បណ្តុះទម្លាប់៥ចំណុច ដើម្បីអភិវឌ្ឍន៍សេចក្ដីគោរពចំពោះខ្លួនឯង(Self-esteem)

ការគោរពចំពោះខ្លួនឯង (Self-esteem ) គឺជាទ្រីស្ដីផ្នែកតូចមួយក្នុងមេរៀនចិត្តវិទ្យា ដែលបង្ហាញថា មនុស្សគ្រប់គ្នាសុទ្ធតែមានការគោរពចំពោះខ្លួនឯង។ ប៉ុន្តែមនុស្សមួយចំនួនមានការគោរពក្នុងភាគរយតិច (Low self-esteem) ដែលបណ្តាលឱ្យពួកគាត់មិនសូវមានទំនុកចិត្តលើខ្លួនឯង និងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ឬមជ្ឈដ្ឋានខាងក្រៅជារឿយៗ ។ ចំណែកបុគ្គលដែលចេះគោរពខ្លួនឯងស្ថិតនៅក្នុងភាគរយខ្ពស់ (High Self-esteem) វាអាចជំរុញឱ្យពួកគេមានទំនុកចិត្តខ្ពស់ និងផ្តោតទៅកាន់ខ្លួនឯងជានិច្ច។

យោងតាមគេហទំព័រ psychologytoday បានរកឃើញថា អ្នកដែលចុះថយ ចំពោះការគោរពខ្លួនឯង(Low Self-esteem) អាចបណ្តាលឱ្យមានបញ្ហាផ្នែកសុខុមាលភាព ដូចជា ការថប់បារម្ភ និងបាក់ទឹកចិត្តជាដើម។ បន្ថែមពីនោះវាក៏បង្កឱ្យពិបាកក្នុងការកំណត់គោលដៅ និងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួនទៀតផង។ ដូច្នេះការ​អនុវត្តន៍ទម្លាប់៥ចំណុចខាងក្រោម គឺអាចពន្លឿនសមត្ថភាព និងបង្កើនទំនុកចិត្តចំពោះខ្លួនឯង ៖

១. បង្កើនក្ដីមេត្តាចំពោះខ្លួនឯង ៖ ការផ្តល់មេត្តាចំពោះខ្លួនឯង ដែលនៅក្នុងភាសាចិត្តវិទ្យាគេហៅថា (Self-compassion) មានន័យថាការអនុញ្ញាតឱ្យខ្លួនឯងបានគិតសកម្មភាពល្អៗ ហើយថែមទាំងប្រតិបត្តិល្អ ជាមួយអ្នកដទៃផងដែរ ។ នៅពេលដែលបានជួបរឿងមិនសមបំណង ក៏ដូចជាការបាត់បង់អ្វីមួយ ឬមួយក៏ត្រូវប្រឈម នឹងបញ្ហាជាច្រើនទៀត ក្នុងជីវិត អ្នកដែលមានក្ដីម្តេតាចំពោះខ្លួនឯង តែងខិតខំ រិះរកវិធីសាស្រ្តលើកទឹកចិត្តខ្លួនឯង ជំនួសឱ្យការសោកស្ដាយនូវ​អ្វីដែលធ្វើមិនបានល្អពេលកន្លងមក។

