អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់ អនុបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅលើជំនាញពីរ គឺ UAS Master’s Leadership Track សម្រាប់អ្នកជំនាញដែលមានបំណងបង្កើនភាពជាអ្នកដឹកនាំ ចំណេះដឹងកម្រិតខ្ពស់ និងជំនាញយុទ្ធសាស្ត្រ និង UAS Master’s Development Track សម្រាប់បុគ្គលដែលមានទេពកោសល្យ។

អត្ថប្រយោជន៍អាហារូបករណ៍

  • លើកលែងថ្លៃសិក្សា សម្រាប់រយៈពេលនៃកម្មវិធីអនុបណ្ឌិត
  • ផ្តល់ថ្លៃសំបុត្រយន្តហោះទៅ-មក (Economy Class)
  • រៀបចំការដាក់ពាក្យសុំទិដ្ឋាការនិស្សិត (Student Visa), KITAS និងលិខិតអនុញ្ញាតស្នាក់នៅ (Stay Permit) សម្រាប់រយៈពេលសិក្សា
  • ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការរស់នៅ
  • ប្រាក់ឧបត្ថម្ភសម្រាប់ Settlement Allowance
  • ការធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលសិក្សា

លក្ខខណ្ឌតម្រូវ ៖ ជាពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន (រួមទាំងប្រទេសទីម័រខាងកើត ប៉ុន្តែមិនរាប់បញ្ចូលប្រទេសឥណ្ឌូនេស៊ី), មានសញ្ញាបត្របរិញ្ញាបត្រ (ឬសមមូល) ពីស្ថាប័នដែលទទួលស្គាល់, មិនត្រូវ ឬកំពុង ឬបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីមុនមកក្នុងមុខជំនាញណាមួយឡើយ, មាននិទ្ទេសមធ្យម (GPA) អប្បបរមាស្មើនឹង 3.0/4.0,
មានបទពិសោធន៍វិជ្ជាជីវៈ អប្បបរមា បីឆ្នាំ នៅកម្រិតគ្រប់គ្រងកណ្តាល (Middle-management) ឬខ្ពស់ជាងនេះ (សម្រាប់ Master’s Leadership Track), មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្នែកភាសា នៅក្នុងភាសាដែលប្រើសម្រាប់ការបង្រៀនរបស់កម្មវិធី (ភាសាអង់គ្លេស ឬភាសាឥណ្ឌូនេស៊ី), មានការប្តេជ្ញាចិត្ត ក្នុងការវិលត្រឡប់ និងរួមចំណែកដល់ប្រទេសកំណើតវិញបន្ទាប់ពីបញ្ចប់ការសិក្សា។

សម្រាប់បេក្ខជន​ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ ៖​ https://admission.unpad.ac.id/international-student

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *