ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវិត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧។

អាហារូបករណ៍នេះ ផ្តោតលើការបង្កើនសមធម៌នៃការចូលរៀនលើមុខជំនាញពាក់ព័ន្ធនឹងការអប់រំផ្នែកស្ទែម (Science, Technology, Engineering and Mathematics) នៅឧត្តមសិក្សា ដោយផ្តល់​ប្រាក់​ឧបត្ថម​​ពេញលេញលើការបង់ថ្លៃសិក្សា និងថវិកាឧបត្ថម្ភប្រចាំខែដល់បេក្ខជនក្នុងអំឡុងពេលកំពុងសិក្សា។

អាហារូបករណ៍ ទាំង ៣២០ កន្លែងមានថ្នាក់បរិញ្ញាបត្រ ចំនួន ១៥៣ កន្លែង នៅគ្រឹះ​ស្ថាន​ឧត្តមសិក្សាដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ចំនួន ១២ កូតា, សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ចំនួន ២៤ កូតា, សាកលវិទ្យាល័យហេងសំរិនត្បួងឃ្មុំ ចំនួន ២១ កូតា, សាលវិទ្យាល័យជាតិមានជ័យ ចំនួន ១៥ កូតា, សាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥ កូតា, សាកលវិទ្យាល័យស្វាយរៀប ចំនួន ១៥ កូតា, សាកលវិទ្យាល័យក្រចេះ ចំនួន ១៥ កូតា, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ចំនួន ១៨ កូតា និង​វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ចំនួន ១៨។

ដោយឡែកសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៥២ កន្លែង មាននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ២៦ កូតា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៣៦ កូតា, សាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ចំនួន ១២ កូតា , សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ១៥ កូតា, សាកលវិទ្យាល័យស្វាយរៀង ចំនួន ២១ កូតា, សាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ២១ កូតា , សាកលវិទ្យាល័យជាតិមានជ័យ ២១ កូតា។

ថ្នាក់បណ្ឌិត ចំនួន ១៥ កន្លែង រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤ កូតា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥ កូតា , សាកលវិទ្យាល័យជាតិបាត់ដំបង ៥ កូតា និង សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៥ កូតា។

លក្ខខណ្ឌសំខាន់ៗ

ថ្នាក់បរិញ្ញាបត្រ ៖ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល។ ផ្តល់អាទិភាពដល់បេក្ខជនពីគ្រួសារក្រីក្រ ស្ត្រី អ្នកមកពីតំបន់ដាច់ស្រយាល/លំបាក អ្នកមានពិការភាព និងអ្នកមានសញ្ញាបត្រ TVET ៣ ពាក់ព័ន្ធនឹងជំនាញសិក្សា។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ មានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រពាក់ព័ន្ធ មានបទពិសោធការងារយ៉ាងតិច ១ឆ្នាំ GPA ចាប់ពី ២.៥ ឡើងទៅ អាយុមិនលើស ៤០ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេស និងព័ត៌មានវិទ្យាគ្រប់គ្រាន់។ ផ្តល់អាទិភាពដល់ស្ត្រី អ្នកមានពិការភាព និងអ្នកមកពីតំបន់ដាច់ស្រយាល ឬភូមិភាគឦសាន។

ថ្នាក់បណ្ឌិត ៖ មានសញ្ជាតិខ្មែរ មានបរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធការងារយ៉ាងតិច ១ឆ្នាំ GPA ចាប់ពី ៣.០ ឡើងទៅ មានសំណើគម្រោងស្រាវជ្រាវច្បាស់លាស់ អាយុមិនលើស ៤៥ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេស និងព័ត៌មានវិទ្យាគ្រប់គ្រាន់។ ផ្តល់អាទិភាពដល់ស្ត្រី អ្នកមានពិការភាព និងអ្នកមកពីតំបន់ដាច់ស្រយាល ឬភូមិភាគឦសាន។

ទីកន្លែង និងកាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡង

ចំពោះបេក្ខជនមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចទាញយកពាក្យស្នើ សុំអាហារូបករណ៍តាមតំណភ្ជាប់ និងអាចពាក្យស្នើសុំអាហារូបករណ៍នៅគ្រឹះស្ថានឧត្តមសិក្សាសាម៉ី ឬ នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា ដែលមានអាសយដ្ឋាននៅ អគារលេខ ១៦៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅបំពេញចាប់ពីថ្ងៃជូនដំណឹងនេះ និងប្រគល់មកវិញយ៉ាងយូរនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

ដោយឡែកបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ ត្រូវទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ [ https://prmis.dricam.com/announcements ] និងដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថាន-ឧត្តមសិក្សាសាមី ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ និងប្រគល់ត្រឡប់មកវិញយ៉ាងយូរត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រមានតម្លៃស្មើ ត្រូវទាញយកពាក្យស្នើសុំអាហារូបករណ៍តាមតំណភ្ជាប់ [ https://prmis.dricam.com/announcements ] និងដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានឧត្តមសិក្សាសាមីចាប់ពី ថ្ងៃជូនដំណឹងនេះ និងប្រគល់ត្រឡប់មកវិញយ៉ាងយូរ ត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

បន្ទាប់ពីឆ្លងកាត់ការប្រឡងរួចរាល់ ថ្នាក់បរិញ្ញាបត្រ ក្រសួងនឹងប្រកាសលទ្ធផលនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ហើយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពាក់ព័ន្ធព័ត៌មានលម្អិតផ្សេងៗទាក់ទងទៅនឹងអាហារូបករណ៍នេះ បេក្ខជន អាចចូលទៅកាន់លីង [ https://www.facebook.com/share/p/1BmwJrgFVd/ ] ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...