អត្ថប្រយោជន៍ នៃខួរក្បាលទី២

ស្តាប់មួយភ្លែតពិតជាចម្លែក តើបង្កើតខួរក្បាលទី២បែបណា? បើកើតមកមានរាងកាយ និងខួរក្បាលតែមួយ ហើយតើខួរក្បាលទី២នេះបង្កើតឡើងដើម្បីអ្វី? តាមពិតទៅខួរក្បាលទី២នេះ គឺជាចំណែកនៃជីវិតរបស់យើង ពីដើមឡើយយើងប្រើប្រាស់ខួរក្បាលដើម្បីចងចាំ ដើម្បីគណនា ប៉ុន្តែក្រោយមកគេបានប្រើប្រាស់ក្រដាសដើម្បីកត់ត្រា ជាខួរក្បាលទី២ ប៉ុន្តែបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យា គឺជាខួរក្បាលទី២ ដែលប្រើហើយចំណេញច្រើនជាងសន្លឹកក្រដាស។ តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ខ្លះពីការប្រើប្រាស់ខួរក្បាលទី២៖

១- កាត់បន្ថយភាពស្មុគស្មាញនៅក្នុងខួរក្បាលទី១ (ខួរក្បាលពិតរបស់យើង)

មានអ្នកប្រាជ្ញលើពិភពលោក លោក អាល់ប៊ើតអ៊េនស្ទាញ បានប្រាប់ថា ក្រដាស់គឺដើម្បីកត់ត្រា ឬដើម្បីឱ្យយើងអាចចងចាំ ចំណែកខួរក្បាលគឺដើម្បីគិត។ ដូច្នេះកាលណាយើងទម្លាក់ការចងចាំទាំងអស់នៅលើក្រដាស ឬបច្ចុប្បន្នយើងរក្សាវាបែបឌីជីថល វានឹងធ្វើឱ្យយើងកាត់បន្ថយភាពតានតឹង អ្វីដែលជាភាពលំអិតនៃអ្វីមួយដែលយើងត្រូវចងចាំទុក។

២- ព័ត៌មានជាទ្រពសម្បត្តិ

រាលព័ត៌មានទាំងអស់គឺជាទ្រពសម្បត្តិ នៃអ្នកជំនួញ ដូច្នេះបើសិនជាយើងអាចរក្សាព័ត៌មានដែលមានតម្លៃ នោះវានឹងជួយអ្នកឱ្យអាចគ្រប់គ្រងជំនួញ ឬក្លាយជាបុគ្គលដែលសម្រេចចិត្តត្រឹមត្រូវ។ ព្រោះនៅពេលមានព័ត៌មានក្នុងដៃ អ្នកនឹងចំណេញពេលស្រាវជ្រាវ ចំណេញពេលបង្កើត និងជួយឱ្យអ្នកអាចមានទំនាក់ទំនងពេញទៅដោយប្រសិទ្ធភាព។

៣- សន្សំពេលវេលា សន្សំប្រាក់

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft បង្ហាញថា បុគ្គលិករបស់ខ្លួនចំណាយពេល ៧៦ម៉ោង ដើម្បីស្វែងរកឯកសារដែលខុសទីតាំង។ ដូច្នេះ ដើម្បីសន្សំពេលវេលា និងប្រាក់កាស អ្នកអាចសាកល្បងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឬខួរក្បាលទី២នេះបាន។

៤- អ្វីដែលអ្នករក្សាទុក ឬសរសេរនៅថ្ងៃនេះ នឹងមានតម្លៃនៅពេលក្រោយ

អ្នកអាចគិតថា អ្នកកត់ត្រាដើម្បីតែចំណេញខ្លួនឯង ប៉ុន្តែវាមិនត្រឹមតែចំណេញពេលសម្រាប់អ្នកទេ អ្នកអាចនឹងក្លាយជាអ្នកផ្តល់ព័ត៌មានទាំងនោះទៅអ្នកណាម្នាក់ដែលត្រូវការ ហើយឯកសារនោះនឹងទទួលបានកម្រៃណាមួយមកវិញ ដូច្នេះ វានឹងធ្វើឱ្យអ្នកអាចចំណេញនៅពេលខាងមុខជាមិនខាន។

៥- ការសរសេរធ្វើឱ្យអ្នកយល់ពីខ្លួនឯង

ព័ត៌មានដ៏មានតម្លៃដែលទុក គឺជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជា គំនិត ការឆ្លុះបញ្ចាំង និងការចងចាំរបស់អ្នកជាដើម។ យើងអាចកត់សម្គាល់ថា វាគឺជាការចងក្រងឯកសារជីវិតរបស់យើង និងយល់កាន់តែច្បាស់ពីរបៀបដែលយើងក្លាយជាយើងជាងនរណាទាំងអស់។ ចំណុចសំខាន់បំផុត នៃការបង្កើតខួរក្បាលទីពីរ គឺការបណ្តុះការយល់ដឹងពីខ្លួនឯង និងបង្កើនចំណេះដឹងដល់ខ្លួនឯង។

៦- ការកត់ត្រា ជួយដល់អ្នកដទៃ

គោលចំបងនៃចំណេះដឹង គឺការចែករំលែកចំណេះដឹង ។  បើនិយាយដល់ចំណេះដឹង គឺជាការចែករំលែក អ្នកអាចរៀបចំការដឹងរបស់អ្នក ផ្តល់ទៅអ្នកដែលចង់សិក្សាពីអ្នកបាន ហើយអ្នកក៏អាចស្វែងរកកម្រៃពីអ្វីដែលអ្នកបានសិក្សា ហើយក៏ជាអ្វីដែលអ្នកគួរតែជួយដល់អ្នកដទៃ ជាពិសេសគឺក្មេងជំនាន់ក្រោយ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ដែលអាចអភិវឌ្ឍប្រទេសនាពេលខាងមុខ។ បើសិនជាអ្នកចង់ដឹងលម្អិតពីការប្រើប្រាស់ និងចង់ដឹងថាអ្វីជាខួរក្បាលទី២ អ្នកអាចស្វែងរកនៅក្នុងសៀវភៅមួយក្បាល មានចំណងជើងថា SECOND BRIAN សៀវភៅនេះ នឹងប្រាប់អ្នកយ៉ាងច្បាស់លាស់ពីរបៀបបង្កើតខួរក្បាលទី២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​