ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ការ​ឱ្យ​កូន​ ​”​គេង​ឆ្អែត​” ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹកចិត្ត​

​ការ​ភ្ញាក់​ពី​ព្រលឹម​រៀងរាល់​ថ្ងៃចន្ទ ​ដល់​ថ្ងៃសុក្រ ​ឬ​ដល់​ថ្ងៃសៅរ៍​ ​ដើម្បី​ប្រញាប់ប្រញាល់​ទៅ​សាលា ​គឺជា​ទម្លាប់​រស់​នៅ​ទូទៅ​របស់​សិស្សានុសិស្ស ​និង​យុវវ័យ​នៅ​ប្រទេស​យើង​។​ បរិបទ​នៃ​ការ​សិក្សា​ដ៏​មមាញឹក ​រួមផ្សំ​ជាមួយនឹង​ការ​លេង​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​នា​ពេល​យប់​ ​បាន​ធ្វើឱ្យ​ក្មេង​ៗ​ភាគ​ច្រើន​ជួបប្រទះ​នូវ​បញ្ហា​គេង​ដោយ​មិន​ដឹងខ្លួន​។

​នៅពេល​ឈានដល់​ថ្ងៃ​ចុង​សប្តាហ៍​ ​អាណាព្យាបាល​ជាច្រើន​តែងតែ​បារម្ភ ​ឬ​រអ៊ូរទាំ​នៅពេល​ឃើញ​កូន​ៗ​របស់​ពួកគេ​ដេក​ទ្រ​មក់​មិន​ព្រម​ក្រោក​ពី​ព្រលឹម ​ដោយ​ចាត់ទុក​ថា​ ​នេះ​ជា​ភាព​ខ្ជិលច្រអូស​។ ​ប៉ុន្តែ​ ​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ថ្មី​មួយ​បាន​រកឃើញ​ថា​ ​ការ​អនុញ្ញាតឱ្យ​កូន​ ​”​គេង​ឆ្អែត​” ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ មិន​ត្រឹមតែ​ជា​តម្រូវ​ការ​ចាំបាច់​របស់​រាងកាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ នៃ​ជំងឺ​ធ្លាក់ទឹកចិត្ត​ ​និង​ស្តារ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​១. ​ការ​គេង​សង​នៅ​ចុង​សប្តាហ៍​ មិន​មែន​ជា​ភាព​ខ្ជិល ​ប៉ុន្តែ​ជួយ​កាត់បន្ថយ​ជំងឺ​ធ្លាក់ទឹកចិត្ត​

​យោង​តាម​ការ​សិក្សា​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ ​Journal​ ​of​ ​Affective​ ​Disorders​ ​បាន​ឱ្យដឹង​ថា​ ​ការ​គេង​សង ​ឬ​គេង​បន្ថែម​នៅ​ចុង​សប្តាហ៍​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹកចិត្ត​ប្រចាំ​ថ្ងៃ​បាន​រហូតដល់​ ​៤១​% ​ចំពោះ​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​១៦​ ​ដល់​ ​២៤​ ​ឆ្នាំ​។​

​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ ​និង​វេជ្ជសាស្ត្រ​នៃ​ការ​គេង​ ​បាន​បញ្ជាក់​ថា​ ​ការ​គេង​ទ្រមក់​នៅ​ចុង​សប្តាហ៍​របស់​កូន​ៗ​ ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​ខ្ជិលច្រអូស​ឡើយ​ ​ប៉ុន្តែ​វា​ជា​ប្រតិកម្ម​ជីវសាស្ត្រ​ធម្មជាតិ​ដើម្បី​ប៉ះប៉ូវ ​”​បំណុល​នៃ​ការ​គេង​”​ ​(​Sleep​ ​Debt​) ​ដែល​បាន​សន្សំ​ព្រោះតែ​កាលវិភាគ​សិក្សា​ ​និង​សកម្មភាព​ដ៏​មមាញឹក​ពេញ​មួយ​សប្តាហ៍​។

​ជា​មធ្យម​ យុវវ័យ​ត្រូវការ​ការ​គេង​ប្រហែល​ ​៩​ ​ម៉ោង​ ​ក្នុង​មួយ​យប់​សម្រាប់​សុខភាព​ ​និង​ការ​លូតលាស់​ ​ប៉ុន្តែ​សិស្ស​ភាគ​ច្រើន​គេង​បាន​ត្រឹមតែ​ ​៦​ ​ទៅ​ ​៧​ ម៉ោង​ ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់​ ​ដែល​ធ្វើឱ្យ​ពួកគេ​ជំពាក់​បំណុល​នៃ​ការ​គេង​រហូតដល់ទៅ​ជាង​ ​១០​ ​ម៉ោង​នៅ​ចុង​សប្តាហ៍​។​

​២. ​ហេតុ​អ្វី​បានជា​ការ​គេង​ឆ្អែត​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ខួរក្បាល​?​

​បន្ទាប់ពី​វ័យ​ទារ​ក ​អំឡុង​ពេល​វ័យ​កុមារ​ឈានចូល​វ័យ​ជំទង់​ ​គឺជា​វគ្គ​សំខាន់​ទី​ពីរ​នៃ​ការ​លូតលាស់​ខួរក្បាល​ ​ដែល​ដំណើរការ​នេះ​បន្ត​អភិវឌ្ឍ​រហូតដល់​អាយុ​ជិត​ ​២៥​ ​ឆ្នាំ​។​

