ចំណុចសំខាន់ៗដែលគួរយល់ដឹង ខណៈកម្ពុជាធ្វើជាប្រធាន​​អាស៊ាន ឆ្នាំ២០២២

ភ្នំពេញ – នៅក្នុង​ឆ្នាំ​២០២២នេះ ប្រទេស​កម្ពុជា មានកិត្តិយស​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ និងជា​ប្រធានអាស៊ាន ជាលើកទី៣ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

មូលបទនេះ គឺសំដៅដល់ស្មារតីរបស់សមាជិកអាស៊ានទាំងអស់ក្នុងការរួបរួម (Togetherness) ជាសហគមន៍តែមួយ និងឆន្ទៈរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយ និងជំនះបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ាន។ ការរួបរួម (Togetherness) គឺជាការបង្ហាញពីយុទ្ធសាស្ត្រតម្រង់ទិស នៃសកម្មភាពរបស់អាស៊ាន ដោយផ្អែកលើស្មារតីស្នូល ៖ ភាពជឿជាក់ សាមគ្គីភាព និងភាពសុខដុមរមនាក្នុងចំណោមសមាជិក នៃគ្រួសារអាស៊ាន។

នៅក្រោមមូលបទនេះផងដែរ កម្ពុជាមានគោលបំណងរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ប្រកបដោយ សុខដុមរមនា សន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការចូលរួមពីសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាផលប៉ះពាល់ក្នុងតំបន់ឱ្យ​កាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកផងដែរ។ បញ្ហាដែលត្រូវផ្តោតសំខាន់ទាំងនោះរួមមានដូចជា ៖ ការរាតត្បាតនៃកូវីដ-១៩, បម្រែបម្រួលអាកាសធាតុ និង ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ការប្រកួតប្រជែងរវាងមហាអំណាច, ការការពារនិយម, ជម្លោះទឹកដី, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា, និង បញ្ហាគំរាមគំហែងសន្តិសុខសង្គមផ្សេងៗទៀត។

ក្នុងការសម្រេចគោលដៅ និង កសាងសមិទ្ធផលបន្តពីប្រធានអាស៊ានមុនៗ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរួបរួមគ្នារបស់អាស៊ាន ដើម្បីបន្តផែនការការងារ ការរៀបចំព្រឹត្តិការណ៍ និង ភារកិច្ចសំខាន់ៗទាំងអស់ ជាពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និង សាមគ្គីភាព ដែលស្របតាមបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

និមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ ២០២២  គឺមានរូបត្របកឈូកជាទម្រង់ក្បាច់ខ្មែរ ដែលដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញខ្លួនឯង។ រូបផ្កាឈូក មានរង្វង់ពណ៌មាសព័ន្ធជុំវិញតំណាង និង មានរូបអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានខិតខំផ្សារភ្ជាប់គ្នាដោយចំណងមិត្តភាព និង សាមគ្គីភាព ដោយមានគោលដៅរួមតែមួយក្នុងការជំនះរាល់បញ្ហាប្រឈមនានា។

ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា។ ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ តំណាងឲ្យស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ដែលជាស្នូលចម្បងរបស់អាស៊ាន។ ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ តំណាងឱ្យ​អាយុជីវិត សុខុមាលភាព ភាពក្លាហាន និង​ ថាមពលរបស់អាស៊ាន។ រង្វង់ពណ៌មាស តំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និង ជ័យជំនះក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន  ដោយស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ការបង្កើតចេញជាពណ៌ចម្រុះគ្នាទាំងនេះ តំណាងឱ្យ​ភាពចម្រុះជាតិសាសន៍នៃសមាជិកអាស៊ានទាំង ១០ ប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...