ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ និងថ្នាក់ចំណេះទូទៅតាមសាលារដ្ឋ។

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ PSE ផ្ដល់ការសិក្សានៅវិទ្យាស្ថាន ប៉េ អេស អឺ-កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (PSE-Institute) សម្រាប់សិស្សមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដោយមានលក្ខខណ្ឌដូចជា ៖ មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ កម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ ជាសិស្សមកពីគ្រួសារក្រីក្រ សិស្សតម្រូវចូលរៀនចាប់ពីម៉ោង៦:៣០ រហូតដល់ ៥រសៀល គោរពតាមគោលនយោបាយរបស់អង្គការ និងផ្ដល់អាទិភាពដល់ក្មេងស្រី។ ជាមួយគ្នានេះ PSE មានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារសម្រន់។

សម្រាប់កម្មវិធីអប់រំចំណេះទូទៅ-ថ្នាក់ពន្លឿនខាងក្នុងមណ្ឌល (CR-PSE) សម្រាប់តែសិស្សមកពីរាជធានីភ្នំពេញ ត្រូវជាសិស្សដែលមានអាយុយ៉ាងតិច១២ឆ្នាំ ជាសិស្សរៀនយឺតជាងកម្មវិធីសិក្សាយ៉ាងតិច២ឆ្នាំ ជាសិស្សក្រីក្រ ឬមកពីគ្រួសារក្រីក្រ គោរពតាមគោលនយោបាយរបស់អង្គការ សិស្សត្រូវចូលរៀនចាប់ពីម៉ោង៦:៣០ រហូតដល់ ៥រសៀល។ ជាមួយគ្នានេះ PSE មានអាហារពេលព្រឹក ថ្ងៃត្រង់ និងអាហារសម្រន់។

រូបភាពពី៖ វិទ្យាស្ថាន ប៉េ អេស អឺ • PSE Institute

ចំពោះកម្មវិធីសិក្សា ថ្នាក់ចំណេះដឹងទូទៅតាមសាលារដ្ឋ (EE-SCHOOLS) ផ្ដល់សម្រាប់តែបេក្ខជនដែលមកពីរាជធានីភ្នំពេញ ដែលជាសិស្សរៀននៅតាមសាលារដ្ឋនានាចាប់ពីថ្នាក់ទី១ ដល់ទី១២ ជាសិស្សក្រីក្រ ឬមកពីគ្រួសារក្រីក្រ គោរពតាមគោលនយោបាយរបស់អង្គការ និង អាណាព្យាបាលមានឆន្ទៈខ្ពស់ក្នុងការជំរុញឱ្យកូនទៅរៀនទៀងទាត់។

ដោយឡែក ថ្នាក់ជំនាញវិជ្ជាជីវៈ (PSE–Institute) ផ្ដល់ជំនាញសិក្សា នៅសាលាបដិសណ្ឋារកិច្ច សាលាមេកានិក សាលាសំណង់ សាលាពាណិជ្ជសាស្ត្រ និង សាលាភាពយន្ត ដែលមានជំនាញសិក្សាជាច្រើនដូចជា ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រចនាម៉ូតសក់និងសម្ភស្ស គេហកិច្ច ការថែទាំជួសជុលរថយន្ត ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្ដាញបំពង់ទឹក និងសេវាកម្មបរិក្ខាត្រជាក់ ការថែទាំអគារ ថតភាពយន្ត ការកាត់តភាពយន្ត គណនេយ្យ ការគ្រប់គ្រងធនធានមនុស្ស និងជំនាញជាច្រើនទៀត។

រូបភាពពី៖ វិទ្យាស្ថាន ប៉េ អេស អឺ • PSE Institute

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សា អាចទៅកាន់ការិយាល័យនាយកដ្ឋានអប់រំ និងសង្គម ដោយផ្ទាល់ដែលមានទីតាំងនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីថ្ងៃច័ន្ទ-សុក្រ ម៉ោង៧:៣០ព្រឹក ដល់ ៥:៣០ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០៩២ ២៩ ៥០ ៥២​ ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។