សំឡេងគាំទ្រ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អត្តពលិកប៉ារ៉ាហ្គេមជម្រើសជាតិកម្ពុជា

ខណៈព្រឹត្តិការណ៍ស៊ីហ្គេមបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រភ្លុកទឹកភ្លុកដី ពីសំណាក់មហាជនទាំងជាតិ និងអន្តរជាតិ។ ក្រុមកីឡាករ កីឡាការិនី និងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលនឹងចូលរួមព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី ១២ ក៏ចង់ឃើញទិដ្ឋភាពនេះ នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដូចគ្នា ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា និងផ្ដល់កម្លាំងចិត្តសម្រាប់ពួកគាត់ចូលរួមប្រកួត និងស្វែងរកមេដាយជូនជាតិ។

លោក អ៊ូ គង់ គ្រូបង្វឹកកីឡាហែលទឹកជនមានពិការភាពជម្រើសជាតិកម្ពុជា បានលើកឡើងថា កាលពីឆ្នាំ២០២២ ក្រុមអត្តពលិករបស់លោកបានចូលរួមប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី និងទទួលបានមេដាយសរុប ៨គ្រឿង ក្នុងនោះមាន ប្រាក់ ៣គ្រឿង និងសំរិទ្ធ៥។ សម្រាប់ការប្រកួតលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកកីឡាហែលទឹកទាំងអស់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ។ លោករំពឹងថា ប្រភេទកីឡាហែលទឹក នឹងទទួលបានលទ្ធផលល្អជាងឆ្នាំមុន ក្នុងការនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូនជាតិ។ បន្ថែមពីនេះ លោកលើកឡើងថា ក្នុងនាមលោកជាអ្នកដឹកនាំក្រុមកីឡាករជម្រើសជាតិ លោកចង់ឃើញប្រជាជនខ្មែរចូលរួមគាំទ្រអត្តពលិកកម្ពុជាគ្រប់ប្រភេទកីឡាឱ្យបានច្រើន មិនថាមកទស្សនាដោយផ្ទាល់ ឬទស្សនាពីចម្ងាយនោះទេ ដើម្បីជំរុញឱ្យអត្តពលិកមានទឹកចិត្តមុតមាំក្នុងការប្រកួតប្រជែង។

 លោក អ៊ូ គង់ គ្រូបង្វឹកកីឡាហែលទឹកជនមានពិការភាព

“ការសាមគ្គីជាធ្លុងមួយ ការសាមគ្គីជាខ្មែរមួយ ដើម្បីចូលរួមលើកទឹកចិត្តដល់អត្តពលិក មានតម្លៃខ្លាំងណាស់ ជាពិសេសអត្តពលិកជនមានពិការភាពនេះតែម្ដង។ ទោះគាត់ជនមានពិការភាព ប៉ុន្តែគាត់មានសមត្ថភាពក្នុងការប្រកួតតំណាងឱ្យប្រជាជនកម្ពុជារាប់លាននាក់”

ជាមួយគ្នានេះ លោក មុយ ស៊ឺ ដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកជម្រើសជាតិបាល់បោះរទេះជនពិការកម្ពុជា បានបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់បោះ មានសង្ឃឹមខ្ពស់រហូតដល់ ៨៥ភាគរយ ក្នុងការយកជ័យជំនះជូនជាតិ ប៉ុន្តែ ១៥ភាគរយទៀត គឺពឹងផ្អែកលើបច្ចេកទេសជាក់ស្ដែងពេលប្រកួតលើទីលាន។ ក្រៅពីនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ថា កីឡាករ កីឡាការិនី រួមទាំងលោកដែលជាគ្រូបង្វឹកផ្ទាល់ ចង់ឃើញមហាជនកម្ពុជា ចូលរួមគាំទ្រលើកទឹកដល់កីឡាករ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្ត និងភាពជឿជាក់ក្នុងការប្រកួត។

 លោក មុយ ស៊ឺ ជាគ្រូបង្វឹកជម្រើសជាតិបាល់បោះរទេះជនពិការកម្ពុជា

“ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកទស្សនាក្រុមជម្រើសជាតិបាល់បោះរទេះជនពិការរបស់យើងទាំងអស់គ្នា។ ដើម្បីឱ្យដឹងថា ពួកគាត់លេងបែបម៉េច!”

លោក ស៊ុ សេន កីឡាករជម្រើសជាតិហែលទឹកជនមានពិការភាពកម្ពុជា ដែលជាប់ជាកីឡាករជម្រើសជាតិកាលពីឆ្នាំ ២០២២ បានលើកឡើងថា លោកពិតជាមានសេចក្ដីរំភើបជាខ្លាំង ដែលទទួលបានឱកាសប្រកួតតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបញ្ជាក់ថា លោកបានត្រៀមកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារួចរាល់ហើយ សម្រាប់ការប្រកួត ដើម្បីដណ្ដើមយកមេដាយជូនកម្ពុជា។ ទន្ទឹមនឹងនេះ លោកពិតជាចង់ឃើញវត្តមានអ្នកគាំទ្រកម្ពុជា មកចូលរួមគាំទ្រក្រុមកីឡាករជម្រើសជាតិប៉ារ៉ាឡាំពេក ឱ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តបន្ថែមដល់អត្តពលិកទាំងអស់។ លោក ស៊ុ សេន សង្កត់ធ្ងន់ថា «វត្តមានអ្នកគាំទ្រមកទស្សនា គឺជាកម្លាំងចិត្តរបស់កីឡាករទាំងអស់»។

ដោយឡែក លោក លឹម លាង ជាកីឡាករជម្រើសជាតិរទេះបាល់បោះកម្ពុជា ដែលជាប់តាំងពីឆ្នាំ ២០១៩ បានបង្ហាញចំណាប់អារម្មណ៍ថា កាលដែលលោកមើលព្រឹត្តិការណ៍ស៊ីហ្គេម ឃើញថាមានអ្នកទស្សនាច្រើនមែនទែន។ ដូច្នេះ នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លោកក៏ចង់ឱ្យប្រជាជនចូលរួមលើកទឹកចិត្តគាំទ្រច្រើនដូចគ្នា ដើម្បីឱ្យក្រុមកីឡាករកាន់តែមានកម្លាំងចិត្ត ក្នុងការប្រកួតថែមមួយកម្រិតទៀត ព្រោះលើកនេះពួកយើងជាម្ចាស់ផ្ទះ។ គួរជម្រាបជូនថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមឡើងពីថ្ងៃទី០៣ ខែមិថុនា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាករប្រមាណ ៣៧០០នាក់ ពីសំណាក់ប្រទេសនៅក្នុងតំបន់អាស៊ានទាំង១១ មកចូលរួមប្រកួតកីឡាចំនួន ១៤ប្រភេទ។ ទីតាំងដែលត្រូវប្រកួតកីឡាទាំងអស់ រួមមាន ៦ទីតាំងដូចជា ពហុកីឡាដ្ឋានជាតិមរតកតេជោ ពហុកីឡាដ្ឋានជាតិអូឡាំពិត សាកលវិទ្យាល័ភូមិន្ទភ្នំពេញ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគារអូឡាំព្យាម៉ល និងណាហ្គាវើលទី២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...