ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ទៅសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន។ ការជ្រើសរើសបេក្ខជនដើម្បីទទួលបានអាហារូបករណ៍ គឺជ្រើសរើសតាមការប្រឡងប្រជែងដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យដែលអាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្ររួមមាន ៖ សាកលវិទ្យាល័យ Guangxi, សាកលវិទ្យាល័យ Guangxi Normal, សាកលវិទ្យាល័យបច្ចេកវិទ្យា Guilin, សាកលវិទ្យាល័យ Nanning Normal, សាកលវិទ្យាល័យវេជ្ជសាស្ត្រ Youjiang, សាកវិទ្យាល័យវេជ្ជសាស្ត្រ Guilin, សាកលវិទ្យាល័យ Yulin Normal ដោយក្នុងមួយសាកលវិទ្យាល័យនឹងជ្រើសរើសម្នាក់។ ដោយឡែកសម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យ Guangxi Minzu ចំនួន១កន្លែង។

លក្ខខណ្ឌនៃការចុះឈ្មោះ ៖ សម្រាប់ការស្នើពាក្យប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានចំណេះដឹងភាសាចិន​ ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា សតិបញ្ញា និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។ សម្រាប់អ្នកដែលស្នើពាក្យថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី២២ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា សតិបញ្ញា និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

បេក្ខជនដែលចង់ស្នើពាក្យអាហារូបករណ៍ ត្រូវបំពេញពាក្យ និងភ្ជាប់សំណុំឯកសារមួយចំនួនដូចជា បង្កាន់ដៃទទួលពាក្យប្រឡង១ច្បាប់ ពាក្យសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប១ច្បាប់ រូបថត៤គុណ៦ ចំនួន៤សន្លឹក (ផ្ទៃខាងក្រោយពណ៌ស ថតថ្មី) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ចម្លង)១ច្បាប់ សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ និង ភ្ជាប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ (ច្បាប់ចម្លង) សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយនូវច្បាប់ដើម ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ ដូចជា លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា/អត្តសញ្ញាណបណ្ណនិស្សិត (ថតចម្លង ១ច្បាប់) ចំពោះបេក្ខជនជានិស្សិត ឬ លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ។

ការជ្រើសរើសបេក្ខជន នឹងត្រូវប្រឡងលើវិញ្ញាសា វប្បធម៌ទូទៅ ៩០នាទី និងភាសាអង់គ្លេស ៩០នាទី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ចំពោះ ថ្នាក់បរិញ្ញាបត្រ នឹងត្រូវប្រឡងលើវិញ្ញាសា គណិតវិទ្យា ៩០នាទី និង ភាសាអង់គ្លេស ៩០នាទី។ កាលបរិច្ឆេទនៃការប្រឡងនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។

ចាប់ទទួលពាក្យចុះឈ្មោះ ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង៤រសៀល នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...