អ្នកចិត្តសាស្ត្រ ៖ ការស្វែងរកជំនួយ និងការគាំទ្រផ្លូវចិត្ត ជាការបង្ហាញពីភាពក្លាហាន មិនមែនទន់ខ្សោយនោះទេ

វិបត្តិផ្លូវចិត្ត គឺជាបញ្ហាប្រឈមសកល ដែលនាំឱ្យមានករណីធ្វើអត្តឃាតជារៀងរាល់ថ្ងៃ។ ការសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សប្រមាណជិត ៨សែននាក់ បានស្លាប់ដោយសារការធ្វើអត្តឃាតរាល់ឆ្នាំ។ ដោយអត្រាអ្នកធ្វើអត្តឃាតខ្ពស់បំផុត គឺស្ថិតក្នុងក្រុមមនុស្សមានអាយុចន្លោះពី ១៥ ទៅ២៩ឆ្នាំ ហើយ ៧៣ភាគរយ នៃស្លាប់នោះ មកពីបណ្ដាប្រទេសចំណូលទាប និងចំណូលមធ្យម។

WHO ដដែល បានប៉ានស្មានថា បច្ចុប្បន្ន មនុស្សជាង ១ពាន់លាននាក់ កំពុងមានបញ្ហាផ្លូវចិត្ត ហើយ ៧៥ភាគរយ មិនទទួលបានការព្យាបាលនោះទេ។ បើទោះបីជាដឹងថា ការស្វែងរកជំនួយពីអ្នកជំនាញ និងមនុស្សជិតស្និទ្ធ គឺជាជំហានសំខាន់ ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរ នៃជំងឺក៏ដោយ ប៉ុន្តែមនុស្សមួយចំនួនធំ នៅតែមិនមានភាពក្លាហានគ្រប់គ្រាន់ ស្វែងរកជំនួយ។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញចិត្តសាស្ត្រ មានប្រសាសន៍ថា សព្វថ្ងៃបញ្ហាផ្លូវចិត្ត គឺជាវិបត្តិសកល និងជាវិបត្តិដ៏ធំមួយក្នុងសង្គមកម្ពុជា។ ក្នុងបរិបទសព្វថ្ងៃ លោកមើលឃើញថា មានចំណុចខ្វះខាតមួយ នៅក្នុងផ្នែកសុខភាពផ្លូវចិត្ត គឺមនុស្សភ័យខ្លាចក្នុងការស្វែងរកសេវាគាំទ្រ កង្វះការថែទាំផ្លូវចិត្តសម្រាប់បុគ្គលម្នាក់ៗ និងចំណេះដឹងសុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយ ខណៈការរើសអើងនៅខ្ពស់។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញចិត្តសាស្ត្រ ។

បើតាមអ្នកចិត្តសាស្ត្ររូបនេះ ការស្វែងរកជំនួយ និងការគាំទ្រ មិនមែនមានន័យថា បុគ្គលម្នាក់នោះជាមនុស្សអន់ ឬទន់ខ្សោយនោះទេ ប៉ុន្តែនេះជាការបង្ហាញពីភាពក្លាហានទៅវិញ។ លោកបន្តថា សម្រាប់អ្នកដែលដឹងថាខ្លួនឯងកំពុងមានបញ្ហាផ្លូវចិត្ត អាចស្វែងរកជំនួយ​តាមរយៈមធ្យោបាយជាច្រើន ហើយមធ្យោបាយដែលមានការគាំទ្រប្រកបដោយវិជ្ជាជីវៈ គឺជាការស្វែងរកការគាំទ្រពីសំណាក់អ្នកជំនាញសុខភាពផ្លូវចិត្ត ដែលមានដូចជា អ្នកជំនាញផ្នែកចិត្តសាស្ត្រ វេជ្ជបណ្ឌិតផ្នែកវិកលវិទ្យា ឬគ្រូពេទ្យផ្លូវចិត្ត គិលានុដ្ឋាយិកាផ្នែកផ្លូវចិត្ត និងអ្នកសង្គមកិច្ចមួយចំនួន ដែលទទួលបានការបណ្ដុះបណ្ដាលលម្អិតទៅលើផ្នែកផ្លូវចិត្ត។

