៧វិធីរួមចំណែកសន្សំថាមពលផែនដីនៅឆ្នាំ២០២៥

សកម្មភាព ជួយសម្រាលបន្ទុកកុំឱ្យមានការបំពុលទៅក្នុងផែនដី ឬជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ក៏ដូចជាកាត់បន្ថយកម្ដៅផែនដី ពុំមែនជាកិច្ចការសាមញ្ញដែលមនុស្សធម្មតាអាចធ្វើបាននោះទេ។ យ៉ាងណាមិញ ផ្តើមពីយើងទាំងអស់គ្នាដើម្បីភពផែនដី បានរួមចំណែកដល់ការទប់ស្កាត់ការកើនឡើងកម្ដៅភពផែនដីមួយផ្នែកដែរ គឺតាមរយៈជួយកាត់បន្ថយការបំភាយឧស្ម័នដោយទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ យោងតាម BBC បានបង្ហាញវីធីសាស្រ្តប្រាំពីរចំណុច ដែលអាចរួមចំណែកជួយសន្សំថាមពលផែនដីនៅឆ្នាំ២០២៥។

១. ទម្លាប់ទទួលទានប្រភេទអាហារដែលមានដាំដុះលើដី ៖ ​​ នៅឆ្នាំ២០២៣​ សត្វប្រមាណ ៣៨ ពាន់លានក្បាល ត្រូវបានសម្លាប់ ដើម្បីផ្គត់ផ្គង់ជារបបអាហាររបស់មនុស្ស។ ក្នុងចំណោមសត្វ ដែលគេបានរាប់ទាំងនោះមានដូចជា សត្វគោ សត្វជ្រូក សត្វមាន់ ​និងសត្វជៀម។ សកម្មភាពនេះ បណ្តាលឱ្យមានការកើនឡើងកម្តៅផែនដី តាមរយៈការបំភាយឧស្ម័ន ដូច្នេះការមានទម្លាប់បរិភោគដំណាំដាំដុះនៅលើដី និងផ្លាស់ប្តូរអាកប្បកិរិយាដែលទម្លាប់បរិភាគសាច់សត្វក្នុងកម្រិតច្រើន គួរតែប្តូរមកទម្លាប់នៃការកាត់បន្ថយបន្តិចម្តងៗ។ ងាកទៅមើល កាលពីឆ្នាំ ២០២២ វិញ យោងតាម BBC Earth បានបង្ហាញឱ្យឃើញដែរថា អ្នកដែលមានទម្លាប់ជ្រើសយករបបអាហារបួស ក៏នៅមានការបំភាយឧស្ម័នដែរតែក្នុងកម្រិតទាប។

២. ប្រើប្រាស់រថភ្លើងជំនួសឱ្យជើងហោះហើរ ៖ ការដឹកជញ្ជូន ឬមធ្យោបាយធ្វើដំណើរតាមយន្តហោះ គឺជាប្រភពចម្បងនៃការបំភាយឧស្ម័ននៅសហរដ្ឋអាមេរិក ក្នុងនោះគឺប្រមាណមួយភាគបីនៃការបំភាយឧស្ម័នសរុប។ ដូច្នេះបញ្ជាក់ឱ្យឃើញថា បើកាលណាមានការហោះហើរច្រើន នោះកំណើននៃការកើនឡើងកម្តៅផែនដី ក៏មាន​ភាពគ្រោះថ្នាក់ខ្ពស់ទៅតាមនោះដែរ ដូច្នេះគួរកាត់បន្ថយជើងហោះហើរ ក្នុងករណីដែលអាចប្រើប្រាស់រថភ្លើង ឬឡានក្រុងបាន។ មួយវិញទៀត ប្រភេទមធ្យោបាយសាធារណៈដែលមានមនុស្សម្នាប្រើច្រើន ក៏បានរួមចំណែកកាត់បន្ថយកាបូន និងការកើនឡើងនៃកម្តៅផែនដី។ ការរួមចំណែកមួយទៀត គឺ ការដើរហើរក្នុងតំបន់ដែលអាចប្រើប្រាស់រថភ្លើង ឬក៏យាន្តជំនិះ ដែលប្រាស់សាំងតិច។ ហើយ​ការរស់នៅប្រចាំថ្ងៃ ក៏បានរួមចំណែកដល់ការកាត់បន្ថយកម្តៅដែរ ដូចជា ប្រើប្រាស់ រថយន្តអគ្គិសនីក្នុងតំបន់ជិតៗ ឬជិះកង់ទៅធ្វើការ ជាពិសេសក្នុងតំបន់ដែលមានអាកាសធាតុមិនសូវក្តៅ។

