ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញមកពីវិស័យនានាក្នុងតំបន់អាស៊ាន ទៅធ្វើការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។

សូមជំរាបថា កម្មវិធី Fulbright U.S.-ASEAN គឺជាគំនិតផ្តួចផ្តើមក្នុងការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋ​អាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលពី ៣ ទៅ ៤ ខែ (ចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២៧) ដើម្បីស្រាវជ្រាវលើប្រធានបទដែលមានសារៈសំខាន់ដល់តំបន់ ដូចជា៖ សមាហរណកម្មសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ, សុវត្ថិភាព និងគោលនយោបាយបញ្ញាសិប្បនិម្មិត (AI), កិច្ចសហប្រតិបត្តិការសមុទ្រ និងសុខភាពសាធារណៈ, វិស័យច្បាប់ រដ្ឋបាលសាធារណៈ និងវិស័យអាទិភាពផ្សេងៗទៀត។

កម្មវិធីនេះបើកចំហសម្រាប់ពលរដ្ឋនៃប្រទេសសមាជិកអាស៊ានទាំង ១០ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ។ លក្ខខណ្ឌចម្បងៗសម្រាប់បេក្ខជនរួមមាន៖ ជាអ្នកដែលមានសមិទ្ធផលលេចធ្លោក្នុងវិជ្ជាជីវៈ ឬការសិក្សាស្រាវជ្រាវ, មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ, ត្រូវរស់នៅក្នុងប្រទេសរបស់ខ្លួនក្នុងអំឡុងពេលដាក់ពាក្យ និងជ្រើសរើស។ អាទិភាពនឹងត្រូវផ្តល់ជូនបេក្ខជនដែលមិនធ្លាប់មានបទពិសោធន៍នៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។

អត្ថប្រយោជន៍ដែលនឹងទទួលបាន ៖ បេក្ខជនជ័យលាភីនឹងទទួលបានការឧបត្ថម្ភពេញលេញ រួមមាន ប្រាក់ឧបត្ថម្ភប្រចាំខែចន្លោះពី $៣,១៦៤ ដល់ $៤,៨០៥ ។ សំបុត្រយន្តហោះទៅ-មក និងប្រាក់ឧបត្ថម្ភថ្លៃឥវ៉ាន់។ ប្រាក់ឧបត្ថម្ភដំបូងសម្រាប់ការរៀបចំខ្លួនចំនួន $២,២៣៣។

បេក្ខជនដែលចាប់អារម្មណ៍ត្រូវរៀបចំឯកសារដូចជា ៖ គម្រោងស្រាវជ្រាវ (Project Statement), ប្រវត្តិរូបសង្ខេប (CV), និងលិខិតណែនាំ (Letters of Recommendation)។

ឈប់ទទួលពាក្យ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ ល្ងាច។
តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://apply.iie.org/fvsp2026 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...