៦ហេតុផល ដែលមនុស្សឆ្លាតមិនអាចរស់ដោយរីករាយ

តើអ្នកធ្លាប់បានសង្កេតដែរទេថា មនុស្សដែលមានភាពវៃឆ្លាត និងការគិតស៊ីជម្រៅជាមនុស្សដែលបរាជ័យក្នុងការបង្កើតសុភមង្គលសម្រាប់ការរស់នៅ? ពួកគេអាចជាបុគ្គល ដែលទទួលភាពជោគជ័យក្នុងជីវិត មានដៃគូជីវិតដែលគេពេញចិត្ត មានគ្រួសារដ៏កក់ក្ដៅ និងការងារល្អ ប៉ុន្តែពួកគេនៅតែទទួលអារម្មណ៍ឯកោ តានតឹង និងសោកសៅ។

បើយោងតាមគេហទំព័រ Learning Mind បានបង្ហាញពីហេតុផលចំនួន ៦ដែលនាំឱ្យមនុស្សឆ្លាតមិនអាចរស់នៅដោយរីករាយ៖

. វិភាគស៊ីជម្រៅគ្រប់រឿង៖ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើន មានទំនោរក្លាយទៅជាមនុស្សគិតច្រើនហួសហេតុ (Over thinker) ដែលជាទូទៅគេវិភាគទៅលើព្រឹត្តិការណ៍ទាំងអស់ដែលគេបានជួបប្រទះក្នុងជីវិត។ ទម្លាប់នេះ ធ្វើឱ្យគេឆាប់ខ្សោះខ្លួន អស់កម្លាំង និងតានតឹងច្រើន ជាពិសេសនៅពេលដែលដំណើរនៃការគិតរបស់គេ ធ្វើឱ្យគេមានអារម្មណ៍ថា មិនពេញចិត្ត ឬខកចិត្ត។

. មានស្ដង់ដារស់នៅខ្ពស់ ៖ បុគ្គលដែលឆ្លាត តែងតែដឹងអំពីអ្វីដែលគេចង់បានក្នុងជីវិត និងមានការតាំងចិត្តខ្ពស់ក្នុងការឆ្ពោះទៅរកអ្វីដែលគេចង់បាន។ ហេតុផលនេះ ធ្វើឱ្យគេមិនងាយនឹងពេញចិត្តចំពោះសមិទ្ធផលដែលគេសម្រេចបាននោះទេ ទាំងក្នុងទំនាក់ទំនង ការងារ ការអភិវឌ្ឍសមត្ថភាព និងអ្វីៗដែលគេកំពុងមាន។ ម្យ៉ាងទៀត មនុស្សដែលមានគំនិត ទ្រឹស្តី និងការស្រមើស្រមៃច្រើន ពេលខ្លះពិបាករស់នៅក្នុងពិភពជាក់ស្ដែង ព្រោះរាល់ការរំពឹងរបស់គេ មិនមែនសុទ្ធតែក្លាយជាការពិតនោះទេ។

. តឹងតែងនឹងខ្លួនឯងពេក ៖ ជាទូទៅ មនុស្សឆ្លាតតែងតែមានវិន័យតឹងតែងខ្លាំងចំពោះខ្លួនឯង។ គេតែងតែសង្កេត និងតាមដានទម្លាប់ និងឥរិយាបថខ្លួន​ឯងជានិច្ច ទោះជាការអនុវត្តបែបនេះជាទម្លាប់ល្អ ប៉ុន្តែវាហាក់ដូចជាកំពុងតែរកហេតុផលស្ដីបន្ទោសខ្លួន​​ឯងគ្រប់ពេល ។ ជួនកាលខណៈពេលដែលកំពុងគេង ស្រាប់តែនឹកឃើញកំហុសដែលគេបានធ្វើខុស កាលពីថ្ងៃមុន ខែមុន ឬឆ្នាំមុន ហើយស្ដីបន្ទោសខ្លួន​ឯងភា្លម ដែលធ្វើឱ្យខ្លួនឯងខូចអារម្មណ៍ និងគេមិនលក់។

ជានិច្ចជាកាល មនុស្សឆ្លាតឧស្សាហ៍មានបទពិសោធន៍នឹករឿងរ៉ាវ និងកំហុសដែលគេបានធ្វើក្នុងអតីតកាល។ ទម្លាប់នេះ ធ្វើឱ្យគេមានអារម្មណ៍មិនគប្បី ភាពមិនពេញចិត្ត និងការគិតអវិជ្ជមាន ហើយទម្លាប់នេះគឺជាថ្នាំពុលនៃសុភមង្គល។

. ជីវិតជាក់ស្ដែងមិនគ្រប់គ្រាន់ ៖ ភាពស៊ីជម្រៅ និងការសម្រៃមិនចេះចប់របស់គេ ធ្វើឱ្យគេពិបាកនឹងសម្រាក ឬរីករាយនឹងរឿងល្អក្នុងជីវិត។ ការរស់នៅក្នុងពិភពលោកដូចមនុស្សសាមញ្ញ ធ្វើឱ្យពួកគេឆាប់ធុញ ជាហេតុនាំឱ្យគេបង្កើតបានគំនិតថ្មីៗ ប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ ដែលអ្នកដទៃនឹកស្មានមិនដល់។ ជួនកាលគេមានអារម្មណ៍ថា គេគួរតែរស់នៅក្នុងសម័យដែលជឿនលឿនជាងនេះ ឬរស់នៅភពផ្សេងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ។ ខណៈដែលមានអារម្មណ៍ថាខ្លួនឯងចម្លែក ឬខុសពីគេ តែងតែធ្វើឱ្យមនុស្សឆ្លាតពិបាកបង្កើតភាពរីករាយសម្រាប់ខ្លួនឯង។

. ពិបាកទាក់ទងជាមួយអ្នកដទៃ៖ ចំណុចនេះ គឺជាភាពសោកសៅដ៏ធំបំផុតមួយរបស់មនុស្សឆ្លាត ព្រោះជានិច្ចជាកាលមិនងាយមានមនុស្សដែលយល់ពីការគិត និងគំនិតរបស់គេនោះទេ។ គេពិបាកស្វែងរកមនុស្សដែលអាចជជែកជាមួយ ហើយយល់ពីអ្វីដែលគេចង់បង្ហាញប្រាប់ ជាហេតុធ្វើឱ្យមនុស្សឆ្លាតមានទំនាក់ទំនងក្នុងសង្គមតិចជាងមនុស្សទូទៅ។ យ៉ាងណាមិញ មិនមែនមានន័យថា គេមិនចង់មានទំនាក់ទំនងជាមួយអ្នកដទៃនោះទេ ប៉ុន្តែគេចង់ជជែកជាមួយមនុស្សដែលអាចយល់ពីគេ ហើយជាទូទៅគេចូលចិត្តលើកប្រធានបទដែលមានប្រយោជន៍ និងអត្ថន័យក្នុងការរស់នៅ។

. ងាយរងសម្ពាធផ្លូវចិត្ត៖ បើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ CAMBRIDGE ​បានបង្ហាញថា មនុស្សដែលមាន IQ ខ្ពស់ជាច្រើន មានបញ្ហាផ្លូវចិត្ត ដែលបណ្ដាលមកពី បញ្ហាថប់បារម្ភក្នុងសង្គម និងជំងឺប៊ីផូឡា (bipolar)។ ខណៈអ្នកខ្លះមិនមានជំងឺផ្លូវចិត្ត ប៉ុន្តែមានទំនោរទៅរកការបាក់ទឹកចិត្ត ដែលបណ្ដាលមកពី ការគិតហួសកម្រិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...