២. នៅក្បែរមនុស្សវិជ្ជមាន ៖ នៅពេលដែលអ្នកមានអារម្មណ៍ថា ហាក់បាត់បង់ ការគោរពទៅកាន់ខ្លួនឯង ហើយចង់ពង្រឹងខ្លួនឱ្យល្អជាងមុន អ្នកត្រូវរក្សាខ្លួនរបស់អ្នកទៅនៅក្បែរបុគ្គលដែលមានផ្នត់គំនិតសុទិដ្ឋិនិយម ព្រោះពួកគេទាំងនោះ ចេះលើកទឹកចិត្តអ្នក និងផ្តល់នូវអធ្យាស្រ័យខ្ពស់ ។ តាមការសិក្សាក៏បានបង្ហាញដែរថា នៅពេលដែលអ្នកចេះទទួលយកស្ថានភាពពិត និងទទួលបានការយោគយល់ ពីសំណាក់អ្នកដទៃ អ្នកក៏អាចពង្រីកនូវ​ការគោរពខ្លួនឯងបន្ថែមមួយកម្រិតទៀតដែរ ។ ដូច្នេះចូរផ្តោតទៅលើទំនាក់ទំនងដែលតែងតែទុកចន្លោះឱ្យអ្នក, គាំទ្រអ្នក និងលើកទឹកចិត្តអ្នកឱ្យក្លាយជាមនុស្សប្រសើជាងមុន ពីមួយពេលទៅមួយពេល។ សូមកុំបារម្ភអំពីភាពបែបបាក់ នៅពេលដែលអ្នកចាប់ផ្តើមកាត់ចោលនូវ​ទំនាក់ទំនង ឬប្រភេទបុគ្គល ដែលតែងតែរិះគន់ បន្ទោសបង្អាប់ និងធ្វើឱ្យអ្នករង់នូវភាពអាម៉ាស់ជាដើម ។ ជារួមក្នុងដំណើរការរស់នៅប្រចាំថ្ងៃ ត្រូវគិតគូរឱ្យបានល្អិតល្អន់ នូវ​ប្រភេទមនុស្សដែលត្រូវធ្វើទំនាក់ទំនងជាមួយ។

៣. សាទរជ័យជំនះតូចៗ ៖ ជាទូទៅមនុស្សយើងមួយចំនួនតែងតែដេញតាមសមិទ្ធផលធំៗ ដោយមិនបានប្រើប្រាស់ពេលវេលាខ្លះដើម្បីសម្ដែងសេចក្ដីពេញចិត្ត ចំពោះសកម្មភាពដែលសម្រេចបានមុននឹងឈានដល់គោលដៅនោះទេ។ នៅពេលដែលអបអរ និងផ្តោតសំខាន់តែទៅលើជ័យជំនះធំៗនៅក្នុងជីវិត វាអាចបណ្តាលឱ្យបាត់បង់នូវ​ភាពរីករាយជាមួយសកម្មភាពតូចៗ ដែលសុទ្ធសឹងតែជាបំណែកនាំទៅរកភាពជោគជ័យធំបាន។ ឆ្លើយតបទៅនឹងចំណុចនេះ អ្នកត្រូវតែរំឮកខ្លួនឯងឱ្យបានញឹកញាប់ថា ការបំបែកគោលដៅធំៗឱ្យទៅជាសកម្មភាពតូចៗ និងចេះផ្តល់រង្វាន់ឱ្យខ្លួនឯង ដូចជាប្រឡងជាប់ សម្រាកលំហែ និងសកម្មភាពនានាទៀត។ ធ្វើសកម្មភាពបែបនេះ ជាកត្តាជំរុញឱ្យមានការផ្ទៀងផ្ទាត់នូវ​ដំណើការការងារ និងលើកទឹកចិត្តឱ្យឈានទៅរកការសម្រេចភារកិច្ចក្នុងរូបភាពធំ។

៤. ប្រើប្រាស់ប្រយោគថាមពល ជំនួសឱ្យពាក្យរិះគន់ ៖ ប្រយោគមានថាមពល គេអាចទាញវាមកប្រើបានគ្រប់ពេល បើទោះជាស្ថិតក្នុងស្ថានការណ៍មិនប្រក្រតីក៏ដោយ។ ដែលមានន័យ ផ្តោតទៅលើការរីកចម្រើន ប្រសើរជាងផ្តោតទៅលើអ្វី ដែលមិនអាចទៅរួច។

៥. រក្សាគម្លាតពីបណ្តាញសង្គម ៖ យោងតាម European Scientific Journal បានសិក្សាឃើញថា ការចំណាយពេល១ម៉ោងនៅលើបណ្តាញសង្គមរៀងរាល់ថ្ងៃ វាអាចជំរុញការចុះថយនៃការគោរពចំពោះខ្លួនឯង(Low Self-steam) ។ ការរក្សាគម្លាតពីបណ្តាញសង្គម​ អ្នកនឹងរកឃើញថា វាជួយឱ្យអ្នកកាត់បន្ថយការប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃ និងផ្តល់ឱកាសឱ្យខ្លួនឯងក្នុងការផ្តោត នៅអ្វីដែលអ្នកពេញចិត្តពិតប្រាកដ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។