យុវតី ញើ ស្អែន ចូលរួមផ្សព្វផ្សាយកម្មវិធីមិត្តរួមមិត្តក្នុងសហគមន៍ ដើម្បីកាត់បន្ថយការរៀបការវ័យកុមារ

ក្មេងស្រីនៅវ័យកុមារភាគច្រើនបានកាត់បន្ថយការរៀបការនៅវ័យកុមារក្រោយមានការផ្សព្វផ្សាយ និងបានស្វែងយល់ពីផលលំបាកនៃការរៀបការនៅវ័យកុមារ។ នេះជាការលើកឡើងរបស់ កញ្ញា ញើ ស្អែន ជនជាតិដើមភាគតិច ព្រៅ និងជាសមាជិកម្នាក់ក្នុង «ក្លឹបកុមារ» នៃស្រុកតាវែង ខេត្តរតនគិរី។

យុវតី ញើ ស្អែន បានប្រាប់ឱ្យដឹងថា «ក្លឹបកុមារ» ជាក្រុមយុវជនក្នុងសហគមន៍ធ្វើការងារស្ម័គ្រចិត្តចុះអប់រំក្នុងភូមិនីមួយៗនៃស្រុក ដោយការផ្សព្វផ្សាយនឹងណែនាំដល់ប្រជាពលរដ្ឋឱ្យស្វែងយល់អំពីបញ្ហាធំចំនួន២ គឺ ការរៀបការវ័យកុមារ និងការមករដូវមិនទៀងទាត់។

យុវតី ស្អែន បន្តថា ក្នុងរយៈពេលជិត៣ឆ្នាំដែលបានធ្វើជាអ្នកស្ម័គ្រចិត្តនេះ កញ្ញាមើលឃើញមានការថយចុះនូវការរៀបការវ័យកុមាររបស់ក្មេងប្រុសស្រីជនជាតិដើមភាគតិចបានច្រើន និងការចេះរក្សាអនាម័យរបស់ក្មេងស្រីកំឡុងពេលមករដូវ ព្រោះពួកគាត់បានស្វែងយល់ពីការចុះសហគមន៍របស់ក្រុមក្លឹបកុមារនៅក្នុងសហគមន៍។

កញ្ញា ញើ ស្អែន បន្ថែមថា ការផ្សព្វផ្សាយនេះបានធ្វើឡើងព្រោះមានការគាំទ្រ និងចូលរួមសហការណ៍រវាងអាជ្ញាធរមូលដ្ឋានផ្ទាល់ ពីអង្គការភ្លែនអន្តរជាតិកម្ពុជា ការចូលរួមពីសំណាក់ឪពុកម្ដាយរបស់ក្មេងៗក្នុងភូមិ និងជាពិសេសការចូលរួមរបស់យុវជនខ្លួនឯងផ្ទាល់។

ជនជាតិដើមភាគតិចព្រៅ រូបនេះបានបង្ហាញពីមូលហេតុដែលក្មេងស្រី និងក្មេងប្រុសរៀបការនៅវ័យកុមារថា កាលពីមុនអាចមកពីកត្តាទំនៀមទម្លាប់រស់នៅរបស់ឪពុកម្ដាយ ឬក្នុងគ្រួសារ ប៉ុន្តែបច្ចុប្បន្នអាចមកពីកត្តាខ្លួនឯងផ្ទាល់ផងដែរ ព្រោះពួកគាត់មិនបានយល់ដឹងពីផលលំបាកនៃការរៀបការនៅវ័យកុមារ ការអនាម័យខ្លួនប្រាណនៅពេលមករដូវជាដើម។ 

ក្នុងនាមជាអ្នកធ្វើការងារស្ម័គ្រចិត្ត និងជាប្រជាពលរដ្ឋម្នាក់ក្នុងសហគមន៍តែមួយ កញ្ញាពិតជាសប្បាយរីករាយនៅពេលដែលបានឃើញប្រជាពលរដ្ឋបានយល់ដឹងអំពីបញ្ហានេះ និងមានចំនួនកាត់បន្ថយនៃការរៀបការនៅវ័យកុមាររបស់ក្មេងស្រីក្នុងស្រុកផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ ស្អែន បានដកឃ្លាខ្លះពីការងារស្ម័គ្រចិត្តក្នុងសហគមន៍ព្រោះជាឆ្នាំត្រូវប្រឡងថ្នាក់ទី១២ ហើយក្រោយពេលប្រឡងចប់នឹងនៅតែបន្តការងារនេះប្រសិនបើនាងមិនទាន់បានទៅបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ហើយនៅតែបន្តចូលរួមផ្សព្វផ្សាយនៅក្រោយពេលត្រឡប់មកសហគមន៍វិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។