សកម្មភាព៥ ដើម្បីជំរុញទឹកចិត្តក្នុងការដើរហាត់ប្រាណឱ្យទៀងទាត់

ដើរជាលំហាត់ប្រមាណដ៏ល្អមួយ​ក្នុង​ចំណោមចលនាផ្សេងទៀត។ ដើរហាត់ប្រាណ បានជួយ​ពង្រឹងសុខភាពរាងកាយ ដោយប្រឆាំងជំងឺ, ជំនួយការចងចាំ, កាត់បន្ថយភាពតានតឹង និងជួយឱ្យគេង​លក់ស្រួល។ បើទោះបីជាការ​ដើរហាត់ប្រាណបានផ្តល់អត្ថប្រយោជន៍​ដល់សុខភាពយ៉ាងណាក៏ដោយ ប៉ុន្តែមានមនុស្ស​មួយ​ចំនួនតូចប៉ុណ្ណោះដែលអាចអនុវត្តបានជាប្រចាំ ហើយ​មួយ​ចំនួនធំមិនអាចអនុវត្តបានជាទៀងទាត់នោះឡើយ។ យ៉ាងណាក៏ដោយ បើតាមគេហទំព័រ BestLife បានបង្ហាញគន្លឹះចំនួន ៥ ដែលអាចជួយជំរុញទឹកចិត្ត​ក្នុងការធ្វើលំហាត់ប្រាណដោយការដើរបានរាល់ថ្ងៃ។

. ប្រើប្រាស់សម្លៀកបំពាក់កីឡាថ្មី ៖  ស្ថិតនៅក្នុងបរិយាកាសហាត់ប្រាណ ការប្រើប្រាស់ឧបករណ៍ ឬសម្លៀកបំពាក់ចាស់ឬថ្មី មិនមែនជាបញ្ហាឡើយ តែយ៉ាងណាបើអាចគួរសាកល្បងជាមួយរបស់ថ្មីៗ ក៏ជាកត្តាជំរុញឱ្យអ្នកអាចរកឃើញការផ្លាស់ប្តូរ ឬការបង្កើនកម្លាំងថាមពលដើម្បីជំរុញឱ្យចាប់ផ្តើមបន្តការដើរហាត់ប្រាណក្នុងថ្ងៃបន្ទាប់។ ការប្រើប្រាស់ស្បែកជើងដែលល្អ និងសម្លៀកបំពាក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាទទួលបានភាពរីករាយ និងផាសុកភាព ជួយឱ្យអ្នកចាប់អារម្មណ៍បន្តការដើរនៅថ្ងៃបន្ទាប់មួយកម្រិតទៀត។

. ដើរជាមួយមិត្តសម្លាញ់ ឬជាក្រុម ៖ មានមនុស្សជាច្រើនចូលចិត្តដើរហាត់ប្រាណដាច់ដោយឡែក ដោយការដើរតែឯងៗប៉ុណ្ណោះ ព្រោះគេគិតថាវាងាយស្រួល។ ប៉ុន្តែមនុស្សមួយចំនួននឹងទទួលបានការជំរុញទឹកចិត្តបន្ថែម នៅពេលដែលបានដើរជាមួយមនុស្សដែលជិតស្និត ឬបានដើរជាក្រុម។ ការណាត់មិត្ត ឬនរណាម្នាក់ក្នុងការដើរវាមិនត្រឹមតែជំរុញទម្លាប់ប៉ុណ្ណោះទេ ទន្ទឹមគ្នានោះវាក៏បានពង្រឹងនូវទំនួលខុសត្រូវ ការប្ដេជ្ញាចិត្តភ្ជាប់មកជាមួយគ្នាដែរ ។

. កំណត់គោលដៅ និងតាមដានការវិវឌ្ឍន៍ ៖ ការផ្តោតទៅលើជំហានដែលបានហាត់ និងកំណត់គោលដៅមួយដ៏ជាក់លាក់ ក៏ដូចជាចំនួនជំហានក្នុងមួយថ្ងៃៗ គឺជាវិធីសាស្រ្តនាំឱ្យអ្នកអនុវត្តន៍នៅក្នុងដំណាក់កាលមួយច្បាស់លាល់ និងជំរុញកម្លាំងចិត្តក្នុងការបន្តសកម្មភាព។ មានមនុស្សមួយចំនួនចាប់ផ្តើមក្នុងគោលដៅមួយម៉ឺនជំហានក្នុងមួយថ្ងៃដើម្បីពង្រឹងសុខភាពឱ្យរឹងមាំ តែយ៉ាងណាមិញ វាមិនមែនជាបញ្ហានោះទេដែលចាប់ផ្តើមពីចំណុចតិចជាងនេះ អ្វីដែលសំខាន់គ្រាន់តែកំណត់ជំហានជាក់លាក់ហើយធ្វើវាឱ្យជាប់លាប់រៀងរាល់ថ្ងៃក៏អាចទទួលបានសុខភាពល្អដែរ។

. ជ្រើសពេលដើរឱ្យហ្មត់ចត់ ៖  វីធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ដែលលើកទឹកចិត្តរបស់លោកអ្នកឱ្យអនុវត្តន៍ការដើរប្រចាំថ្ងៃបានទៀងទាត់នោះគឺ ជ្រើសពេលដែលសាកសម និងត្រឹមត្រូវសម្រាប់ខ្លួនឯង។ អ្នកជំនាញបានផ្តល់ជាយោបល់ថា គួរជ្រើសយកពេលព្រឹក ឬក្រោយបរិភោគអាហារពេលល្ងាច ព្រោះវាត្រជាក់ និងបង្កើតភាពស្រស់ស្រាយ ដោយពេលព្រឹកនិងល្ងាច វាស្ងាត់ជាងពេលឯទៀត។ ខណៈពេលដែលអ្នកអាចលៃលកពេលដើរដែលបង្កលក្ខណៈរីករាយបានរួចរាល់ហើយ អ្នកក៏ត្រូវគិតអំពីពេលវេលាដែលជំរុញការដើរឱ្យក្លាយជាទម្លាប់ផងដែរ ដោយមិនចាំបាច់ស្របទៅនឹងយោបល់ខាងលើទាំងស្រុងនោះទេ។ ឧទាហរណ៍ បើការដើរក្រោយអាហារពេលថ្ងៃត្រង់ធ្វើឱ្យអ្នកមានថាមពល គួរតែរៀបបញ្ចូលវាទៅក្នុងកាលវិភាគ ធ្វើឱ្យយ៉ាងណាឱ្យស្របជាមួយស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯង។

. ស្ដាប់ផតខាស ឬសៀវភៅជាសំឡេង និងតន្រ្តី ៖ ប្រសិនបើអ្នកមានគម្រោងក្នុងការដើរម្នាក់ឯង ចូរស្វែងរកសកម្មភាពដែលកម្សាន្តៗ ហើយការស្ដាប់ផតខាស ឬសៀវភៅជាសំឡេង និងតន្រ្តី គឺជាជម្រើសដែលល្អ ហើយជាឱកាសជួយពង្រឹងស្មារតីមួយកម្រិតបន្ថែមទៀត។ ពេលខ្លះ អ្នកប្រហែលជាចូលចិត្តស្ដាប់កម្មវិធីផ្សេងៗទៀតដោយខុសពីអ្វីដែលបានលើកឡើងខាងលើ ប៉ុន្តែទោះជាស្ដាប់ប្រភេទអ្វីក៏ដោយ ឱ្យតែភ្ជាប់ជាមួយសកម្មភាពដើរ នោះនឹងជួយឱ្យអ្នករីករាយ ហើយមានកម្លាំងចិត្តក្នុងការដើរនៅថ្ងៃបន្ទាប់ទៀត ហើយបណ្តុះបានទម្លាប់ដើរហាត់ប្រាណទៀងទាត់ប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។