មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងដើម្បីអបអរសាទរនិសិ្សតអាហារូបករណ៍ ចំនួន ១០០ នាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្តើមដំណើរផ្លាស់ប្តូរនៃការសិក្សារបស់ពួកគេ។

ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការបណ្ដុះបណ្ដាលអ្នកដឹកនាំសម្រាប់ពេលអនាគត។ នៅក្នុងពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ មានការគោរពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាភ្ងៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះផងដែរ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ចំពោះគំនិត ផ្ដួចផ្ដើមបង្កើតកម្មវិធីអាហារូបករណ៍នេះឡើងដើម្បីផ្ដល់ឱកាសដល់និសិ្សតឱ្យមានលទ្ធភាពបន្តថ្នាក់ ឧត្តមភាពសិក្សារបស់ខ្លួន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ការអប់រំគឺជាកម្លាំងចលនាផ្លាស់ប្តូរសម្រាប់ជីវិតរស់នៅ សហគមន៍ និងអនាគតរបស់ប្រទេសជាតិយើង ដែលជាគន្លឹះឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់»។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា «ខ្ញុំលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់គ្នា ឱ្យចាប់យកឱកាសដ៏ល្អមួយនេះ ដែលផ្តល់ដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមសិស្សនិស្សិតទាំងអស់គ្នា ខិតខំប្រឹងប្រែងរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។»

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យនិសិ្សតអាហារូបករណ៍ ចេន ហ្ស៊ី ទាំងអស់ប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញការសិក្សាអប់រំរបស់ពួកគេ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអនាគតរបស់កម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា «អាហារូបករណ៍នេះ មិនត្រឹមតែពង្រឹងភាព ជឿជាក់ប៉ុណ្ណោះទេ ថែមទាំងផ្តល់សិទ្ធអំណាចឱ្យសិស្សនិសិ្សតកំណត់ជោគវាសនា របស់ខ្លួន និងរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ»។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបបានសម្តែងការដឹងគុណចំពោះការជ្រុំជ្រែងជាបន្តបន្ទាប់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។ លោក Gabriel Tan លើកឡើងពីលក្ខណៈដ៏ទូលំទូលាយនៃអាហារូបករណ៍ ចេន ហ្ស៊ី ផងដែរ។ ក្នុងនោះលោកបានបន្តថា «អាហារូបករណ៍ ចេន ហ្ស៊ី មិនត្រឹមតែជួយលើថ្លៃសិក្សារបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ ការសិក្សា និងការលូតលាស់របស់សិស្សនិសិ្សត ទៀតផង។ ជាពិសេសអាហារូបករណ៍ក៏ផ្តល់នូវការបណ្តុះបណ្តាល ដល់និសិ្សតពីសំណាក់បុគ្គលិករបស់ព្រីនស៍ ផ្ទាល់រួមទាំងផ្តល់នូវឱកាសកម្មសិក្សា និង ឱកាសការងារដែលមានសក្តានុពលដល់និសិ្សតក្រោយបញ្ចប់ ការសិក្សាផងដែរ»។

នៅក្នុងកម្មវិធីនេះក៏មានការថ្លែងសន្ទរកថាពីតំណាងនិសិ្សតអាហារូបករណ៍គឺ កញ្ញា បូរ លីហ្សា ជានិសិ្សត អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី១ ដែលសព្វថ្ងៃជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ជំនាញផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ។ កញ្ញាបានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់អាហារូបករណ៍ថា «អាហារូបករណ៍ ចេន ហ្ស៊ី មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងបានជំរុញការលូតលាស់ របស់ពួកយើង រួមទាំងពង្រីកទស្សនៈនិងស្គាល់ពីពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយ»។

អំឡុងពេលប្រារព្ធកម្មវិធី ក៏មានការផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ជានាឡិកាដៃ ដែលផលិតដោយអ្នកផលិតនាឡិកាជនជាតិខ្មែរ២រូបដែលបានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលនាឡិការនេះ ជានិមិត្តរូបនៃស្នាដៃរបស់កូនខ្មែរ មានជំនាញខ្ពស់ក្នុងការផលិតនាឡិកាក្រោមការបង្ហាត់បង្រៀនពីអ្នកជំនាញ ជនជាតិស្វីស។

ក្នុងកម្មវិធីនេះក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីតំណាងរដ្ឋាភិបាល និងសាកលវិទ្យាល័យទាំងបីរួមមាន៖ ឯកឧត្ដម មក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក គង់ ភូមិកា ប្រធាននាយកដ្ឋានឧត្តមសិក្សា លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក គៀន តាក់ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ដើម្បីមាន ចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។

អំពីមូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)