យុវជន ៖ ផ្លាស់ប្ដូរទម្លាប់មកបរិភោគអាហារូបត្ថម្ភ ដើម្បីជួយរាងកាយមាំមួន និងសុខភាពល្អ

ភ្នំពេញ- យុវជន និងសិស្សនិស្សិតភាគច្រើន តែងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ ព្រោះតែ​ពួក​គេ​គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិនអាហារសម្រាប់បរិភោគខ្លួនឯង ដោយសារតែភាពមរមារញឹកក្នុងការសិក្សា និងការងារ។ ស្របគ្នានេះ ដើម្បីទប់ស្កាត់កង្វះអាហារូបត្ថម្ភ និងបរិភោគអាហារមិនបានត្រឹមត្រូវ តាមបទពិសោធន៍របស់យុវជនជើងឯកអាហារូបត្ថម្ភ បង្ហាញថា យុវជន និងសិស្សនិស្សិតត្រូវផ្លាស់ប្ដូរទម្លាប់បរិភោគអាហារូបត្ថម្ភបន្តិចម្ដងៗ ដើម្បីជួយឱ្យរាងកាយមាំមួន និងសុខភាពល្អ។

យុវជន សូ លីហុង ជានិស្សិតឆ្នាំទី៤ ជំនាញកសិឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជាយុវជនជើងឯកអាហារូបត្ថម្ភ បាននិយាយថា អាហារូបត្ថម្ភ គឺចាំបាច់សម្រាប់ជីវិត និងភាវៈមានជីវិតទាំងអស់ សូម្បីតែរុក្ខជាតិ និងសត្វក៏ត្រូវការអាហារូបត្ថម្ភ។ ទន្ទឹមគ្នានេះ មនុស្សចាំបាច់ត្រូវការអាហារូបត្ថម្ភ សម្រាប់ទ្រទ្រង់រាងកាយ ។ ប្រសិនមនុស្សមិនបានទទួលទានអាហារល្អ នោះក៏មិនអាចទទួលបានអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹមល្អដូចគ្នា។

និស្សិតឆ្នាំទី៤ រូបនេះ បន្តថា ទោះបីជាមានកិច្ចការមរមារញឹកចំពោះការសិក្សាយ៉ាងណាក្ដី ក៏រូបគេនៅតែគិតពីអាហារសុខភាព និងអនាម័យដោយឆ្លៀតពេលធ្វើម្ហូបបរិភោគដោយខ្លួនឯង ដើម្បីទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់រាងកាយ។ លីហុង បន្តថា យុវជនគួរចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់បន្តិចម្ដងៗ គឺចាំបាច់ត្រូវមានវិន័យផ្ទាល់ខ្លួន ដោយរៀបចំកាលវិភាគថា ថ្ងៃនេះចង់ញ៉ាំម្ហូបអ្វី? តើមានអាហារូបត្ថម្ភអ្វីដែលមាននៅក្នុងម្ហូបដែលយើងទទួលទាន? ដូច្នេះ យើងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ធ្វើម្ហូប ដោយការកំណត់កាលវិភាគដោយខ្លួនឯង ដើម្បីត្រៀមខ្លួនទុកមុន ទោះមានការរវល់ក៏យើងនៅតែអាចអនុវត្តតាមកាលវិភាគដែលយើងបានកំណត់។

យុវជន សូ លីហុង

“សម្រាប់ខ្ញុំជានិស្សិតរៀនទាំងវេនព្រឹក និងវេនថ្ងៃ គឺខ្ញុំធ្វើម្ហូបយកទៅសាលាញ៉ាំជុំគ្នាជាមួយមិត្តភក្ដិ ហើយការញ៉ាំអាហារជុំគ្នាមានម្ហូបចម្រុះច្រើនមុខ អាចទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាមកាឡូរីដែលរាងកាយត្រូវការប្រចាំថ្ងៃ។ បើសិស្ស និងនិស្សិតមិនចេះធ្វើម្ហូបញ៉ាំដោយខ្លួនឯង ក៏អាចទិញម្ហូបស្រាប់ញ៉ាំ ប៉ុន្តែត្រូវគិតទៅលើអាហារដ្ឋានលក់ម្ហូបអាហារ មានអនាម័យដែរឬទេ? ការដាក់លក់យ៉ាងម៉េចដែរ? ហើយម្ហូបដែលទិញមានអាហារូបត្ថម្ភឬអត់?”

