សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានប្រកាសជាផ្លូវការអំពីការបើកទទួលពាក្យសុំ អាហារូបករណ៍ Panasonic Scholarship Program សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ នេះជាឱកាសសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅ NUBB ដែលមានបំណងចង់កាត់បន្ថយបន្ទុកចំណាយ និងអភិវឌ្ឍសមត្ថភាពសិក្សារបស់ខ្លួន។
អត្ថប្រយោជន៍នៃអាហារូបករណ៍
- ផ្តល់ជូនការរ៉ាប់រងថ្លៃសិក្សាពេញលេញ (Full tuition coverage)។
លក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើស
បេក្ខជនដែលមានសិទ្ធិដាក់ពាក្យស្នើសុំត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
១. ជា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
២. មាន មធ្យមភាគពិន្ទុ (GPA) ចាប់ពី ៣.០០ ឡើងទៅ សម្រាប់ឆ្នាំសិក្សាចុងក្រោយ។
៣. ប្រភពគ្រួសារដែលមានជីវភាពខ្វះខាត (ចង់បានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ)។
៤. ប្តេជ្ញាចិត្តចូលរួមជាសមាជិកបណ្តាញអតីតនិស្សិត (Students’ Alumni)។
៥. មាន សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ។
ឯកសារតម្រូវសម្រាប់ដាក់ពាក្យ
- ប្រវត្តិរូបសង្ខេប (CV) និង លិខិតបង្ហាញពីចំណាប់អារម្មណ៍ (Letter of Interest)
- ព្រឹត្តិបត្រពិន្ទុសិក្សាចុងក្រោយ (Academic Transcript) ចំនួន ១ ច្បាប់ - បង្កាន់ដៃបង់ប្រាក់ចុះឈ្មោះសិក្សា (Slip of enrolment payment)
- លិខិតបញ្ជាក់ ឬឯកសារយោងបង្ហាញពីស្ថានភាពគ្រួសារខ្វះខាត
កាលបរិច្ឆេទ និងរបៀបដាក់ពាក្យ
ដើម្បីទទួលបានការស្នើឈ្មោះផ្លូវការពីសាកលវិទ្យាល័យ បេក្ខជនត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ និងយកទៅដាក់នៅការិយាល័យទំនាក់ទំនងសាធារណៈ និងអន្តរជាតិ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបានមុនថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៦ ជាកំហិត។
និស្សិតដែលទទួលបានការជ្រើសរើសនឹងត្រូវជូនដំណឹងជាផ្លូវការបន្ទាប់ពីដំណើរការពិនិត្យឯកសារត្រូវបានបញ្ចប់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទាក់ទងផ្ទាល់តាមរយៈ Telegram: +855 10 711 866៕
















































































