ភ្នំពេញ – ទោះកើតនៅរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែយុវតី ពៅ ស្រីណង ដែលជាអ្នកទីក្រុងរូបនេះ បែរជាជ្រើសរើសរៀនជំនាញកសិកម្ម ។ ការសម្រេចចិត្តជ្រើសរើសជំនាញមួយនេះ ក៏ព្រោះតែនាងចង់ជួយប្រជាកសិករខ្មែរឱ្យយល់កាន់តែច្បាស់ពីកសិកម្ម និងបច្ចេកទេសកសិកម្មថ្មីៗ និងយល់បន្ថែមពីការធ្វើទីផ្សារកសិកម្មទៅថ្ងៃអនាគតផងដែរ។
កញ្ញា ពៅ ស្រីណង បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកសិកម្ម ជំនាញបច្ចេកវិទ្យាចំណីអាហារ ។ នាងក៏ជានិស្សិតដែលបានទៅហាត់ការងារនៅប្រទេសអីស្រាអ៊ែលចំនួន១១ខែផ្នែកវេចខ្ចប់ផងដែរ។ ស្រីណង បានលើកឡើងថា ជំនាញកសិកម្មមិនមែនជាជំនាញដែលដាក់កម្រិតថា ត្រូវតែជាអ្នកតាមខេត្តទើបអាចរៀនបាននោះទេ, កញ្ញាបន្ថែមថា តទៅមុខទៀតផ្នែកកសិកម្មនៅកម្ពុជានឹងរីកចម្រើនជាងនេះ ដូចនេះហើយទើបកញ្ញាចង់ចេះ និងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែស៊ីជម្រៅជាមួយជំនាញនេះ ។

យុវតីវ័យ២២ឆ្នាំរូបនេះបានបន្តថា ជំនាញកសិកម្មនៅកម្ពុជា ហាក់មានកម្រិតនៅឡើយ ដូចនេះនាងចង់ក្លាយជាចំណែកមួយក្នុងការចូលរួមបង្កើនចំណេះដឹងដល់ប្រជាកសិករដែលនៅតាមតំបន់ឆ្ងាយពីកន្លែងបង្រៀនចំណេះជំនាញផ្នែកកសិកម្ម ។ ហើយកន្លងមក ស្រីណង ក៏ធ្លាប់បានទៅចូលរួមជួយបង្រៀន និងចែករំលែកនូវបច្ចេកទេសថ្មីៗដែលបានរៀនជូនប្រជាកសិករតាមរយៈសាកលវិទ្យាល័យ ហើយចំណុចនេះបានធ្វើឱ្យឪពុកម្ដាយរបស់ ស្រីណង ទទួលស្គាល់ពីអត្ថប្រយោជន៍ និងការសិក្សាជំនាញកសិកម្មរបស់កូនស្រី ។
ជាមួយគ្នានេះ កញ្ញា ពៅ ស្រីណង ក៏បានចែករំលែកពីវិធីសាស្រ្តដើម្បីដើម្បីទទួលបានឱកាសទៅហាត់ការ និងសិក្សានៅប្រទេសអីស្រាអ៊ែល ដោយក្នុងនោះសិស្សត្រូវយល់ដឹង និងមានចំណេះដឹងទូទៅផ្នែកកសិកម្ម អាចប្រើប្រាស់ភាសាអង់គ្លេស និងជានិស្សិតឆ្នាំទី៣នៃថ្នាក់បរិញ្ញាបត្រ ។ ហើយនៅក្នុងការដាក់ពាក្យ សិស្សត្រូវឆ្លងកាត់ការប្រឡង ការសម្ភាសន៍ ត្រូវមានទំនួលខុសត្រូវក្នុងការសិក្សា មានមូលហេតុច្បាស់លាស់ក្នុងការសិក្សា ក្ដីរំពឹងដែលទទួលបានពីការសិក្សា និងមូលហេតុដែលខ្លួនគួរទទួលបានឱកាសសិក្សា និងហាត់ការនៅប្រទេសអីស្រាអ៊ែល ។

អតីតបេក្ខភាពហាត់ការរូបនេះបានលើកឡើងថា នៅក្នុងអំឡុងពេលសិក្សា និងហាត់ការនៅអ៊ីស្រាអ៊ែល កញ្ញាបានរៀនសូត្រជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សអន្តរជាតិដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នាដោយបានចែករំលែកពីបទពិសោធន៍រៀងៗខ្លួន និងបានធ្វើការជាមួយគ្នាថែមទៀតផង ។ សម្រាប់បញ្ហាដែល ស្រីណង បានជួបបប្រទះក្នុងពេលទៅដល់ និងសិក្សានៅទីនោះគឺអាកាសធាតុ ដោយសារនៅប្រទេសអីស្រាអ៊ែលមានការផ្លាស់ប្ដូរអាកាសធាតុក្ដៅ ត្រជាក់ជាញឹកញាប់ដែលធ្វើឱ្យមានបញ្ហាសុខភាពបន្តិចបន្តួច ចំណែកការស្នាក់នៅ ការទំនាក់ទំនង ការសិក្សា និងការងារមិនមានជាបញ្ហាទេព្រោះមានលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិតសុទ្ធតែអាចប្រើប្រាស់ភាសាអង់គ្លេសបានទៅវិញទៅមក និងរស់នៅប្រកបដោយចិត្តទុកដាក់ ។

ជារួមកញ្ញា ពៅ ស្រីណង ក៏លើកទឹកចិត្តដល់បងៗ និងប្អូនៗទាំងអស់មានការតាំងចិត្ត មានទំនួលខុសត្រូវក្នុងការសិក្សា ក្នុងការងារ និងសូមមានសំណាងល្អក្នុងការសិក្សា និងដាក់ពាក្យហាត់ការ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លងកាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































