សម្តេចធិបតី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេស​យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យ​សម្តីដោយ​ការ​គោរពគ្នា សមជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​ស៊ីវិល័យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

តាមរយៈ​បណ្តាញ​សង្គម​នៅថ្ងៃនេះ (៤ មីនា) សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើ​ការ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្នុងមួយរយៈនេះ សម្ដេចសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចនាយករដ្ឋមន្រ្តីបន្ត​ថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ ដូច្នេះសូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យយអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង។

“ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាព ឬពាក្យសំដីទាំងនោះទេ”

លោកជំទាវ ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានមានប្រសាសន៍ដោយ​គាំទ្រលើអនុសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ដោយថា មនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញមតិយោបល់ តែមតិយោបល់ត្រូវប្រកបដោយការគោរព ការឱ្យតម្លៃ មានសេចក្តីថ្លៃថ្នូរ ជាពិសេសការទំនាក់ទំនងប្រកបដោយសុជីវធម៌ និងគុណតម្លៃ។ លោកស្រីថា ទាំងនេះ ធ្វើឱ្យសង្គម ក្រុមគ្រួសារ និងការរស់នៅរបស់យើងសុខដុមរម្យនា។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក៏​បានគាំទ្រអ្វីដែលជាអនុសាសន៍លើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីដែរ ដោយថា មនុស្ស​ម្នាក់ៗមានសិទ្ធិសេរីភាព ក៏ដូចជាកិត្តិយស ស័ក្តសមនឹងទទួលបានការគោរពស្មើៗគ្នា។ “ក្នុងន័យនេះ ម្នាក់ៗត្រូវចេះគោរពស្រឡាញ់គ្នា និងចេះយោគយល់គ្នាទៅវិញទៅមក”។

ក្នុងការងារដឹកនាំយុវជន លោកជំទាវ ស្រូយ សុជាតិ បន្ថែមថា នេះគ្រាន់តែជាទង្វើរបស់យុវជនមួយចំនួនតូចតែប៉ុណ្ណោះទេ មិនអាចធ្វើសេចក្ដីសន្និដ្ឋានថា សង្គមកម្ពុជាពោរពេញដោយយុវជនប្រើប្រាស់ពាក្យពេចន៍អសុរស ឬប្រើកាយវិការមិនសមរម្យចំពោះគ្នាទៅវិញទៅមកនោះទេ។ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំជាច្រើន ក្នុងនោះជំរុញឱ្យមានសាលារៀនគំរូ ដោយបញ្ជ្រាបយុវជនឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ពោលគឺបង្រៀនយុវជនឱ្យមានទាំងចំណេះដឹងសីលធម៌ និងសុជីវធម៌ ដើម្បីក្លាយជាពលរដ្ឋសកល។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា បច្ចុប្បន្ន​ការបញ្ចេញមតិយោបល់មួយចំនួនពុំមានក្រមសីលធម៌ ដែលនាំឱ្យសង្គមធ្លាក់ចុះសីលធម៌ និងមិនផ្ដល់តម្លៃគ្នាទៅវិញទៅមក។ ជាពិសេស ពិធីករ ពិធីការិនី ជាអ្នកអដ្ឋាធិប្បាយ ជាអ្នកវិភាគទាំងឡាយ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបញ្ចេញមតិ ទស្សនៈ យោបល់ ព្រោះអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម។ លោកថា កាលណានិយាយដោយ​ខ្វះក្រមសីលធម៌ ខ្វះការគោរពគ្នា នឹងនាំឱ្យក្មេងៗយកគំរូតាម។ ដូច្នេះ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ ដើម្បីនាំឱ្យសង្គមយើងមានសុខុដុមរម្យនា។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ស្នើ​ឱ្យ​រាល់​ការ​បញ្ចេញមតិ ឬនិយាយស្តីរបស់បុគ្គល គឺត្រូវគោរពនូវក្រមសីលធម៌ និងទស្សនៈក្នុងការបញ្ចេញមតិ ដោយមិនអាចឱ្យទស្សនៈក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន​ផ្ដល់ភាពមិនស្មើមុខមាត់ ឬម៉ាក់ងាយទៅដល់ជនណាម្នាក់ មិនថា ស្រី្តឬបុរស ក្មេងឬចាស់នោះឡើង ពោលគឺ ត្រូវគោរពសេចក្ដីថ្លៃថ្នូរទៅវិញទៅមក ទើបសមជាពលរដ្ឋខ្មែរដែលមានអរិយធម៌រុងរឿង។ លោកបណ្ឌិតថា ការប្រើប្រាស់ភាសាខុស ក៏នាំទៅរកជម្លោះ អំពើហិង្សា និងវិបត្តិសង្គមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *