របៀប​ក្នុងការ​រក្សាវិន័យផ្ទាល់ខ្លួនក្នុងកម្រិតខ្ពស់

ការមានវិន័យផ្ទាល់ខ្លួន ឬ Personal Discipline នឹងជួយ​ឱ្យ​បុគ្គល​មានការ​គោរព​គោលដៅ គ្រប់គ្រងពេលវេលាបានល្អ អាចគ្រប់គ្រងអារម្មណ៍ ហើយ​ជាពិសេស​វិន័យផ្ទាល់ខ្លួនគឺសំខាន់សម្រាប់​ការ​អភិវឌ្ឍន៍ខ្លួន​ឯង។ យ៉ាងណាដើម្បីឱ្យមានវិន័យផ្ទាល់ខ្លួន គឺបុគ្គលត្រូវការការលះបង់ខ្ពស់ និងចេះឆ្លុះបញ្ចាំងដើម្បីរៀនសូត្រអំពីកំហុសដែលកើតមាននាអតីតកាល ហើយកូនសោរដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺ ចាប់ផ្តើមពីចំណុចសាមញ្ញៗ ដោយ​ដោះស្រាយ​ឧបសគ្គដែលជួបប្រទះបន្តិចម្តងៗ រួមទាំងរក្សាភាពអត់ធ្មត់កំឡុងពេលអនុវត្តន៍ដំណើរការ។

ហេតុអ្វីមនុស្សមួយចំនួនពិបាកក្នុងការរក្សាវិន័យ?

ជួបឧបសគ្គកំឡុងពេលពង្រឹងខ្លួនឯងឱ្យមានវិន័យ ជាអ្វីដែលមនុស្សភាគច្រើនបានជួបប្រទះ ដែលក្នុងនោះមានហេតុផលផ្សេងៗគ្នាទៅតាមបទពិសោធន៍នៃមនុស្សម្នាក់ៗ។ វាក៏អាចបណ្តាលមកពី កាលដែលមិនមានគោលដៅជាក់លាក់ បាត់បង់ការជំរុញទឹកចិត្ត ខ្វះជំនាញក្នុងការគ្រប់គ្រងពេលវេលា របៀបរស់នៅប្រចាំថ្ងៃមិនមានទម្លាប់ល្អ ឬក៏មានបញ្ហាសុខភាពផ្លូវចិត្ត។ យ៉ាងណាមិញប្រសិនបើអ្នកព្យាយាមស្វះស្វែងផ្លាស់ប្តូរ ទៅរកភាពល្អប្រសើរ នោះអ្វីៗប្រាកដជាមានភាពវិជ្ជមាន ជាពិសេសគឺការរក្សាវិន័យផ្ទាល់ខ្លួនក្នុងកម្រិតខ្ពស់ ។

ធ្វើដូចម្តេចដើម្បីបញ្ចៀសភាពខ្ចិលច្រអូសជំនួសដោយការមានវិន័យ?

ជំនះនូវភាពខ្ជិលច្រអូស ផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនជាមុនសិន ត្រូវស្វែងរកឱ្យឃើញនូវកត្តាដែលនាំឱ្យការជំរុញចិត្ត និងការចាត់ចែងសកម្មភាពសំខាន់ៗ។ ជាដំបូងរកឱ្យឃើញនូវដើមចម ថាហេតុអ្វីបានជាបណ្តាលឱ្យទម្លាប់ខ្ចិល និងពន្យារពេលកើតឡើងជាប្រចាំ បន្ទាប់មកសិក្សាពីគន្លឹះកំចាត់ចោលនូវបញ្ហាទាំងនោះ រួមទាំងប្តេជ្ញាចិត្តអនុវត្តន៍ជានិច្ច។

រក្សាវិន័យផ្ទាល់ខ្លួនក្នុងកម្រិតខ្ពស់

ជាដំបូងត្រូវកំណត់យុទ្ធសាស្រ្តឱ្យបានជាក់លាក់ទើបអាចអភិវឌ្ឍន៍ការពង្រឹងវិន័យផ្ទាល់ខ្លួនក្នុងកម្រិតមួយដែលខ្ពស់។ រចនាបរិយាកាសមួយដែលល្អសម្រាប់ធ្វើការ និងកាត់បន្ថយការរំខាន។ គ្រប់គ្រងប្រភេទការងារដោយបំបែកឱ្យតូចៗ ងាយស្រួលអនុវត្តន៍ ផ្ទៀងផ្ទាត់ការងារ និងត្រួតពិនិត្យឱ្យបានជាក់លាក់ ។ រួមទាំងរក្សាសុខភាពផ្លូវចិត្តបន្ថែមតាមរយៈ ការសមាធិ រក្សាចិត្តឱ្យស្ងប់ ព្យាយាមកាត់បន្ថយអាការៈអន្ទះសា ឬក៏ការទៅប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...