​ការ​ស្តារ ​និង​សម្អាត​ខួរក្បាល​៖ ​នៅពេល​កូន​ៗ​គេង​លក់​ស្ងប់ ​ខួរក្បាល​មាន​ពេលវេលា​សម្អាត​ ​រៀបចំ​ ​និង​ស្តារ​កោសិកា​ឡើងវិញ​។​

​ទំនាក់ទំនង​រវាង​ការ​គេង​ ​និង​ផ្លូវចិត្ត​៖​ ​ការ​ខ្វះខាត​ការ​គេង​ធ្វើឱ្យ​ក្មេង​ៗ​ងាយ​រងគ្រោះ​នឹង​វិបត្តិ​ផ្លូវចិត្ត​ ​ដូចជា​បារម្ភ​ជ្រុល ​ប្រែប្រួល​អារម្មណ៍​ឆាប់រហ័ស ​ឬ​ធ្លាក់ទឹកចិត្ត​ ​ដោយសារ​ខួរក្បាល​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ និង​សម្រួល​អារម្មណ៍​ពី​សម្ពាធ​ផ្សេង​ៗ​។​

​៣. ​តើ​គួរ​អនុញ្ញាតឱ្យ​កូន​គេង​សង​ប៉ុន្មាន​ម៉ោង​ទើប​សមស្រប​?​

​ទោះបីជា​ការ​គេង​សង​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ផ្លូវចិត្ត​ ​ប៉ុន្តែ​អ្នកជំនាញ​ណែនាំ​ឱ្យ​អាណាព្យាបាល​កំណត់​ដែន​កំណត់​មួយចំនួន​ ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​នាឡិកា​ជីវសាស្ត្រ​របស់​កូន​៖​

​កំណត់​ត្រឹម​ ​២​ ​ម៉ោង​ ​៖ ​ការ​គេង​បន្ថែម​នៅ​ចុង​សប្តាហ៍​ មិន​គួរ​លើស​ពី​ ​២​ ​ម៉ោង​ ​លើស​ពី​ម៉ោង​ភ្ញាក់​ធម្មតា​នោះ​ទេ​ ​(​ឧទាហរណ៍​៖​ ​ប្រសិនបើ​ភ្ញាក់​ម៉ោង​ ​៦​ ​ព្រឹក​នៅ​ថ្ងៃ​សិក្សា​ ​ថ្ងៃ​ចុង​សប្តាហ៍​គួរ​ភ្ញាក់​យ៉ាង​យូរ​បំផុត​ត្រឹម​ម៉ោង​ ​៨​ ​ព្រឹក​) ​ដើម្បី​ជៀសវាង​ការ​វង្វេង​ម៉ោង​ពេល​ឈានចូល​សប្តាហ៍​ថ្មី​។​

​ពង្រឹង​ទម្លាប់​គេង​ល្អ​ដល់​កូន​ ​៖​
​-​ ​បង្កើត​ទម្លាប់​ចូល​គេង​ឱ្យ​បាន​ទៀងទាត់​។
​-​ ​បញ្ឈប់​ការ​ប្រើប្រាស់​អេក្រង់​ទូរស័ព្ទ​ ​កុំព្យូទ័រ ​ឬ​ទូរទស្សន៍​នៅក្នុង​បន្ទប់​គេង​នា​ពេល​យប់​។
​-​ ​ចៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅពេល​រសៀល​ ​និង​ល្ងាច​។​

​៤. ​សញ្ញា​ព្រមាន​ ​៖ ​ពេលណា​ដែល​ការ​គេង​ច្រើន​ ​អាច​កើត​ជា​បញ្ហា​?​

​អាណាព្យាបាល​គួរតែ​យកចិត្តទុកដាក់​ ​និង​តាមដាន​ ​ប្រសិនបើ​ឃើញ​សញ្ញា​មិន​ប្រក្រតី​ទាំងនេះ​៖​
​-​ ​កូន​គេង​ទ្រមក់​នៅ​ចុង​សប្តាហ៍​ច្រើន​ជ្រុល ​(​លើស​ពី​ ​៥​ ​ម៉ោង​ ​ឡើង​ទៅ​)​។
​-​ ​មាន​ការ​ប្រែប្រួល​អារម្មណ៍​ ​ឆាប់​ខឹង ​ឬ​មាន​ឥរិយាបថ​អវិជ្ជមាន​ ​រួម​ជាមួយ​ការ​ផ្លាស់ប្តូរ​ទម្លាប់​គេង​។
​-​ ធ្លាក់ចុះ​នូវ​លទ្ធផល​សិក្សា​ ​ឬ​បាត់បង់​ការ​ផ្តោត​អារម្មណ៍​ក្នុង​ការ​រៀនសូត្រ​។
​-​ ​កូន​ៗ​មិន​ចូលរួម​សកម្មភាព​សង្គម​ មិន​និយាយ​រក​អ្នក​ផ្ទះ​ ​ឬ​មិន​ព្រម​ចេញ​ពី​បន្ទប់​សោះ​នៅ​ចុង​សប្តាហ៍​។

​ដូច្នេះ​ ​ប្រសិនបើ​ការ​គេង​ច្រើន​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​អាណាព្យាបាល​មិន​គួរ​បន្ទោស​ ​ឬ​ស្តីបន្ទោស​ភ្លាម​ៗ​នោះ​ទេ​ ​ប៉ុន្តែ​គួរតែ​ចាប់ផ្តើម​ការ​សន្ទនា​ដោយ​ក្តីបារម្ភ​ ​និង​ស្វែងរក​ការ​ពិគ្រោះយោបល់​ពី​គ្រូពេទ្យ​ជំនាញ​ផ្លូវចិត្ត​ ​ប្រសិនបើ​ចាំបាច់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។