លោកបណ្ឌិតបន្តថា យ៉ាងណាក៏ដោយ ការគាំទ្រផ្លូវចិត្ត ដែលមានប្រសិទ្ធភាពខ្ពស់ មិនមែនកើតចេញតែពីអ្នកជំនាញមួយមុខនោះទេ។ ប្រសិនបើអ្នកជំងឺ មានសាច់ញ្ញាតិ និងគ្រួសារកក់ក្ដៅ ដែលអាចចែករំលែករឿងរ៉ាវក្នុងចិត្តបាន សូមចាប់ផ្ដើមជជែក និងស្វែងរកការគាំទ្រពួកគាត់ ឬមិត្តភក្ដិជិតស្និទ្ធក៏បាន។

“ការគាំទ្រផ្លូវចិត្ត ដែលមានប្រសិទ្ធភាព មិនមែនកើតចេញ តែពីអ្នកជំនាញមួយមុខនោះទេ។ ប្រសិនបើយើងមានសាច់ញាតិ និងគ្រួសារដ៏កក់ក្ដៅ ដែលអាចចែករំលែករឿងរ៉ាវទាំងអស់នេះបាន សូមចាប់ផ្ដើមជជែក និងស្វែងរកការគាំទ្រ ពីពួកគាត់ ឬក៏មិត្តភក្ដិស្និទ្ធស្នាលណា ដែលអាចសម្រាកទុកយើងបាន។ ប្រហែលជាពួកគាត់ អាចមានពេលច្រើនជាងអ្នកជំនាញ ដែលយើងអាចទៅជួបគាត់តែមួយម៉ោង…”

ចំពោះវិធីសាស្ត្រ ក្នុងការបង្ហាញអារម្មណ៍ លោកបណ្ឌិត ភឿន ប៊ុណ្ណា បានសង្កត់ធ្ងន់ថា អ្នកមានបញ្ហា ឬត្រូវការការគាំទ្រ ត្រូវនិយាយពីបញ្ហារបស់ខ្លួន ដោយស្មោះត្រង់អំពីស្ថានភាពរបស់ខ្លួន ចៀសវៀងការលាក់បាំង ឬនិយាយអំពីបញ្ហាអ្វីផ្សេង ដែលមិនមែនជាបញ្ហាផ្លូវចិត្ត ដែលខ្លួនកំពុងមានបញ្ហា។

ដោយឡែក ចំពោះអ្នកស្ដាប់ លោកយល់ថា ដើម្បីជួយសម្រាលទុក្ខព្រួយរបស់អ្នកមានបញ្ហាផ្លូវចិត្ត អ្នកស្ដាប់ត្រូវស្ដាប់ដោយមានការយកចិត្តទុកដាក់ ស្ដាប់ដោយមានការយល់ចិត្ត ស្ដាប់ដោយការគោរព និងឱ្យតម្លៃលើបុគ្គលដែលបានបញ្ចេញ ហើយត្រូវមានលក្ខណៈសម្បត្តិសំខាន់ ចំនួន ៣ ចំណុច។

“អ្នកស្ដាប់ គួរតែស្ដាប់ដោយមានការយកចិត្តទុកដាក់ ស្ដាប់ដោយមានការយល់ចិត្ត ស្ដាប់ដោយការគោរព និងឱ្យតម្លៃលើបុគ្គលដែលមានបញ្ហា។ ក្នុងនោះមានចំណុច ៣សំខាន់ ទី១ គឺស្ដាប់ដោយសកម្ម ទី២ ស្ដាប់ដោយការយល់ចិត្ត និងទី៣ ផ្ដល់ការគាំទ្រ កុំស្ដាប់ហើយចោល ឬស្ដាប់ហើយ គ្មានការឆ្លើយតប…”

សម្រាប់លោកបណ្ឌិត ភឿន ប៊ុណ្ណា ការមានទំនាក់ទំនង និងការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន ពិតជាមានសារៈសំខាន់ និងជួយពង្រឹងផ្លូវចិត្តបានច្រើន។ ព្រោះតាមរយៈការប្រាស្រ័យទាក់ទងខួរក្បាល និងរាងកាយរបស់យើង នឹងបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន ដែលជាអរម៉ូនរីករាយ ដែលធ្វើឱ្យយើងមានសេចក្ដីសុខភាព មានការពេញចិត្តក្នុងជីវិត និងមានអារម្មណ៍ល្អ ទំនុកចិត្ត ហើយមានការជឿជាក់ ប្រសិនបើយើងមានទំនាក់ទំនងជាមួយអ្នកដទៃ ហើយក៏មិនសូវមានបញ្ហាផ្លូវចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...