៣. កាត់បន្ថយការទិញសម្លៀកបំពាក់ ៖ ការបំភាយឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនទៅៗតាមរយៈការដុតកម្ទេចសំរាម។ បើយោងតាម មូលនិធិ Ellen MacArthur ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញបានឱ្យដឹងថា រថយន្តដឹកសំរាម ដែលមានសម្លៀកបំពាក់ត្រូវដុត ឬកប់នៅក្នុងកន្លែងចាក់សំរាម បន្តមានរៀងរាល់១វិនាទីម្តង ជាហេតុបង្ហាញឱ្យដឹងថា ក្នុងការកាត់បន្ថយការកើនឡើងកម្ដៅនៃផែនដី គប្បីកាត់បន្ថយការទិញសម្លៀកបំពាក់ថ្មីៗ ជាពិសេសពីហាងខោអាវដែលមិនបានគិតអំពីស្ថិរភាព ឬអនាគតនៃការបម្រែប្រួលអាកាសធាតុ។

ក្រៅតែពីការកាត់បន្ថយ សកម្មភាពសំខាន់មួយទៀតគឺ ការថែទាំសម្លៀកបំពាក់ដែលមានស្រាប់ ឬការកែច្នៃម៉ូតដោយខ្លួនឯងតាមរយៈរបស់របរនិងក្រណាត់ដែលមានស្រាប់ និងការជ្រើសរើសខោអាវមួយទឹក(ជជុះ) សុទ្ធសឹងតែការរួមចំណែកសន្សំថាមពលផែនដី។ ប្រសិនបើមានសម្លៀកបំពាក់ច្រើន ហើយត្រូវរុះរើចោលទៅក្នុងធុងសំរាម សូមឈប់ធ្វើបែបនេះ! ព្រោះនៅមានវិធីមួយដែលល្អជាងនេះគឺ ការកែច្នៃម៉ូត ឬរៀបម៉ូតខ្លួនឯងដើម្បីប្រែក្លាយទៅជាស្តាយថ្មីៗ ឬក៏ការលក់បន្តឱ្យទៅអ្នកដទៃ ឬផ្តល់ជូនទៅកាន់សមាជិកគ្រួសារជាដើម ឬក៏បរិច្ចាគទៅកាន់សហគមន៍ណាមួយ ដែលកំពុងតែមានតម្រូវការ។

៤. ការចិញ្ចឹមសត្វបែបវិធីធម្មជាតិ ៖ អ្នកដែលចិញ្ចឹមសត្វ មានទឹកចិត្តស្រឡាញ់សត្វមិនខុសពីសមាជិកគ្រួសារនោះទេ។ តើកម្តៅផែនដីមានភាពពាក់ព័ន្ធអ្វីនឹងការចិញ្ចឹមសត្វ? ភាពពាក់ព័ន្ធនោះគឺ ការបង្កើតទម្លាប់សត្វចិញ្ចឹមឱ្យស៊ីអាហារ ឬចំណីដែលដាក់លក់នៅទីផ្សារ ឬការប្រើប្រាស់ឧបករណ៍សិប្បនិម្មិតដើម្បីផ្តល់ជម្រក ឬការកម្សាន្តដល់សត្វ ខណៈសម្ភារខ្លះធ្វើពីប្លាស្ទិក ហើយកម្លាំងថាមពលដែលត្រូវផលិតចំណីក៏ចំណាយធាតុផ្សំច្រើន និងការរួមចំណែកបំភាយឧស្ម័នផងដែរ។ ដូច្នេះការទម្លាប់ប្រើប្រាស់របៀបចិញ្ចឹមសត្វដែលមានវិធីបែបធម្មជាតិ ការដាក់ឱ្យរត់លេងតាមទីធ្លាមានស្រាប់ និងការបង្រៀនឱ្យស៊ីចំណីតាមទម្លាប់ធម្មជាតិរបស់សត្វនីមួយ។

