​ដែល​ជា​ដំណើរការ​ ​មុន​ការ​ប្រឡង​មកដល់​ ​ក្រសួង​បាន​រៀបចំ​ឱ្យ​មាន​ការ​ចូលរួម​ពី​បុគ្គលិក​អប់រំ​សំខាន់​ៗ​ ក្នុង​ការ​ធានា​ថា​ ​វិញ្ញាសា​ត្រូវបាន​ដឹក​ទៅ​គ្រប់​រាជធានី​ខេត្ត​ក្រុង​មុន​ដំណើរការ​ប្រឡង​ដោយ​សុវត្ថិភាព​ ​និង​ធានា​ថា​ ​វិញ្ញាសា​ទាំងអស់​ពិតជា​រក្សា​បាន​យ៉ាង​គត់​មុត ​មិន​មាន​នរណា​ម្នាក់​បាន​បើក​មើល​មុន​ដំណើរការ​ នៃ​ការ​ប្រឡង​នោះ​ឡើយ​។​

​លោកជំទាវ​បញ្ជាក់​ថា​ ​បើ​នៅក្នុង​ដំណើរការ​ នៃ​ការ​ប្រឡង​ទៀតសោត​ ​មុន​វិញ្ញាសា​ទាំងអស់​ត្រូវ​បើក​ ​គណៈ​មេ​ប្រយោគ​តែងតែ​យក​វិញ្ញាសា​ទៅ​ឱ្យ​សិស្សានុសិស្ស​ពិនិត្យមើល​នៅក្នុង​ថ្នាក់​ ​ដើម្បី​មើល​ថា​ ​ស្រោម​សំបុត្រ​ដែល​បាន​បិទ ​ពិតជា​បាន​បិទ​ជិត​ត្រឹមត្រូវ​ ​សោរ​ដែល​បាន​ចាក់​ ​ពិតជា​មិន​មាន​នរណា​ម្នាក់​បាន​បើក​មើល​មុន ​ដោយ​សិស្សានុសិស្ស​ជា​បេក្ខជន​ទាំងអស់​ចូលរួម​នៅក្នុង​ការ​ចុះហត្ថលេខា​ទទួលស្គាល់​នូវ​អ្វី​ៗ​ដែល​បេក្ខជន​បាន​មើលឃើញ​។​

​នៅក្នុង​ដំណើរការ​ នៃ​សំណេរ​វិញ​ ​បើ​តាមការបញ្ជាក់របស់​លោកជំទាវ​ ​ឃួន​ វិច្ឆិកា ​អ្នក​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទដៃ​ ​និង​គ្រឿង​អេឡិចត្រូនិច ​គឺ​មាន​តែ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​ ​ឬ​ភាគី​សំខាន់​ៗ​ដែល​មាន​ចំនួន​កំណត់​ប៉ុណ្ណោះ​ ​ដើម្បី​ធានា​ថា​ ​វិញ្ញាសា​មិន​ត្រូវបាន​ថត ​ឬ​ក៏​មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​ទាក់ទង​ទៅ​នឹង​ការ​បែកធ្លាយ​វិញ្ញាសា​។ ​”​នៅក្នុង​ដំណើរការ​កែ ​ក៏​ដូចគ្នា​ដែរ​ ​គឺ​នៅក្នុង​មណ្ឌល​កំណែ​ទាំងមូល ​គឺ​មាន​តែ​ប្រធាន​មណ្ឌល​កំណែ ​និង​ប្រធាន​អប្បមា ​ទើប​មាន​សិទ្ធិ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក្រៅពី​ប្រធាន​សន្តិសុខ​ ​រក្សា​សន្តិសុខ​ដែល​តែង​នៅ​ផ្នែក​ខាងក្រៅ​នៃ​មណ្ឌល​ជាដើម​”​។​

​នៅក្នុង​ន័យ​នេះ​ លោកជំទាវ​សង្កត់ធ្ងន់​ថា​ ​ការ​អនុញ្ញាតឱ្យ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិច ​គឺ​មាន​ចំនួន​កំណត់​ ​ហើយ​អនុញ្ញាតឱ្យ​តែ​អ្នក​ដែល​ទទួលខុសត្រូវ​ខ្ពស់​នៅ​មណ្ឌល ​ឬ​កន្លែង​នីមួយ​ៗ​ ​ហើយ​រៀងរាល់​ដំណើរការ​ទាំងអស់​តែងតែ​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​)​។ ​លោកជំទាវ​ថា​ ​ក្រៅពី​មាន​ចូលរួម​ផ្ទាល់​ពី​ ​ACU​ ​ក៏​មាន​បំពាក់​កាម៉េរ៉ា ​ដើម្បី​តាមដាន​ពិនិត្យ​ផងដែរ។​

​ចំណែក​នៅ​ដំណាក់កាល​នៃ​ការ​ស្រង់​ពិន្ទុ​វិញ ​លោកជំទាវ​ ​ឃួន​ វិច្ឆិកា​ ​មានប្រសាសន៍​ថា​ ក្រសួង​ក៏​ធ្វើ​ការងារ​យ៉ាង​គត់មត់​ និង​រក្សា​ភាព​សម្ងាត់​រហូតដល់​ចុងបញ្ចប់​ ​នៃ​ការ​ប្រកាស​លទ្ធផល​។​

​ចំពោះ​ករណី​មាន​បុគ្គល ​ឬ​ភាគី​ណាមួយ​ល្មើស​នឹង​បទបញ្ញត្តិ ​ ​បុគ្គល​រូប​នោះ​នឹង​ត្រូវតែ​ទទួល​ទោស​ទៅ​តាម​ការ​កំណត់​របស់​ក្រុមប្រឹក្សា​វិន័យ​។ ​នោះ​មាន​ន័យ​ថា​ ​នៅ​ក្រោយពេល​ប្រឡង​បាក់ឌុប​ទាំងមូល​ចប់​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​នឹង​រៀបចំ​ក្រុមប្រឹក្សា​វិន័យ​មួយ​ ​ដើម្បី​ពិនិត្យមើល​រឿងរ៉ាវ​ដែល​កើតមាន​ទាំងអស់​ ​ហើយ​កំណត់​រួមគ្នា​លើ​កម្រិត​វិន័យ​។ លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់ថា ប្រសិន​បើ​រកឃើញ​​ ​បុគ្គលិក​អប់រំ​ចូលរួម​ក្នុង​ដំណើរការ​កំណែ ​និង​សំណេរ​ទាំងអស់​ ប្រព្រឹត្តិ​កំហុស ​ពួកគេ​ត្រូវ​អនុវត្ត​ទោស​ក្នុង​សហលក្ខន្តិកៈ​មន្រ្តី​រាជការ​ តែ​បើ​ទោសទណ្ឌ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​ច្បាប់​ ​ដែល​ត្រូវ​ពិនិត្យ​ ​នោះ​នឹង​ត្រូវ​ដាក់ទោស​ទៅតាម​ច្បាប់​ជាធរមាន​។

ស្របគ្នានេះដែរ បើ​យោង​តាម​សេចក្តីប្រកាសមួយ​របស់ក្រសួងអប់រំ ដែលទើបចេញផ្សាយកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ ក្រសួងបានហាមដាច់ខាត​នូវ​ការ​ថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយ​តាម​គ្រប់រូបភាព និង​គ្រប់មធ្យោបាយ នូវ​ប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និង​សន្លឹកស្រង់ពិន្ទុ ក្នុងអំឡុងពេល​ដំណើរការ​សំណេរ ដំណើរការកំណែ ដំណើរការ​ស្រង់ បូក និង​ផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការ​ប្រកាស​លទ្ធផល​ប្រឡង។ ហើយបុគ្គលណាដែលប្រព្រឹត្តល្មើស​នឹងការហាមឃាត់នេះ នឹងត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយ​អាច​ប្រឈម​នឹង​វិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...