យុវជន ថាវ កិត្យានុគុណ ៖ ស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះចង់ចូលរួមចំណែកធ្វើឱ្យបរទេសស្គាល់កម្ពុជា

ភ្នំពេញ – ថាវ កិត្យានុគុណ ជាយុវជន​ស្ម័គ្រចិត្តមួយ​រូបក្នុងព្រឹត្តិការណ៍ នៃការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ សម្រាប់​ការងារស្ម័គ្រចិត្ត​នេះ អ្វីដែល នុគុណ រំពឹងទុក គឺចង់ឱ្យប្រទេស​ដទៃ​ដែល​មិន​ធ្លាប់ស្គាល់កម្ពុជា អាច​យល់ដឹង និង​ទទួលស្គាល់កម្ពុជា។ យុវជន​ដែល​កាន់តួនាទីជាអ្នក​រៀបចំកាលវិភាគ​សម្រាប់កីឡា រូបនេះ​បានបង្ហាញមូលហេតុដែលជំរុញឱ្យខ្លួនសម្រេចចិត្តមកធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះនេះជាលើកដំបូង ដែលកម្ពុជាទទួលបានឱកាសធ្វើជា​ម្ចាស់ផ្ទះ ដោយចំណាយពេលរង់ចាំអស់ ៦៤ឆ្នាំ ។

យុវជន ថាវ កិត្យានុគុណ

“ក្នុងនាមខ្ញុំជាយុវជន និងជាកូនខ្មែរម្នាក់ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលកម្ពុជាមានឱកាស និងទទួលបានពេលវេលាដ៏សក្តិសម ដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយនេះ ក្រោយខកខានយ៉ាងយូរ ដោយសារបញ្ហានយោបាយ និងសេដ្ឋកិច្ច។”

នុគុណ បញ្ជាក់ថា រូបគេពិតជាមានកិត្តិយស ដែលបានក្លាយជាចំណែកមួយដើម្បីជួយកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។​​​ ក្រៅពីនេះ គេក៏ទទួលបានបទពិសោធន៍លើការងារដែលគេបានធ្វើយ៉ាងច្រើនដូចគ្នា។ នុគុណ បន្តថា ចំពោះបទពិសោធន៍ដែលខ្លួនទទួលបានគឺមានច្រើន ជាពិសេសគឺយល់អំពីរបៀបធ្វើការងារ និងទំនាក់ទំនងជាក្រុម ទាំងជាមួយយុវជនខ្មែរ និងជាតិសាសន៍ដទៃ។ លើសពីនេះ ការធ្វើការជាអ្នកស្ម័គ្រចិត្តនៅស៊ីហ្គេម ធ្វើឱ្យ នុគុណ យល់ដឹងកាន់តែច្រើនអំពីការដឹកនាំ និងការបែងចែកពេលវេលា។

ជាចុងក្រោយ យុវជន ថាវ កិត្យានុគុណ បានសម្ដែងការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍនកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នេះ។ នេះគឺសញ្ញាមួយ ដែលបង្ហាញថាប្រទេសរបស់យើងកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហេតុនេះសូមលោកបន្តថែរក្សាសន្តិភាព និងការរីកចម្រើននេះឱ្យបានជារៀងរហូត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...