បង្រៀនកុមារឱ្យគិតវិជ្ជមានជាវិធីសាស្ត្រគាំទ្រសុខភាពផ្លូវចិត្តកុមារក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនថាតែមនុស្សពេញវ័យ មនុស្សចាស់ និងកុមារតូចៗនោះទេ សុទ្ធតែមានអារម្មណ៍ភ័យខ្លាច និងអាចប៉ះពាល់​សុខ​​ភាពផ្លូវចិត្តដូចគ្នា។ ទន្ទឹមនឹងនេះកុមារជាបុគ្គលដែលម្តាយឪពុក​ត្រូវយក​ចិត្តទុកដាក់​ខ្លាំង​បំផុត​នៅក្នុងគ្រួសារ​ទាំងទម្លាប់រស់នៅ សុខភាព និងការសិក្សា។ ដើម្បីជាចំណេះ​ដឹងទៅ​កាន់​​ម្តាយ​ឪពុក ឬអាណាព្យាបាល​​អង្គការទស្សនៈពិភពលោក បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនជួយកុមារក្នុងដំណាក់កាលនេះ។

១. ស្ដាប់កុមារដោយយកចិត្តទុកដាក់៖ ស្ដាប់កូននិយាយដោយយកចិត្តទុកដាក់ដើម្បីយល់អំពីអារម្មណ៍របស់កូន។ ទង្វើនេះអាចជួយឱ្យកុមារយល់ថាឪពុកម្ដាយកំពុងយកចិត្តទុកដាក់​ បង្ហា​ញក្ដីស្រឡាញ់ និងការចំណាយពេលវេលាលេងកម្សាន្តជាមួយគ្នា។

រូបភាពដោយ UNICEF Cambodia

២. បង្ហាញកុមារពីវិធីការពារកូវីដ-១៩ សាមញ្ញៗ៖ បង្ហាញកុមារពីវិធីលាងដៃ សម្អាតខ្លួនប្រាណ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម។ វិធីងាយៗទាំងនេះអាចជួយកុមារឱ្យមានសុវត្ថិភាព និងចេះការពារខ្លួន។ គុណសម្បត្តិនៃអនាម័យនេះ មិនត្រឹមតែជួយឱ្យកុមារមានសុវត្ថិភាពសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកុមារផ្ទាល់នឹងប្រាប់ពីវិធីការពារខ្លួននេះទៅមនុ​ស្សដែល​គេស្គាល់ផងដែរ​។

៣. ពន្យល់កុមារដោយប្រើភាសាសាមញ្ញបំផុត៖ ប្រើប្រាស់ភាសាសាមញ្ញបំផុតក្នុងការពន្យល់កុមារពីស្ថានភាពបច្ចុប្បន្ន និងចាប់អារម្មណ៍អំពីប្រតិកម្មរបស់កុមារ ដើម្បីដឹងថាកុមារអាចយល់ដឹង និងអាចបារម្ភដល់កម្រិតណា។ ការពន្យល់បែបនេះ អាចឱ្យកុមារចេះតាមដានពីហេតុការណ៍ និងអាចការពារខ្លួនបានច្រើនជាងមុន។ ដូច្នេះឪពុកម្ដាយ ឬអាណាព្យាបាលចៀស​វាងប្រើពាក្យធ្ងន់ដាក់កូន ដែលអាចធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។

៤. អនុវត្តទម្លាប់ល្អប្រចាំថ្ងៃ៖ រស់នៅចេះរក្សាអនាម័យឱ្យបានល្អ ជំរុញការហាត់ប្រាណបញ្ចេញសកម្មភាព នឹងជួយឱ្យកុមារកាត់បន្ថយអារម្មណ៍ស្រ្ដេសបានយ៉ាងប្រសើរ។ លើសពីនេះ ឪពុកម្ដាយក៏អាចនាំកូនឱ្យជួយធ្វើការងារផ្ទះជាមួយគ្នា ឬបង្រៀនពួកគេពីរបៀបធ្វើកិច្ចការងារទាំងនោះ ដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងគ្រួសារ។

៥. ប្រាប់កុមារកុំឱ្យមានភាពភ័យខ្លាច៖ ភារកិច្ចពេលនេះឪពុកម្តាយត្រូវជួយឱ្យកូនមានអារម្មណ៍ល្អ ត្រូវបង្ហាញប្រាប់ពួកគេកុំឱ្យភ័យខ្លាច ព្រោះមានគ្រូពេទ្យ និងបុគ្គលិកជំនាញជាច្រើនរូបកំពុងធ្វើការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។​ កុមារអាចស្វែងយល់ថា មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែរួបរួមគ្នា ហើយកុមារផ្ទាល់ក៏រួមចំណែកក្នុងការប្រយុទ្ធប្រឆាំង។ ដូចនេះឪពុកម្តាយត្រូវប្រាដកថា នឹងមិនប្រាប់ព័ត៌មានណាមួយក្នុងគោលបំណងធ្វើឱ្យកុមារមានការភ័យខ្លាចឡើយ។

៦. ជជែកអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារ៖ ម្តាយឪពុកត្រូវជជែកបញ្ហានេះជាមួយមនុស្សដែលទុកចិត្តបានអំពីកង្វល់នានាកើតមានចំពោះកូន។ ការធ្វើបែបនេះអាចស្វែងរកជំនួយធ្វើឱ្យស្ថានភាពល្អជាងមុន។ ការស្វែងរកអ្នកជំនាញដើម្បីប្រឹក្សាអំពីការថែទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយកុមារ អាចជួយឱ្យឪពុកម្ដាយកាន់តែទទួលបានចំណេះដឹងល្អៗបន្ថែមទៀតសម្រាប់ថែទាំកូន។

រូបភាពដោយ UNICEF Cambodia



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...