រូបថតជាប់ជ័យ​លាភីលេខ១ ការ​ប្រកួត​ថតរូបយុវជន​អាស៊ាន​ឆ្នាំ​២០២២ មានអត្ថន័យ​បង្ហាញពី​សាមគ្គីភាព និង​ការ​រួបរួមរបស់ប្រជាជនខ្មែរ

ភ្នំពេញ – ក្នុង​ការ​ប្រកួត​ថតរូប​យុវជន​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «សាមគ្គីដើម្បី​ប្រយោជន៍​រួម» ជា​មោទនភាព ​យុវជន​កម្ពុជា​ចំនួន២រូប បាន​ឈ្នះជ័យលាភីលេខ១ និង​លេខ៣ នៅ​ក្នុង​ការ​ប្រកួតនោះ។

លោក អ៊ុំ ផានិត យុវជន​កម្ពុជា ដែល​ជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតថតរូបអាស៊ានឆ្នាំ២០២២ បានឱ្យដឹងថា រូបថត​របស់លោកដែលទទួលបានជ័យលាភីលេខមួយនេះ គឺបានបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃការសហការណ៍ និងសាមគ្គីរបស់ប្រជាជន​ ដោយ​ពួក​គាត់បានរួមគ្នាសងស្ពានធ្វើពីឬស្សីដើម្បីឆ្លងកាត់ដៃទន្លេ​នៅរដូវទឹកស្រក ។ រូបភាពនោះ គឺលោកបានថត​នៅ «ស្ពានឫស្សីកោះប៉ែន» ស្ថិតនៅឃុំកោះមិត្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ម្ចាស់ជ័យលាភីលេខ១រូបនេះបានបន្តថា ស្ពានឫស្សីកោះប៉ែននេះ មិនត្រឹមតែអាចជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាជន​ក្នុងតំបន់ទេ ថែមទាំងជាកន្លែងទេសចរណ៍ដែលល្បីឈ្មោះក្នុងខេត្តកំពង់ចាម និងល្បីឈ្មោះទៅកាន់ទូទាំងពិភពលោកផងដែរ ព្រោះ​ស្ពានឫស្សីកោះប៉ែននេះ ត្រូវ​គេសងដោយប្រើប្រាស់ដើមឫស្សី ក្រងជាប្រដឹសជាប់គ្នា។ ស្ពានឬស្សីនេះ អាចទ្រទម្ងន់ឡានធន់តូច ម៉ូតូ និងការឆ្លងដោយថ្មើរជើងផងដែរ ។

ដោយឡែក កញ្ញា ទែន បូរី ដែលជាប់ជ័យ​លាភីលេខ៣ ក្នុង​ការ​ប្រកួត​ថតរូប​យុវជន​អាស៊ាន រូបថតរបស់នាង ក៏​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​លោក អ៊ុំ ផានិត ដែរ ដោយ​នាង​បាន​ថតបង្ហាញអំពីសកម្មភាពរបស់ប្រជាជន​ក្នុងខេត្តកំពង់ស្ពឺកំពុងស្ទូងស្រូវបណ្ដាក់គ្នានៅក្នុងភូមិមួយ​។ កញ្ញា បូរី បញ្ជាក់ថា សកម្មភាពក្នុង​រូបថតនោះ បាន​បង្ហាញនូវការសាមគ្គី និងយកអាសាគ្នាក្នុងសហគមន៍ ក៏ដូចជាក្នុងភូមិតែមួយ ហើយ​រូបថតមួយ​សន្លឹកនេះ ក៏​បានបញ្ជាក់ឱ្យឃើញពីទំនៀមទម្លាប់ជួយគ្នាក្នុងសហគមន៍របស់ប្រជាពលរដ្ឋខ្មែរឱ្យមានភាពរីកចម្រើន និងប្រកដោយសន្តិភាពផងដែរ។

ជារួមមក លោក អ៊ុំ ផានិត និង កញ្ញា ទែន បូរី ពិតជាមានក្ដីសោមនស្សរីករាយណាស់ដែលខ្លួន​ទទួលបានជ័យលាភីក្នុងចំណោមបេក្ខជនជាច្រើនមកពីប្រទេសក្នុងតំបន់អាស៊ាន ។ ជាមួយ​គ្នានេះ ម្ចាស់ជ័យលាភីទាំង២រូប ក៏​លើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ សូម​ចូលរួមក្នុងការប្រកួតប្រជែងនានាទាំងក្នុងប្រទេស និងអន្តរជាតិដើម្បីទទួលបានបទពិសោធន៍ជាមួយនឹងអ្នកមានសម្ថភាពផ្សេងទៀត និងបង្កើនមិត្តភាពឱ្យបានកាន់តែប្រសើរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...