៥ចំណុចអភិវឌ្ឍន៍ជំនាញសំខាន់ៗរបស់យុវជនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ – ការកែលម្អ និងការអភិវឌ្ឍន៍ជំនាញ គឺជាគោលការណ៍បន្ថែមប្រសិទ្ធភាពក្នុង​ការ​អនុវត្តការងារដ៏សំខាន់បំផុតដែលយុវជនត្រូវយល់ដឹងដើម្បីពង្រឹងសមត្ថភាពធ្វើការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ។

ខាងក្រោមនេះ ជាគន្លឹះ៥ចំណុច​ក្នុង​ការ​ជួយអភិវឌ្ឍន៍ជំនាញសំខាន់ៗរបស់យុវជនឱ្យកាន់តែល្អប្រសើរ ៖

ទី១. កុំបញ្ឈប់ការយល់ដឹង៖ ការអភិវឌ្ឍន៍ខ្លួនទាំងផ្នែកការធ្វើការងារ និងជីវិតផ្ទាល់ខ្លួន គឺជាការប្រើប្រាស់ពេលវេលាបានល្អបំផុត ព្រោះបើអ្នកកាន់តែធ្វើការងារសំខាន់ៗបានច្រើនប៉ុណ្ណា អ្នកនឹងកាន់តែមានកម្លាំងជំរុញឱ្យចាប់ផ្តើមធ្វើខ្លាំងប៉ុណ្ណឹងដែរ ។ ក្រៅពីនេះ នៅពេលអ្នកដឹងថា ខ្លួនធ្វើការងារណាមួយបានល្អ អ្នកនឹងឈប់ពន្យារពេល ហើយចាប់ផ្ដើមធ្វើការងារនោះឱ្យរួចរាល់យ៉ាងឆាប់រហ័ស ព្រមទាំងល្អជាងក្នុងស្ថានការណ៍ដទៃ។ ដូចនេះ មានតែការរៀនសូត្រពីអ្វីៗដែលថ្មី ហើយព្យាយាមអនុវត្តកិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ នោះជំនាញរបស់អ្នកនឹងកាន់តែរីកចម្រើន។

ទី២. អានឱ្យបានច្រើនអំពីការងារកំពុងធ្វើ ៖ អានខ្លឹមសារដែលជាប្រយោជន៍ចំពោះអាជីពរបស់អ្នកឱ្យបានយ៉ាងតិចមួយថៃ្ង១ម៉ោង។ ទន្ទឹមគ្នានេះ ត្រូវក្រោកពីព្រលឹមបន្តិច ហើយអានសៀវភៅ អានព័ត៌មានដែលមានទិន្នន័យជួយឱ្យអ្នកធ្វើការងារបានយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើង យ៉ាងតិចមួយថ្ងៃ៣០-៦០នាទី។ ការអានសៀវភៅមិនត្រឹមតែធ្វើឱ្យយើងទទួលបានចំណេះដឹងនោះទេ ថែមទាំងជួយបង្កើនការចងចាំ និងកាត់បន្ថយស្រ្តេសរបស់យើងផងដែរ។

ទី៣. រក្សាការព្យាយាម៖ កុំបណ្ដោយឱ្យភាពទន់ខ្សោយ ឬការខ្វះសមត្ថភាពមកបង្អាក់អ្នក ព្រោះមិនថាអ្វីក៏ដោយ កិច្ចការអ្វីក៏ដោយដែលអ្នកដទៃអាចធ្វើបាន នោះអ្នកក៏អាចមានសមត្ថភាពធ្វើបាន ប្រសិនបើអ្នកមានការតស៊ូ អត់ធ្មត់ ព្យាយាមមិនបោះបង់។ ទន្ទឹមគ្នានេះ បើអ្នករក្សាការព្យាយាម នោះគោលបំណងដែលចង់អភិវឌ្ឍន៍ជំនាញក្នុងកិច្ចការងារដែលអ្នកកំពុងធ្វើនឹងកាន់តែប្រសើរឡើង។

ទី៤. រៀនជំនាញថ្មីៗ៖ ដើម្បីអាចអភិវឌ្ឍជំនាញបន្ថែមយុវជនក៏អាចដាក់ពាក្យចូលរៀនគ្រប់មុខវិជ្ជា និងគ្រប់សិក្ខាសាលាទាក់ទងនឹងជំនាញដែលសំខាន់របស់ខ្លួន។ ទន្ទឹមគ្នានេះ យុវជនក៏ត្រូវមានឆន្ទៈដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង និងមានសមត្ថភាពខ្លាំងពូកែក្នុងជំនាញវិជ្ជាជីវៈខ្លួនផងដែរ។

ទី៥. តាមដានព័ត៌មានទាក់ទងនឹងការងារ៖ ការតាមដានព័ត៌មានពិតជាសំខាន់ ដើម្បីជួយយើងឱ្យតាមទាន់ព្រឹត្តិការណ៍សំខាន់ៗទាន់ពេលវាលា ដោយគ្រាន់តែបើកស្ដាប់តាមរយៈវិទ្យុ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗអំឡុងពេលបើកបរ ឬទំនេរពីការងារ។ ការស្ដាប់ព័ត៌មាន ឬអានព័ត៌មានដែលផ្ដល់ចំណេះដឹងអំពីការងារដែលត្រូវនឹងជំនាញរបស់ខ្លួន ក៏អាចជួយឱ្យយើងមានគំនិតថ្មីៗ និងអភិវឌ្ឍសមត្ថភាពបានកាន់តែលឿន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...