ដូចគ្នានេះដែរ យុវតី ពៅ ស្រីណង ជានិស្សិតឆ្នាំទី៤ ជំនាញកសិឧស្សាហកម្ម ផ្នែកគីមីចំណីអាហារ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បាន​លើក​ឡើងថា អាហារូបត្ថម្ភមានសារៈប្រយោជន៍យ៉ាងខ្លាំងមិនថា សម្រាប់កុមារ យុវជន ឬវ័យចាស់ គឺសុទ្ធតែត្រូវការអាហារូបត្ថម្ភ ព្រោះវាជាផ្នែកមួយជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ គ្មានជំងឺ និងចៀសផុតពីជំងឺស្គមស្គាំង និងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ។

រូបភាព៖ សកម្មភាពប្រកួតធ្វើម្ហូប ដោយអង្គការហេឡែន ខេលល័រអង្គការហេឡែន ខេល័រ។

យុវតី ពៅ ស្រីណង បន្តថា ដើម្បីទទួលបានអាហារូបត្ថម្ភ មិនតម្រូវឱ្យចំណាយថវិកាច្រើននោះទេ ព្រោះនៅក្នុងប្រទេសកម្ពុជាសម្បូរបន្លែ និងគ្រឿងផ្សំដែលផ្ដល់នូវសារៈប្រយោជន៍ និងគុណប្រយោជន៍ជាច្រើន។ ជាក់ស្ដែង ក្នុងការចូលរួមកម្មវិធីបោះជុំរំយុវជនជើងឯកអាហារូបត្ថម្ភលើកទី៣ បានលើកយកមុខម្ហូបខ្មែរ គឺអាម៉ុក ដែលជាប្រភេទអាហារសម្បូរទៅដោយអាហារូបត្ថម្ភ ហើយគ្រឿងផ្សំសុទ្ធតែងាយរកនៅតាមតំបន់ភូមិ។

យុវតី ពៅ ស្រីណង

“ខ្ញុំចង់លើកទឹកចិត្តឱ្យយុវជនស្វែងយល់ពីអាហារូបត្ថម្ភ និងប្រភេទអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ឬអាចចូលរួមកម្មវិធីបោះជុំរំយុវជនជើងឯកអាហារូបត្ថម្ភ ដើម្បីពួកគាត់អាចទទួលបានចំណេះដឹងអំពីអាហារូបត្ថម្ភ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅដល់យុវជនជនផ្សេងទៀតដែលមិនទាន់បានយល់ដឹងពីសារៈសំខាន់នៃអាហារូបត្ថម្ភ”

លោក ហ៊ូ ក្រើន នាយកអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ដើម្បីធ្វើ​ការ​បញ្រ្ជាបចំណេះដឹងអាហារូបត្ថម្ភទៅ​កាន់យុវជន គឺ​ចាំបាច់ត្រូវផ្ដល់ជាសារគន្លឹះអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈសារព័ត៌មាន។ លើសពីនេះ ក៏​ត្រូវ​ពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារដែលមានស្រាប់។ ម៉្យាងវិញទៀត គឺការផ្លាស់ប្ដូរឥរិយាបទរបស់បុគ្គល សង្គម និងសាធារណៈជន ។

រូបភាព៖ សកម្មភាពប្រកួតធ្វើម្ហូប ដោយអង្គការហេឡែន ខេលល័រអង្គការហេឡែន ខេល័រ។

លោក ហ៊ូ ក្រើន គួរ

“សារគន្លឹះសំខាន់ៗអំពីអាហារសុវត្ថិភាពអាចជួយធ្វើឱ្យប្រជាពលរដ្ឋងាយយល់ និងតាមដាន ត្រួតពិនិត្យលើការអនុវត្តប្រចាំថ្ងៃ ដើម្បីផ្លាស់ប្ដូរឥរិយាបទដែលជាទទួលខុសត្រូវរបស់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល”

ជម្រាបជូនថា បើតាមយុទ្ធសាស្រ្តស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ របបរអាហារដែលល្អសម្រាប់សុខភាព និងប្រព័ន្ធស្បៀង គឺជាកត្តាដែលជួយគាំទ្រដល់ការសម្រេចចំណុចដៅរបស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាពាក់ព័ន្ធនឹងសុខាភិបាល កសិកម្ម វិសមភាព ភាពក្រីក្រ អាហារូបត្ថម្ភ និងការប្រើប្រាស់ប្រកបដោយចីរភាពព្រមទាំងបញ្ហាប្រឈមក្នុងការអភិវឌ្ឍ ដូចជា ការសម្រេចបានលទ្ធផលនៃការអប់រំ ការអភិវឌ្ឍកាយសម្បទា និងផលិតភាពការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...