៥. ការប្រើប្រាស់ពន្លឺ ឬកម្តៅដែលមានស្រាប់ពីធម្មជាតិ ៖ ទម្លាប់ខ្លួនឯងនឹងការរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ពន្លឺ ឬខ្យល់ធម្មជាតិដែលមានស្រាប់ ឧទាហរណ៍ពេលមេឃមានកម្តៅ ឬក៏មិនត្រូវការខោអាវប្រញាប់ មិនគួរប្រើប្រាស់វីធីសាស្រ្តសម្ងួតដោយម៉ាស៊ីនទេ គួរហាលដោយខ្យល់ ឬក៏កម្តៅធម្មជាតិ។ ព្យាយាម កាត់បន្ថយការបើកភ្លើងនៅពេលថ្ងៃប្រសិនបើមានបង្អួចជះពន្លឺពីខាងក្រៅ រួមទាំងសកម្មភាពដទៃទៀត ដែលអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនី។

៦. វិនិយោគទៅកាន់សកម្មភាពគិតគូរអំពីការរក្សាបរិស្ថាន ៖ ការគិតគូរអំពីនិរន្ដរភាព និងការប្រើប្រាស់ថវិកាដែលឆ្លើយតបនឹងការរួមចំណែកដល់ការកាត់បន្ថយកម្តៅផែនដី។ ដូច្នេះការប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីវិនិយោគក្ដី ការផ្តល់ជាជំនួយក្ដី ត្រូវគិតពីកន្លែងដែលប្រើប្រាស់សាច់ប្រាក់នោះសិនថា តើបានគិតពីបរិស្ថានដែរ ឬយ៉ាងណា អ្វីដែលត្រូវធ្វើគឺសួរម្ចាស់គម្រោង ឬសួរអ្នកទទួលប្រាក់បញ្ញើថា អ្វីដែលពួកគេកំពុងវិនិយោគ បានធ្វើលើគោលនយោបាយរួមចំណែកកាត់បន្ថយកម្តៅលើផែនដីឬទេ?

៧. កាត់បន្ថយសម្ភារៈដែលធ្វើពីប្លាស្ទិក ​៖ ប្លាស្ទិកក្លាយជាចំណែក នៃការរស់នៅប្រចាំថ្ងៃ កាលដែលកើននេះ ត្រូវបានគេប្រមើលថា នៅឆ្នាំ២០២៥មានចំនួនកើនឡើងទ្វេដង។ ត្បិតថាបើឱ្យកាត់ផ្តាច់ទាំងស្រុង ពីការប្រើប្រាស់ប្លាស្ទិក ក៏ពិបាកនឹងទៅរួចដែរ ដូច្នេះអ្វីដែលអាចធ្វើបានដោយចាប់ផ្តើមពីយើងទាំងអស់គ្នា គឺការកាត់បន្ថយតាមដែលអាចធ្វើបាន​ តាមរយៈការយកកន្រ្តក់ទៅដាក់អីវ៉ាន់ពេលដើរផ្សារទិញទំនិញ ឬថង់ដែលប្រើប្រាស់រួចត្រូវលាងទុកហើយប្រើប្រាស់ឡើងវិញ ឬយកដប និង​កែវផ្ទាល់ខ្លួននៅពេលត្រូវការទិញភេសជ្ជៈពិសា ។ ការកាត់បន្ថយប្លាស្ទិក មិនត្រឹមតែជួយសន្សំសំចៃផ្នែកថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកទៅដល់ការបន្ថយកម្ដៅផែនដី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *