មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថាការអានតែងផ្តល់នូវអត្ថប្រយោជន៍ និងមានឱកាសដើរទាន់សម័យកាល ប៉ុន្តែហេតុអ្វីបានជាបច្ចុប្បន្ននេះ នៅតែមានយុវជនមួយចំនួនពិបាកទម្លាប់ខ្លួនជាមួយនឹងការអាន? បញ្ហាទាំងនេះវាបណ្តាលមកពីកត្តាផ្សេងៗគ្នារួមទាំងបុគ្គលខ្លួនឯងផ្ទាល់ផង និងមជ្ឈដ្ឋានខាងក្រៅផង។ តែយ៉ាងណាមិញដំណោះស្រាយនៅតែមានជានិច្ច ហើយយុវជនទាំងអស់សុទ្ធតែអាចទម្លាប់ខ្លួនជាមួយនឹងការអានបានដូចគ្នា បើទោះបីជាមិនធ្លាប់មានជំនឿ ឬទម្លាប់នៃការអានពីមុនក៏ដោយ។
ការអានមានច្រើនរូបភាពដូចជា អានព័ត៌មានជាតិ និងអន្តរជាតិ, ទស្សនាវដ្តី, កាសែត, អត្ថបទ ឬឯកសារស្រាវជ្រាវ និងសៀវភៅជាដើម។ ហើយឯកសារនិងសៀវភៅទាំងនោះមានច្រើនប្រភេទទៅតាមផ្នែកដូចជា ប្រលោមលោក, រឿងព្រេងនិទាន, កំណាព្យ, អក្សរសាស្រ្ត, ប្រវត្តិសាស្រ្ត, សង្គមវិទ្យា, វិទ្យាសាស្រ្ត, គិណិតវិទ្យា, គីមីវិទ្យា, រូបវិទ្យា, សិល្បៈ, កីឡា, សុខភាពផ្លូវកាយផ្លូវចិត្ត, វិធីធ្វើម្ហូប និងជំនាញនានាជាច្រើនទៀត។ ជារួមមានន័យថា ការអានមានច្រើនប្រភេទ មិនមែនត្រឹមតែសៀវភៅមួយមុខនោះទេ ប៉ុន្តែការមានទម្លាប់កាន់សៀវភៅប្រៀបដូចជាការបណ្តុះគ្រាប់ពូជនៃការអាននៅផ្នែកផ្សេងៗជាច្រើនទៀត ហើយសៀវភៅគឺមានអត្ថន័យទូលាយ ព្រោះបានបង្កប់នូវជំនាញរឹង និងបំណិនជីវិតសម្រាប់អភិវឌ្ឍអាជីពការងារ ការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

មានវិធីសាស្រ្តជាច្រើនដើម្បីបណ្តុះទម្លាប់អាន ប៉ុន្តែការអាននូវអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចូលចិត្ត គឺជារបៀបសាមញ្ញ ហើយគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមអនុវត្តន៍បានប្រកបដោយឆន្ទៈ។ ការអាននូវអ្វីដែលអ្នកត្រូវការមានន័យថា អានអត្ថន័យដែលទាក់ទង់នឹងសកម្មភាពដែលកំពុងធ្វើរាល់ថ្ងៃ។ ឧទាហរណ៍ថា បច្ចុប្បន្ននេះអ្នកកំពុងតែធ្វើជាចុងភៅ ព្រមទាំងមានបំណងក្លាយជាចុងភៅចំណាន ដូច្នេះអ្នកគួរតែអានសៀវភៅដែលទាក់ទងនឹងរបៀបកែច្នៃមុខម្ហូបថ្មីៗ។
មួយវិញទៀតគឺផ្តើមអាននូវអ្វីដែលអ្នកចូលចិត្តជាចម្បង ហេតុអ្វីបានជាចាំបាច់អានតែអ្វីដែលខ្លួនចូលចិត្ត? ការអានដែលស្របទៅតាមនិស្ស័យនៃចំណង់វាជាថាមពលជំរុញឱ្យអ្នកអានបន្តពីមួយទំព័រទៅមួយទំព័រដោយគ្មានភាពនឿយហត់ និងជំនួសមកវិញនូវភាពរីករាយ។ កត្តាទាំងនេះហើយវាបានបណ្តុះទម្លាប់ នៃការអាន។ បើចូលចិត្តកីឡា ទៅអានអំពីសៀវភៅដែលសរសេរអំពីកីឡា ឬតាមដានព័ត៌មានកីឡា។

ការធ្វើសកម្មភាពទាំងនេះជារឿយៗនឹងបង្កើនលក្ខណៈងាយស្រួលនាពេលទៅមុខទៀតដើម្បីបង្កើតបានទម្រង់នៃការបណ្តុះទម្លាប់អាន។ យោងតាមសៀវភៅទម្លាប់ទាំង៧យ៉ាងបានបង្ហាញថា កាលដែលព្យាយាមធ្វើអ្វីមួយដដែលៗចំនួនត្រឹមតែ២១ថ្ងៃផ្ទួនៗគ្នា នោះនឹងធ្វើឱ្យសកម្មភាពទាំងនោះក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ។ សកម្មភាពដែលកើតចេញពីទម្លាប់ល្អតែងនាំមកនូវស្ថានការណ៍វិជ្ជមាន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































