សាលា​ប៊ែល​ធី​អន្តរជាតិ​ ​ឈ្នះ​ជ័យលាភី​លេខ​១​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​២០២៦​

​បន្ទាប់ពី​ការ​ប្រកួត​បញ្ចេញ​គំនិត​យ៉ាង​ស្វិតស្វាញ ​ទីបំផុត​ក្រុម​បេក្ខជន​ជាប់​ជ័យលាភី​លេខ​១​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​ ​បាន​ទៅ​លើ​ ​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​ខណៈ​ជ័យលាភី​លេខ​២​ ​បាន​ទៅ​លើ​វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប​។​

​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​២០២៦​ ​ក្រុម​បេក្ខជន​ទាំង​ពីរ​ក្រុម​ ​គឺ​វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប ​(​ក្រុម​ស្រប​) ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​(​ក្រុម​បដិសេធ​) ​ពួកគេ​ប្រកួត​គ្នា​លើ​ប្រធានបទ​៖​ «​មាន​តែ​ចំណេះដឹង​មិន​គ្រប់គ្រាន់​ទេ ​យុវជន​សតវត្ស​ទី​២១​ត្រូវ​ចេះ​ប្រើប្រាស់​ចំណេះដឹង​ ​ដើម្បី​កសាង​កម្ពុជា​ទៅ​រក​វិបុលភាព​»​។​

វគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គ​លេខាធិការ​ នៃ​អគ្គ​នាយកដ្ឋាន​យុវជន​ និង​ដៃ​គូ​សហការ​ទាំងអស់​ ​ដែល​បាន​គាំទ្រ​កម្មវិធី​នេះ​។ ​ជាពិសេស​ អរគុណ​បេក្ខជន​ទាំង​ ​២​ក្រុម​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ ​ក៏​ដូចជា​គណៈកម្មការ​វាយតម្លៃ​ ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ដ៏​សុក្រិត​ដល់​បេក្ខជន​ទាំង​ ​២​ក្រុម​។​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បន្ថែម​ថា​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​គុណភាព​នៃ​ការ​ជជែក​ដេញដោល​ថ្នាក់​ជាតិ​កាន់តែ​ល្អ​ប្រសើរឡើង​។ ​បើ​តាម​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​សិស្សានុសិស្ស​រៀន​នៅក្នុង​សាលា​ជា​ផ្នែក​មួយ​ ប៉ុន្តែ​កម្មវិធី​នេះ​ ​នឹង​ជួយ​បណ្ដុះ​បំណិន​សតវត្ស​ទី​២១​ ​ជា​សកម្មភាព​ក្រៅ​សាលា​ដល់​យុវជន ​រួមមាន​ ​បណ្ដុះ​ឱ្យ​ចេះ​ស្រាវជ្រាវ​ សហការ ​ដោះស្រាយ​បញ្ហា​ ​ចេះ​ធ្វើការ​ជា​ក្រុម​ ​ចេះ​ត្រិះរិះ​ពិចារណា​ ​និង​មាន​ភាព​ជា​អ្នកដឹកនាំ​ ​ដែល​ទាំង​នេះ​ជា​បំណិន​សតវត្ស​ទី​២១​។ ​”​ដូច្នេះ​ ​មាន​តែ​ចំណេះ​មិន​គ្រប់គ្រាន់​ ​គឺ​ត្រូវ​មាន​បំណិន​ មនសិការ​ពលរដ្ឋ​ល្អ ​ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅរក​វិបុលភាព​!​“​។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​លើកឡើង​ដែរ​ថា​ ​សម្រាប់​បេក្ខជន​ទាំង​ ​២​ក្រុម​ ​ទោះជាប់​លេខ​១​ក្ដី​ ​ឬ​លេខ​២​ក្ដី​ ​មិន​ជា​បញ្ហា​ ​ប៉ុន្តែ​ឪពុក​ម្ដាយ​ពិតជា​មាន​មោទនភាព​ ​ទោះបី​កូន​រៀន​នៅ​ខេត្ត​ ​ឬ​រៀន​នៅ​ភ្នំពេញ​ ​សុទ្ធតែ​ឈាន​មក​ដំណាក់កាល​នេះ​ ​ហើយ​នេះ​ជា​កិត្តិយស​ធំ​មួយ​សម្រាប់​បេក្ខជន ​គ្រួសារ​ ​គ្រូបង្រៀន​ ​និង​សាលារៀន​ផងដែរ​។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​ក៏​បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំង​ ​២​ក្រុម​ ត្រូវ​មាន​សាមគ្គីភាព​ដើម្បី​រីកចម្រើន​ ​ចេះ​ផ្សំ​គំនិត​គ្នា​ ​ហើយ​ប្រើប្រាស់​ចំណេះដឹង​ ​ដើម្បី​កសាង​សង្គមជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​។ ​ម៉្យាង​វិញ​ទៀត​ ​សូម​កុំ​ឱ្យ​មតិ​ស្រប ​និង​មតិ​បដិសេធ ​ធ្វើឱ្យ​មាន​ការ​បំបែកបំបាក់​គ្នា​ ​តែ​ត្រូវ​រួមគ្នា​ ​ដើម្បី​កសាង​សង្គមជាតិ​។​

​គួរ​ជម្រាប​ជូន​ថា​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​រៀបចំឡើង​ស្រប​គ្នា​ទៅនឹង​ «​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​ ​១២​ ​សីហា​» ​ដែល​ឆ្នាំ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​បរិបទ​ខុសគ្នា​ ​ក្តី​ប្រាថ្នា​រួមគ្នា​»​, ​ហើយ​គោលបំណង​សំខាន់​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​នេះ​ ​គឺ​ផ្តល់​ជូន​នូវ​វេទិកា​សម្តែង​មតិ​របស់​យុវជន​កម្ពុជា​ ​និង​ជា​សង្វៀន​វោហារ​សព្ទ​ដើម្បី​បណ្តុះបណ្តាល​ ​និង​ពង្រឹង​បំណិន​ស្រាវជ្រាវ​ ការ​និយាយ​ជាសាធារណៈ​ ការ​ដោះស្រាយ​បញ្ហា​ ​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការ​ច្នៃ​ប្រតិដ្ឋ ​ការ​វិភាគ​និង​សំយោគ​ ​ការ​ប្រាស្រ័យទាក់ទង​ប្រកបដោយ​សន្តិសហវិជ្ជមាន​ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​នៅក្នុង​កម្រិត​មធ្យមសិក្សា​ក្នុង​ប្រទេស​កម្ពុជា​ ​ឱ្យ​ក្លាយជា​ពលរដ្ឋ​មាន​ទំនួលខុសត្រូវ​ក្នុង​សង្គមជាតិ​។ ​សម្រាប់​ឆ្នាំ​នេះ​ ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ មកពី​ ​៥០​សាលា​ទូទាំង​រាជធានី​-​ខេត្ត​ ​ដែល​សុទ្ធសឹង​ជា​សិស្ស​ឆ្នើម​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...