ច្បាប់ ២នាទី ជួយអ្នកបញ្ឈប់ទម្លាប់ពន្យារពេល

មានការលើកឡើងជាច្រើន អំពីវិធីសាស្ត្រ ដែលមានលក្ខណៈវិទ្យាសាស្ត្រសម្រាប់បង្កើនផលិតភាពការងារ និងរបៀបយកឈ្នះការពន្យារពេល។ មានវិធីសាស្ត្រ និងបច្ចេកទេសជាច្រើន ដែលអាចផ្លាស់ប្ដូរទម្លាប់មិនល្អរបស់អ្នក មកជាល្អវិញបាន។ ខណៈការបង្កើតទម្លាប់ថ្មី គឺពិបាក, ការរៀបចំរបៀបធ្វើការថ្មី គឺពិបាកហើយការផ្លាស់ប្ដូរទូទៅ គឺរឹតតែពិបាក ។ ច្បាប់រយៈពេល ២នាទី នឹងជួយអ្នកឱ្យផ្លាស់ប្ដូរទម្លាប់ដែលបានរៀបរាប់នេះ ត្រឹមពេល ២នាទី។ ហើយមិនខ្វល់ថា អ្នកជាអ្នកណា ឬរវល់យ៉ាងណានោះទេ យើងគ្រប់គ្នាសុទ្ធតែមានពេល ២ នាទី ដើម្បីអនុវត្តច្បាប់នេះ។

គ្រាន់តែ​ធ្វើ​កិច្ចការនោះ (Just do it)

ច្បាប់រយៈពេល ២នាទី គឺជាមូលដ្ឋានគ្រឹះដែលជួយឱ្យអ្នកអាចរស់នៅក្នុងរយៈពេល ២៤ម៉ោងរបស់អ្នក ប្រកបដោយប្រសិទ្ធភាព ។ ក្នុងពេលជាមួយគ្នានេះ អ្នកនឹងដឹងថា ផលិតភាពការងាររបស់អ្នក ក៏កើនឡើង នៅពេលដែលអ្នកចាប់ផ្ដើមអនុវត្តច្បាប់នេះ។ ច្បាប់រយៈពេល ២នាទី ត្រូវបានបែងចែកជាពីរផ្នែក៖

ផ្នែកទី១ ៖ ប្រសិនបើអ្នកចង់បញ្ចប់កិច្ចការអ្វីមួយក្នុងរយៈពេល ២នាទី ឬតិចជាងនេះ សូមធ្វើវាឥឡូវនេះ និយាយទៅគឺធ្វើវាភ្លាមៗតែម្ដង។ មានកិច្ចការងាយៗ និងសាមញ្ញជាច្រើន ដែលអ្នកអាចបញ្ចប់វាក្នុងរយៈពេល ២នាទី ដូចជា ត្រូវលាងចានរបស់អ្នកភ្លាមៗក្រោយពីញ៉ាំអាហាររួច, ពាក់សំលៀកបំពាក់ទៅលើស្មារព្យួរខោអាវភ្លាមៗ, ប្រមូលសំរាមចោល ឬឆ្លើយតបសារទៅកាន់អ្នកណាម្នាក់ភ្លាមៗជាដើម។ គ្មាននរណាម្នាក់រវល់រហូតមិនមានពេលសូម្បីតែ ២នាទី ដើម្បីបញ្ចប់ការងារសាមញ្ញ ដែលបានរៀបរាប់នេះភ្លាមៗនោះទេ។ មុននឹងចាប់ផ្ដើមធ្វើកិច្ចការផ្សេងៗទៀត អ្នកអាចចាប់ផ្ដើម បំពេញកិច្ចការសាមញ្ញៗទាំងនេះសិន។  

ចាប់ផ្ដើមពីការធ្វើការងារតូចៗ

ផ្នែកទី២ នៃច្បាប់រយៈពេល ២​នាទី គឺជាជំហានបន្ទាប់ នៅពេលដែលអ្នកបានអនុវត្ត ផ្នែកទី១ បានជោគជ័យជាប់ៗគ្នាជាច្រើនថ្ងៃ។ ផ្នែកទី២ គឺអ្នកត្រូវគិតអំពីការបង្កើតទម្លាប់ថ្មី។

នៅពេលអ្នកចាប់ផ្ដើមបង្កើតទម្លាប់ថ្មី ត្រូវប្រាកដថា ទម្លាប់នោះចំណាយពេលត្រឹមតែពីរនាទី ឬតិចជាងនេះ ដើម្បីបញ្ចប់ ។ យ៉ាងណាក៏ដោយ មិនមែនទម្លាប់ទាំងអស់ អាចបញ្ចប់ទៅក្នុងរយៈពេលពីរនាទីនោះទេ ភាគច្រើន គឺមិនអាច។

ប៉ុន្តែទិចនិចនៅក្នុងច្បាប់នេះ គឺបង្កើតទម្លាប់ក្នុងការបំពេញការងាររយៈពេលពីរនាទី ដើម្បីនាំអ្នកទៅរកការបង្កើតទម្លាប់ធំៗ ដែលជាគោលដៅរបស់អ្នក។ ការបំពេញកិច្ចការតូចៗជោគជ័យ ក្នុងរយៈពេល ២នាទីយ៉ាងជាប់លាប់ នឹងធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការចាប់ផ្ដើមទម្លាប់ធំ ដែលត្រូវចំណាយពេលច្រើនជាងនេះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។