គុណសម្បត្តិដែលគួរធ្វើដំណើរតាមរថភ្លើងពេល​វិស្សមកាល

បច្ចុប្បន្នមានការធ្វើដំណើរជាច្រើន ហើយមានទម្រង់ខុសៗគ្នា មិនថាជាប្រភេទដំណើរកម្សាន្ត​ វិស្សមកាលខ្លីឬវែង ដំណើរសម្រាប់អាជីវកម្ម និងធុរៈផ្ទាល់ខ្លួនជាដើម ​ដែលត្រូវការប្រើប្រាស់មធ្យោបាយលឿន និងងាយស្រួល។​​​ ពិតណាស់​ ចំពោះការបំពេញបេសកកម្ម គឺត្រូវការទៅឱ្យដល់ទីតាំងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន តែយ៉ាងណាមិញ ដំណើរកម្សាន្តគួរតែមានលក្ខណៈខុសពីសព្វមួយដង បើប្រៀបធៀបទៅនឹងការងារ ឬក៏ការរៀនសូត្រ និងធុរៈបន្ទាន់ៗជាដើម។​

រៀងរាល់ពេលមានឱកាសក្នុងការធ្វើដំណើរកម្សាន្ត ឬវិស្សមកាល គួរតែបន្ថយល្បឿនក្នុងការ គ្រាន់តែចង់ទៅឱ្យតែដល់គោលដៅ គួរធ្វើដំណើរមួយៗ​ តាមសម្រួល​។ ឆ្លើយតបទៅនឹងចំណុចនេះ ការជ្រើសរើសមធ្យោបាយធ្វើដំណើរតាមរយៈរថភ្លើងមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវបទពិសោធន៍វិជ្ជមាន​ សុវត្ថិភាព ផាសុកភាព ភាពរីករាយ ក៏ដូចជាការរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកត្តាវិជ្ជមានជាច្រើនទៀតស្របតាមតំបន់នីមួយៗ។ តាមរយៈគេហទំព័រ Cluballiance បានបង្ហាញមូលហេតុដែលគួរបន្តធ្វើដំណើរតាមរថភ្លើងអំឡុងពេលវិស្សមកាល។

១. ការសង្កេតទេសភាព ៖ ល្បឿននៃរថភ្លើងមានលឿន និងយឺតទៅតាមតំបន់ ឬប្រទេសនីមួយៗ ក្រឡេកមកមើល៍បរិបទកម្ពុជា ល្បឿននៃរថភ្លើងសមល្មមដែលអាចឱ្យអ្នកធ្វើដំណើរមានឱកាសគយគន់ទេសភាពតាមផ្លូវបាន។ ជាងនេះទៅទៀត ប្រសិនបើមានពេលគ្រប់គ្រាប់ក្នុងការកម្សាន្ត ការជ្រើសរើសរថភ្លើងជិះក៏បង្កើតបាននូវភាពរីករាយមួយផ្នែកដែរ រួមទាំងមានពេលគ្រប់គ្រាន់ក្នុងការសម្រួចចិត្ត​ និងសង្កេតបរិយាកាសជុំវិញខ្លួន ជាការពង្រឹងសុខភាពផ្លូវចិត្តបានមួយផ្នែក។

២. សុវត្ថិភាព និងសន្តិភាពផ្លូវចិត្ត ៖ ចំពោះអ្នកដែលចូលចិត្តធ្វើដំណើរ យ៉ាងហោចណាស់ក៏មានបទពិសោធន៍ជិះឡាន ជិះទូក និងយានជំនិះដទៃទៀតដែរ ហើយប្រសិនបើបានជិះរថភ្លើងថែមទៀត នោះនឹងដឹងថា មធ្យោបាយប្រភេទនេះផ្តល់អារម្មណ៍សុវត្ថិភាព និងសន្តិភាពផ្លូវចិត្ត។ រថភ្លើងមិនពិបាកក្នុងការតទល់នឹងអារម្មណ៍ស្ទះចររាចរណ៍ និងអារម្មណ៍ស្មុគស្មាញដទៃទៀត។

៣. ឱកាសផ្សារភ្ជាប់ទំនាក់ទំនងគ្នា ៖ ដោយសារតែបរិយាកាសរថភ្លើងមិនយឺតពេក មនុស្សដែលជិះរថភ្លើងក៏មកពីមជ្ឈដ្ឋានខុសៗគ្នា និងជាឱកាសមនុស្សបានសួរឆ្លើយឆ្លងគ្នា ស្វែងយល់ពីគ្នា និងរៀនសូត្របានមេរៀនថ្មីៗបន្ថែម។ ជារួមការជិះរថភ្លើង មិនត្រឹមតែផ្តល់នូវបទពិសោធន៍ល្អប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការរៀនសូត្រ និងការពង្រឹងសុខភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *